ជាប្រវត្តិសាស្ត្រ LOLC ចេញផលិតផលឥណទានថ្មីគឺ “ឥណទានមាសកើនទ្រព្យ” ផ្តល់ជូនទំហំកម្ចីរហូតដល់៧០% នៃតម្លៃមាស

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជាប្រវត្តិសាស្ត្រ LOLC ចេញផលិតផលឥណទានថ្មីគឺ “ឥណទានមាសកើនទ្រព្យ” ផ្តល់ជូនទំហំកម្ចីរហូតដល់៧០% នៃតម្លៃមាស

ជាប្រវត្តិសាស្ត្រ LOLC ចេញផលិតផលឥណទានថ្មីគឺ “ឥណទានមាសកើនទ្រព្យ” ផ្តល់ជូនទំហំកម្ចីរហូតដល់៧០% នៃតម្លៃមាស

ភ្នំពេញ៖ LOLC គឺជាស្ថាប័នហិរញ្ញវត្ថុដំបូងគេ ដែលបានដាក់ចេញផលិតផលឥណទានថ្មីមានឈ្មោះថា ​“ឥណទានមាសកើនទ្រព្យ” ដំបូងគេបង្អស់ក្នុងទីផ្សារធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា។

Advertisement

ឥណទានមាសកើនទ្រព្យ​ ជាដំណោះស្រាយហិរញ្ញវត្ថុរហ័ស និងសុវត្ថិភាព ដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់គ្រឿងមាសធ្វើជាទ្រព្យធានាក្នុងការស្នើកម្ចីដែលមានទំហំធំរហូតដល់ ៧០% នៃតម្លៃមាស ជាមួយនឹងអត្ថប្រយោជន៍ពិសេសៗដូចជា៖​ អត្រាការប្រាក់សមរម្យ ទទួលបានសាច់ប្រាក់រហ័ស ទទួលបានទំនុកចិត្ត និងធានាសុវត្ថិភាពខ្ពស់លើគ្រឿងមាសលោកអ្នកព្រមទាំងផ្តល់ជូនសេវាលាងសម្អាតមាស និងថ្លឹងមាសដោយឥតគិតថ្លៃផងដែរ។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានថ្លែងថា៖ អតិថិជនអាចស្នើឥណទានមាសកើនទ្រព្យបានជាមួយទំនុកចិត្ត ព្រមជាមួយសេវារហ័សលឿនទាន់ចិត្ត ចំណាយពេលតែ១០ ទៅ ១៥នាទីប៉ុណ្ណោះ ដើម្បីទទួលបានប្រាក់កម្ចីយកទៅប្រើប្រាស់ ចំណែកអត្រាការប្រាក់ទាបសមរម្យបើប្រៀបធៀបនឹងទីផ្សារនៅខាងក្រៅ ទាំងនេះហើយជាចំណុចពិសេសរបស់ឥណទានមាសកើនទ្រព្យនេះ។

លោកបានបន្ថែមថា ៖

«អតិថិជនគ្រប់រូបអាចស្នើប្រើប្រាស់ផលិតផលថ្មី ឥណទានមាសកើនទ្រព្យ។ មាសតិច ឬច្រើន អតិថិជនអាចយកមកធ្វើជាទ្រព្យធានាទៅតាមតម្រូវការរបស់ពួកគាត់ ដើម្បីទទួលបានទំហំធំរហូតដល់ ៧០% នៃតម្លៃមាស។ តម្លៃមាសត្រូវបានកំណត់ប្រចាំថ្ងៃដោយផ្អែកលើទីផ្សារក្នុងស្រុក និងអន្តរជាតិ ហើយគ្រឿងមាស នឹងត្រូវត្រួតពិនិត្យតាមរយៈម៉ាស៊ីនពិនិត្យមាសដែលមានស្តង់ដាត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព និងតម្លាភាពជូនអតិថិជន»។

ជាមួយគ្នានេះ ដើម្បីធ្វើការស្នើសុំឥណទានមាសកើនទ្រព្យ តម្រូវឱ្យអតិជនជានីតិជនមានអាយុពី ១៨ ដល់ ៦៥ឆ្នាំ និងមានអត្តសញ្ញាណប័ណ្ណ និង/ឬ លិខិតឆ្លងដែនសញ្ជាតិខ្មែរ។ ប្រភេទគ្រឿងមាសដែលអាចទទួលបានកម្ចី មានមាសដុំ កាក់មាស ឬគ្រឿងមាសផ្សេងៗ ដែលមានកម្រិតភាពសុទ្ធនៃមាសចាប់ពីទឹក ៦,៧ រហូតដល់ទឹក ១០ (១៦ ការ៉ាត់ ដល់ ២៤ ការ៉ាត់) ហើយមាសត្រូវមានទម្ងន់យ៉ាងតិច ១ជី (៣,៧៥ ក្រាម) ក្នុងមួយគ្រឿងមាស។

អតិថិជនអាចធ្វើការស្នើសុំឥណទានមាសកើនទ្រព្យបាននៅការិយាល័យប្រតិបត្តិការ អិលអូអិលស៊ី​ ស្ថិតនៅ ផ្ទះលេខ៦៦៦បេ ផ្លូវលេខ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ព័ត៌មានបន្ថែមសូមទាក់ទង៖ 023 991 991/014 991 991/096 3 991 991/031 3 991 991៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា