ក្រុមហ៊ុនទេសចរណ៍អាល្លឺម៉ង់ «TUI Hotels & Resorts» ពង្រីកវត្តមាននៅកម្ពុជា តាមរយៈភាពជាដៃគូជាមួយ «Dara Hotels» | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនទេសចរណ៍អាល្លឺម៉ង់ «TUI Hotels & Resorts» ពង្រីកវត្តមាននៅកម្ពុជា តាមរយៈភាពជាដៃគូជាមួយ «Dara Hotels»

ក្រុមហ៊ុនទេសចរណ៍អាល្លឺម៉ង់ «TUI Hotels & Resorts» ពង្រីកវត្តមាននៅកម្ពុជា តាមរយៈភាពជាដៃគូជាមួយ «Dara Hotels»

ភ្នំពេញ ៖ ក្រុមហ៊ុនទេសចរណ៍អាល្លឺម៉ង់ «TUI Hotels & Resorts» ដែលជាផ្នែកមួយនៃក្រុមហ៊ុន «TUI Group»បានសហការជាមួយក្រុមហ៊ុនក្នុងស្រុក «Dara Hotels Group»ដែលជាផ្នែកមួយនៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)សម្រាប់សណ្ឋាគារដែលមានទីតាំងនៅអូឡាំព្យា «TUI SUNEO Olympia Phnom Penh» ឲ្យក្លាយទៅជាសណ្ឋាគារមានម៉ាកយីហោ «TUI SUNEO»ដំបូងគេរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះត្រូវបានបង្កើតឡើងជាផ្លូវការក្នុងពិធីចុះហត្ថលេខាមួយនៅទីក្រុងហុងកុង ដោយធ្វើឲ្យសណ្ឋាគារនេះចូលក្នុងបណ្តាញអន្តរជាតិរបស់ «TUI» បង្កើនភាពទាក់ទាញរបស់រាជធានីភ្នំពេញសម្រាប់ភ្ញៀវអន្តរជាតិ និងអឺរ៉ុប ទាំងការធ្វើដំណើរកម្សាន្ត និងអាជីវកម្ម។

Advertisement

ភាពជាដៃគូនេះនាំយកនូវបដិសណ្ឋារកិច្ច និងតម្លៃរបស់ «TUI SUNEO» មកកាន់រាជធានីភ្នំពេញ ដោយផ្តល់ជូននូវស្តង់ដារអន្តរជាតិនៃសេវាកម្ម និងផាសុកភាព ប្រើប្រាស់បទពិសោធន៍អន្តរជាតិរបស់ក្រុមហ៊ុន «TUI Group»ជាមួយបទពិសោធន៍ របស់ក្រុមហ៊ុន «Dara Hotels Group»ក្នុងវិស័យបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជា។

លោក Artur Gerber នាយកប្រតិបត្តិនៃ TUI Hotels & Resorts បានមានប្រសាសន៍៖​ «រាជធានីភ្នំពេញគឺជាគោលដៅទីក្រុងដ៏ទាក់ទាញកាន់តែខ្លាំងឡើង ដោយរួមបញ្ចូលគ្នានូវបេតិកភណ្ឌវប្បធម៌ ភាពទាក់ទាញតាមមាត់ទន្លេ និងរបៀបរស់នៅទីក្រុងដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។​ ការចុះហត្ថលេខាលើ TUI SUNEO Olympia Phnom Penh ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្ររបស់យើងក្នុងការពង្រីកម៉ាកយីហោ TUI SUNEO នៅក្នុងទីតាំងកម្សាន្តដ៏រស់រវើកក្នុងទីក្រុងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក»

ឧកញ៉ា វេជ្ជបណ្ឌិត Pung Carolyne អនុប្រធានប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន OCIC និង Dara Hotels Group បានមានប្រសាសន៍ថា ៖ «ភាពជាដៃគូរបស់យើងជាមួយ TUI Hotels & Resorts គឺជាជំហានដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Dara Hotels Group។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការសហការជាមួយម៉ាកល្បីៗលំដាប់អន្តរជាតិ ដើម្បីនាំមកនូវបទពិសោធន៍បដិសណ្ឋារកិច្ចដែលមានគុណភាពកាន់តែច្រើនមកកាន់ទីក្រុងភ្នំពេញ ដោយបង្កើតផាសុកភាព និងជម្រើសកាន់តែច្រើនសម្រាប់ទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ»។

សូមជម្រាបថា សណ្ឋាគារនេះគ្រោងបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០២៦ ដែលជាការបើកដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ និងជាសណ្ឋាគារទី៤ ក្រោមម៉ាកយីហោ «TUI SUNEO»នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

សណ្ឋាគារដែលត្រូវបានចុះហត្ថលេខានេះនឹងមានបន្ទប់ចំនួន ១៦៨ រចនាឡើងដើម្បីបំពេញតម្រូវការទាំងអ្នកធ្វើដំណើរកម្សាន្ត និងអ្នកធ្វើដំណើរអាជីវកម្មនៅកណ្តាលទីក្រុងភ្នំពេញ។ ភាពជាដៃគូនេះបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងឡើងនៃរាជធានីរបស់ប្រទេសកម្ពុជាចំពោះប្រតិបត្តិករសណ្ឋាគារអន្តរជាតិ និងម៉ាកយីហោទេសចរណ៍។​

កិច្ចសហការនេះក៏ជាភាពជាដៃគូសណ្ឋាគារអន្តរជាតិលើកទី២របស់ «Dara Hotels Group» ផងដែរ ដែលជាជំហានសំខាន់មួយក្នុងការពង្រីកកិច្ចសហការជាមួយម៉ាកល្បីៗលំដាប់ពិភពលោក និងនាំមកនូវសេវាបដិសណ្ឋារកិច្ចតាមស្តង់ដារអន្តរជាតិបន្ថែមទៀតមកកាន់កម្ពុជា៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា