អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

អ្នកជំនាញសេដ្ឋកិច្ច៖ ការទាមទារឱ្យដំឡើងប្រាក់ឈ្នួលដល់ ២៥០ ដុល្លារ អាចធ្វើឱ្យរោងចក្របិទទ្វារដោយសារតម្លៃពលកម្មថ្លៃ

(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានអះអាងថា ការទាមទារប្រាក់ឈ្នួលអប្បរមាចំនួន២៥០ដុល្លារ គឺជារឿងមួយហានិភ័យ ព្រោះមានកម្រិតខ្ពស់ខ្លាំងដែលអាចធ្វើឱ្យមានការរើរោងចក្រចេញពីកម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា ការទាមទារឱ្យប្រាក់ឈ្នួលកម្មកររោងចក្រអប្បបរមាកើនដល់ ២៥០ដុល្លារអាម៉េរិក អាចជាកម្រិតខ្ពស់ ប្រសិនបើការដំឡើងប្រាក់ឈ្នួលមិនត្រូវបានពិចារណា រួមជាមួយនឹងផលិតភាពការងារ សមត្ថភាពរបស់រោងចក្រ សហគ្រាស និងស្ថានភាពវិនិយោគ។

លោកបានបន្ដថា៖ «ចំពោះការលើកឡើងថា ប្រាក់ឈ្នួលពលកម្មអប្បបរមាដល់ ២៥០ ដុល្លារនេះ ខ្ញុំយល់ថា ជាកម្រិតមួយច្រើនហួសកម្រិត ដែលធ្វើឱ្យរោងចក្រសហគ្រាសទាំងអស់នឹងអាចបិទទ្វារ ដោយសារតែកម្លាំងពលកម្មថ្លៃពេក»។

ជាមួយគ្នានេះ លោកបណ្ឌិត បានពន្យល់ពីហានិភ័យនៃការរើរោងចក្រថា ប្រទេសក្នុងតំបន់នៅជិតកម្ពុជាដែលជាអ្នកផលិតផលិតផលកាត់ដេរដែរនោះ ដូចជា ភូមា បង់ក្លាដេស ស្រីលង្កា ប៉ាគីស្ថាន និងវៀតណាម ជាដើម នឹងទាញរោងចក្រឱ្យប្តូរទីតាំងចេញពីកម្ពុជា ព្រោះតម្លៃប្រាក់ឈ្នួលមានកម្រិតទាបជាងកម្ពុជា។

លោកបានថ្លែងថា៖ «បើយើងប្រៀបធៀបទៅបណ្តាប្រទេសផ្សេងៗទៀត ជាពិសេស យើងមើលទៅប្រទេសវៀតណាម ដែលផលិតភាពការងារគាត់មានផលិតភាពខ្ពស់ ហើយប្រាក់ឈ្នួលនៅក្នុងប្រទេសវៀតណាម មានតែតំបន់ហូជីមិញមួយទេដែលមានប្រាក់ឈ្នួលអប្បបរមាប្រហាក់ប្រហែលនឹងកម្ពុជា ដោយឡែក តំបន់ផ្សេងទៀតនោះគឺមានប្រាក់ឈ្នួលទាបជាងកម្ពុជាយើង»។

លោកបណ្ឌិត ហុង វណ្ណៈ ក៏បានពន្យល់ដែរថា ការចរចាប្រាក់ឈ្នួលគួរផ្អែកលើភស្តុតាងជាក់ស្តែងពីភាគីទាំងពីរ ដោយពិនិត្យទាំងអតិផរណា ការចំណាយរបស់កម្មករ និងសមត្ថភាពរបស់និយោជក។

លោកបានលើកឡើងថា៖ «ការកំណត់ប្រាក់ឈ្នួលក៏ត្រូវពិនិត្យលើស្ថានភាពជាក់ស្តែងរបស់រោងចក្រ សហគ្រាស និងថ្លៃដើមផលិតកម្ម រួមទាំងការដឹកជញ្ជូន ភស្តុភារកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ និងវត្ថុធាតុដើម ដើម្បីស្វែងរកអត្រាប្រាក់ឈ្នួលដែលសមស្រប»។

សូមបញ្ជាក់ថា ផ្តល់យោបល់ពីអ្នកវិភាគបែបនេះគឺធ្វើឡើងក្នុងពេលដែលក្រុមសហជីពមួយចំនួនតូចកំពុងបើកយុទ្ធនាការទាមទារប្រាក់ឈ្នួលចំនួន២៥០ដុល្លារសម្រាប់ប្រាក់ឈ្នួលគោលឆ្នាំ២០២៧ ខណៈដែលយន្តការចរចាត្រីភាគីបាន និងកំពុងដំណើរការចរចាចំនួន៥លើករួចមកហើយ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា