ឆមាសទី១ ឆ្នាំ២០២៦ អំបិលកំពតផលិតបានជាង ៨ម៉ឺនតោន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆមាសទី១ ឆ្នាំ២០២៦ អំបិលកំពតផលិតបានជាង ៨ម៉ឺនតោន

ឆមាសទី១ ឆ្នាំ២០២៦ អំបិលកំពតផលិតបានជាង ៨ម៉ឺនតោន


កំពត ៖ រយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ ផលិតកម្មអំបិលនៅក្នុងខេត្តកំពតសម្រេចបានទិន្នផលរហូតដល់ទៅជាង ៨ ម៉ឺនតោន ដែលជាបរិមាណដ៏ខ្ពស់មួយ​ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុកកាលពីឆ្នាំ២០២៥។​

Advertisement

វិស័យផលិតកម្មអំបិលធម្មជាតិរបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានយ៉ាងខ្លាំង ដោយត្រឹមរយៈពេល ៦ខែក្នុងឆ្នាំ២០២៦ នេះ ខេត្តកំពតសម្រេចបានទិន្នផលអំបិលរហូតដល់ទៅជាង ៨ម៉ឺនតោន និងបានចែកចាយនៅលើទីផ្សារក្នុងស្រុកប្រមាណ ៦ម៉ឺនតោន រួចហើយ។

លោក មឿង គង្គា អភិបាលរងខេត្តកំពត បានគូសបញ្ជាក់ឱ្យដឹងថា មុខរបរផលិតអំបិលនៅក្នុងខេត្តកំពត មិនត្រឹមតែជាអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរទ្រូងសេដ្ឋកិច្ចមួយផងដែរ ហើយខេត្តក៏ត្រៀមលក្ខណៈសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិទៀតផង។

ដោយឡែកចំពោះតម្លៃនៅលើទីផ្សារបច្ចុប្បន្ន លោក មឿង គង្គា បានបញ្ជាក់ថា អំបិលកំពត កំពុងមានតម្លៃស្ថិរភាពល្អបង្គួរ ដោយលក់ចេញបានក្នុងតម្លៃចន្លោះពី ១៣ ០០០ រៀល ទៅ ២០ ០០០ រៀល ក្នុងមួយបាវ ទម្ងន់ ៥០ គីឡូក្រាម ទៅតាមប្រភេទ និងគុណភាពអំបិល។

សូមរំលឹកថា កាលពីឆ្នាំ២០២៥ វិស័យផលិតកម្មអំបិលកម្ពុជាបានជួបប្រទះវិបត្តិដោយការធ្លាក់ចុះទិន្នផលយ៉ាងធ្ងន់ធ្ងរបំផុត ដេលប្រមូលផលបានត្រឹមតែប្រមាណ ១៨ ០០០ ទៅ ២០ ០០០ តោនប៉ុណ្ណោះ ពោលគឺថយចុះរហូតដល់ទៅជាង ៩០ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤ ដែលធ្លាប់ទទួលបានទិន្នផលខ្ពស់រហូតដល់ ១៣ម៉ឺនតោន។ ការធ្លាក់ចុះទិន្នផលយ៉ាងគំហុកកាលពីឆ្នាំមុន គឺបណ្តាលមកពីកត្តាប្រែប្រួលអាកាសធាតុ ដែលមានភ្លៀងធ្លាក់ញឹកញាប់ខុសប្រក្រតីនៅរដូវប្រមូលផល។

សូមបញ្ជាក់ថា «អំបិលកំពត-កែប» មិនត្រឹមតែជាទំនិញយុទ្ធសាស្ត្រសម្រាប់ជីវភាពប្រចាំថ្ងៃនោះទេ ប៉ុន្តែត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជីជា «ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ» ផ្លូវការ កាលពីខែមេសា ឆ្នាំ២០២៣ ដើម្បីការពារតម្លៃ និងលើកកម្ពស់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ ហើយជាទូទៅ ជាមធ្យមក្នុងមួយឆ្នាំអាចផលិតបានអំបិលក្នុងចន្លោះពី ១០ ទៅ ១៣តោន៕ ដោយ ៖ ទួន សុផល

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា