កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ

កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤  នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ មានតម្លៃជាង ២លានដុល្លារ

សៀមរាប ៖ ប្រជាកសិករចំនួន ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន៨៤ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប នឹងទទួលបានការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម រួមមាន ផ្ទះសំណាញ់  គ្រឿងចក្រ​ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាដើម​ក្នុងទំហំទឹកប្រាក់សរុបជាង ២លានដុល្លារ ដែលជាហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង ទទួលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ FAO ជាដៃគូ។

ជាក់ស្ដែង តាមរយៈគណៈកម្មការតម្រង់ទិសគម្រោង «គុជ» (PEARL) ដែលមានឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ជាសហប្រធាន និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃចុងសប្ដាហ៍នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលផ្ទះសំណាញ់ចំនួន៨៩ខ្នង ជូនកសិករក្នុងសហគមន៍កសិកម្មចំនួន១៣ នាទឹកដីខេត្តសៀមរាប ក្រោមការចូលរួមពី លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា តំណាងក្រសួងបរិស្ថាន ថ្នាក់ដឹកនាំមន្ទីរកសិកម្ម មន្ត្រីគម្រោង និងតំណាងសហគមន៍ធ្វើឡើងនៅសហគមន៍កសិកម្មទំនើបសសី ក្នុងខេត្តសៀមរាប។

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ៖ «ការផ្តល់ផ្ទះសំណាញ់នេះ គឺជាការគាំទ្រដ៏សំខាន់ក្នុងការជំរុញផលិតកម្មបន្លែសុវត្ថិភាព បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពកសិករ។ ដូច្នេះ សហគមន៍គួរចេះគ្រប់គ្រង និងប្រើប្រាស់ផ្ទះសំណាញ់ឱ្យមានប្រសិទ្ធភាព អនុវត្តបច្ចេកទេសដាំដុះល្អ និងពង្រឹងសាមគ្គីភាព ដើម្បីធានានិរន្តរភាពផលិតកម្ម»។

ឯកឧត្តមក៏បានលើកឡើងពីសក្តានុពលរបស់ខេត្តសៀមរាបក្នុងការផលិតបន្លែសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ ជាពិសេសវិស័យទេសចរណ៍ ដោយជំរុញឱ្យសហគមន៍ មន្ត្រីកសិកម្មឃុំ និងអាជ្ញាធរមូលដ្ឋាន បង្កើនកិច្ចសហការដើម្បីលើកកម្ពស់គុណភាពផលិតផល និងបង្កើតឱកាសសេដ្ឋកិច្ចជូនប្រជាកសិករ។

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ផ្ទះសំណាញ់ទាំង ៨៩ខ្នង ដែលបានប្រគល់ជូនសហគមន៍កសិកម្មចំនួន​ ១៣ នៅខេត្តសៀមរាប ជាផ្នែកមួយនៃគម្រោង «គជ់» (PEARL) ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ FAO ជាដៃគូ ហើយក្រៅពីនេះ នៅមាន លានហាលគ្រាប់ស្វាយចន្ទី គ្រឿងចក្រត្រាក់ទ័រ គោយន្ត និងម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម​ផ្សេងទៀត ក្នុងទំហំគាំទ្រជាង ២ លានដុល្លារ ផ្តល់ជូន ៨៤ សហគមន៍ ឬស្មើនឹងកសិករប្រមាណ ១៦ ០០០គ្រួសារ នៅក្នុងខេត្តចំនួន ៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប។ ក្នុងគម្រោងនេះដែរ ជំនួសឱ្យការផ្តល់ជូនដាច់ដោយឡែក ក្រសួងបានផ្តោតលើការពង្រឹងសមត្ថភាពសហគមន៍ទាំងមូល ដែលជួយឱ្យកសិករអាចកាត់បន្ថយថ្លៃដើម, មានលទ្ធភាពផលិតបានទិន្នផលល្អប្រកបដោយគុណភាព និងមានភាពធន់ទៅនឹងអាកាសធាតុ។

ឯកឧត្តម អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ៖ «ការគាំទ្ររបស់គម្រោងទៅដល់កសិករ គឺធ្វើយ៉ាងណាឱ្យបងប្អូនកសិកររបស់យើងនៅតាមសហគមន៍ទទួលបាននូវការគាំទ្រជាសម្ភារៈ ជាឧបករណ៍ និងជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់សមត្ថភាពផលិត បង្កើនសមត្ថភាពប្រកួតប្រជែងរបស់ពួកគាត់ និងអាចជួយកាត់បន្ថយថ្លៃដើម ជាពិសេសជួយបង្កើននូវភាពធន់ពាក់ព័ន្ធទៅនឹងការប្រែប្រួលអាកាសធាតុ»។

ឯកឧត្តមបានសង្កត់ធ្ងន់ឱ្យដឹងដែរថា ការជួយគាំទ្ររបស់គម្រោងនាពេលនេះ គឺជួយគាំទ្រជាលក្ខណៈសហគមន៍ ដែលមិនមែនគាំទ្រជាបុគ្គលម្នាក់ៗនោះទេ ។ ក្នុងនាមជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យប្រជាកសិករទាំងអស់ចងក្រងគ្នាទៅជាសហគមន៍ ដើម្បីទទួលបាននូវការគាំទ្របែបនេះ។

សូមជម្រាបថា ការគាំទ្រនេះជាផ្នែកមួយនៃគម្រោង PEARL ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង និងអនុវត្តរួមគ្នាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។ ការគាំទ្រតាមរយៈគម្រោងនេះ សហគមន៍ទាំង ៨៤ នឹងទទួលបាន ត្រាក់ទ័រ ៣៤គ្រឿង ម៉ាស៊ីនច្រូតកាត់១៧គ្រឿង ត្រាក់ទ័រខ្នាតតូច ៦គ្រឿង ផ្ទះសំណាញ់៨៩ខ្នង ដ្រូនកសិកម្ម ២គ្រឿង និងទីធ្លាហាលកសិផល ១០កន្លែង ដើម្បីរួមចំណែកលើកកម្ពស់ផលិតភាព និងជីវភាពរស់នៅរបស់ប្រជាកសិករនៅកម្ពុជា៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា