សេដ្ឋវិទូព្យាករណ៍ថា ជម្លោះអូសបន្លាយយូរនៅមជ្ឈិមបូព៌ាអាចបង្កឱ្យសេដ្ឋកិច្ចសកលជាប់គាំង

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សេដ្ឋវិទូព្យាករណ៍ថា ជម្លោះអូសបន្លាយយូរនៅមជ្ឈិមបូព៌ាអាចបង្កឱ្យសេដ្ឋកិច្ចសកលជាប់គាំង

សេដ្ឋវិទូព្យាករណ៍ថា ជម្លោះអូសបន្លាយយូរនៅមជ្ឈិមបូព៌ាអាចបង្កឱ្យសេដ្ឋកិច្ចសកលជាប់គាំង

បរទេស៖ ជាមួយនឹងកំដៅកាន់តែខ្លាំងនៃជម្លោះនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាម៉េរិក កាន់តែអូសបន្លាយ គឺកាន់តែជំរុញឱ្យសេដ្ឋកិច្ចសកលលោកជាប់គាំង (Stagflation) ដែលជាព្រឹត្តិការណ៍លាយឡំគ្នានៃអត្រាអតិផរណាខ្ពស់ និងអត្រាភាពអត់ការងារធ្វើធ្ងន់ធ្ងរ ជាពិសេសការឡើងតម្លៃប្រេង និងឧស្ម័នខ្ពស់ ប៉ះពាល់ដល់អាជីវកម្ម ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃ នេះបើយោងតាមសេចក្ដីរាយការណ៍ពី France 24 ។

Advertisement

វិបត្តិប្រេង និងថាមពល ៖ ជម្លោះនាពេលថ្មីៗនេះកំពុងប៉ះពាល់ដល់វិស័យដឹកជញញ្ជូនស្ទើរទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈការវាយប្រហារនៃសង្គ្រាមត្រូវចំនាវាដឹកជញ្ជូនជាច្រើនគ្រឿង ខណៈដែលជាប្រចាំថ្ងៃ ការដឹកជញ្ជូនប្រេងប្រហែល ២០% នៃចំនួនប្រេងសរុបរបស់ពិភពលោកត្រូវឆ្លងកាត់ច្រកសមុទ្រមួយនេះ ប៉ុន្តែម្ចាស់នាវាដឹកប្រេង និងក្រុមហ៊ុនប្រេងភាគច្រើនបានផ្អាកសម្មភាពបន្ទាប់ពីទីក្រុងតេអេរ៉ង់ព្រមានកុំឱ្យមាននាវាធ្វើដំណើរឆ្លងកាត់ផ្លូវទឹកច្រកសមុទ្រ Hormuz ដែលកំពុងមានការវាយប្រហារ។

កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៨,៨៨% ឬ ៨២,៣៧ ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ហើយតម្លៃប្រេងឆៅ West Texas Intermediate (WTI) បានឡើងថ្លៃ ៨% ឬ ៧២,៣៨ ដុល្លារក្នុងមួយបារ៉ែល។ ការឡើងតម្លៃប្រេងបានកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបើកការវាយប្រហារជាថ្មីទៅលើទីក្រុងតេអេរ៉ង់កាលពីថ្ងៃអាទិត្យ ហើយអ៊ីរ៉ង់បានវាយបកទៅវិញជាមួយនឹងមីស៊ីលជាច្រើនបន្ទាប់ពីមេដឹកនាំកំពូល Ali Khamenei ត្រូវបានសម្លាប់។ ការវាយប្រហារគ្នានេះកំពុងធ្វើឱ្យមជ្ឈិមបូព៌ា និងសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់កាន់តែជ្រៅ។

សេដ្ឋវិទូលោក Sylvain Bersinger បានព្រមានថា សង្រ្គាមអាចនឹងបង្កឲ្យមានព្រឹត្តិការណ៍វិបត្តិប្រេងជាលើកទី៣ បន្ទាប់ពីឆ្នាំ១៩៧៣ និងឆ្នាំ១៩៧៩ រួមជាមួយនឹងវិបត្តិឧស្ម័នដូចកាលពីឆ្នាំ២០២២ ផងដែរ។ កាលពីថ្ងៃចន្ទ តម្លៃឧស្ម័ននៅអឺរ៉ុបឡើងថ្លៃជាង ៥០% ហើយតម្លៃ​ប្រេង​អាច​ឡើងថ្លៃ​ដល់ ១១០ ដុល្លារ​ក្នុង​មួយ​បារ៉ែល។

ពាណិជ្ជកម្ម​ពិភពលោក ៖ អ្នក​សេដ្ឋកិច្ច​នៅ​ធនាគារ ING បានព្យាករណ៍​ថា ជម្លោះ​នៅមជ្ឈិមបូព៌ា​អាច​ធ្វើ​ឱ្យ​មានការប៉ះទង្គិចគ្នានៅក្នុង​វិស័យពាណិជ្ជកម្មក្នុងស្ថានភាព​ដ៏​អាក្រក់​បំផុត​។ ជាក់ស្តែង ប្រព័ន្ធពាណិជ្ជកម្មពិភពលោកកំពុងស្ថិតក្រោមភាពតានតឹងរួចទៅហើយដោយសារគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក Donald Trump ក៏ដូចជាការបែកបាក់នៃខ្សែសង្វាក់ផ្គត់ផ្គង់ចាប់តាំងពីការរាតត្បាត និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ ថ្មីៗនេះ ការបិតដែនអាកាសដែលឆ្លងកាត់ឈូងសមុទ្រកំពុងរំខានដល់អាកាសចរណ៍រវាងអឺរ៉ុប និងអាស៊ី។ មិនត្រឹមតែប៉ុណ្ណោះ បញ្ហានេះនឹងធ្វើឲ្យតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រឡើងថ្លៃ ដែលជំរុញឱ្យមានអតិផរណាបន្ថែមទៀត និងអាចឈានការជាប់គាំងសេដ្ឋកិច្ច។

សេដ្ឋកិច្ចពិភពលោក ៖ អ្នកជំនាញសេដ្ឋកិច្ចប្រចាំនៅធនាគារ Natixis បានព្យាករណ៍ថា ការរំខានរយៈពេលយូរដល់ចរាចរណ៍នៅច្រកសមុទ្រ Hormuz នឹងមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរសម្រាប់ទីផ្សារ បង្កើតអតិផរណា និងឈានដល់អស្ថិរភាពសេដ្ឋកិច្ចទាំងមូល។ ប្រទេសចិននឹងរងផលប៉ះពាល់ខ្លាំង ដោយសារពឹងផ្អែកខ្លាំងទោលើការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz ។ គេកំពុងតាមដានមើលថា ​តើ​នឹង​មាន​ប្រេងឥន្ធនៈ​គ្រប់គ្រាន់​សម្រាប់​ឲ្យចិនដែលជាអ្នកផលិតដ៏ធំ​របស់​ពិភពលោកឬយ៉ាងណា​? ក្រៅពីនេះ ផលប៉ះពាល់លើអឺរ៉ុបទំនងជានឹងស្រាលជាងវិបត្តិឧស្ម័នឆ្នាំ​២០២២ ដែលបារាំងអាចជៀសវាងពីវិបត្តិសេដ្ឋកិច្ចបាន។ យ៉ាងណាមិញ មានសញ្ញាធ្លាក់ចុះទំនុកចិត្តរបស់វិនិយោគិន ដែលជំរុញឲ្យមានការកើនឡើងនៃអត្រាការប្រាក់លើមូលបត្របំណុលរបស់អឺរ៉ុប។ សេដ្ឋកិច្ចវិទូ បានព្យាករណ៍ថា ប្រសិនបើជម្លោះនៅតែអូសបន្លាយក្នុងរយៈពេលយូរ ការរួមបញ្ចូលគ្នានៃការឡើងតម្លៃថាមពល និងការរំខានដល់ការដឹកជញ្ជូននឹងមានផលប៉ះពាល់កាន់តែខ្លាំងលើទំហំពាណិជ្ជកម្មពិភពលោក ខណៈដែលសេដ្ឋកិច្ចសកលកំពុងជួបការលំបាក់ដោយសារអតិផរណា និងពន្ធគយស្រាប់រួចទៅហើយនោះ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា