ទោះបាត់បង់ជីវិតមេដឹកនាំកំពូល ប៉ុន្តែទាំងរចនាសម្ព័ន្ធដឹកនាំ និងយោធាអ៊ីរ៉ង់នៅតែរឹងម៉ាំ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទោះបាត់បង់ជីវិតមេដឹកនាំកំពូល ប៉ុន្តែទាំងរចនាសម្ព័ន្ធដឹកនាំ និងយោធាអ៊ីរ៉ង់នៅតែរឹងម៉ាំ

ទោះបាត់បង់ជីវិតមេដឹកនាំកំពូល ប៉ុន្តែទាំងរចនាសម្ព័ន្ធដឹកនាំ និងយោធាអ៊ីរ៉ង់នៅតែរឹងម៉ាំ

បរទេស ៖ ប្រតិបត្តិការពិសេសរួមគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល មិនដល់ ២៤ម៉ោងផង បានធ្វើឲ្យបាត់បង់ជីវិតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ទាំងគួរឲ្យភ្ញាក់ផ្អើលបំផុតសម្រាប់ពិភពលោក និងប្រជាពលរដ្ឋអ៊ីរ៉ង់។ ការបាត់បង់ជីវិតរបស់មេដឹកនាំបដិវត្តអ៊ីស្លាមដ៏ធំបំផុតរបស់អ៊ីរ៉ង់រូបនេះត្រូវបានគេមើលឃើញថា ទំនងជាមិនអាចអនុញ្ញាតឲ្យនយោបាយអន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោកត្រឡប់ទៅធម្មតាវិញបានដូចមុននោះទេ។

Advertisement

សម្រាប់ផ្ទៃក្នុងរបស់អ៊ីរ៉ង់នៅពេលនេះក៏នឹងត្រូវជួបបញ្ហាច្រើនមិនដូចមុនជម្លោះនោះដែរ ដោយគេសង្កេតឃើញថាមានទាំងការគាំទ្រ និងមិនគាំទ្រពីសំណាក់ពលរដ្ឋអ៊ីរ៉ង់ចំពោះសកម្មភាពដ៏គ្រោះថ្នាក់របស់ក្រុមសម្ព័ន្ធមិត្តមកលើដែនអធិបតេយ្យរបស់ខ្លួន។ ប៉ុន្តែទោះជាយ៉ាងណាក្តី សកម្មភាពដឹកនាំប្រទេស និងប្រតិបត្តិការយោធារបស់អ៊ីរ៉ង់នៅតែដំណើរការបានយ៉ាងរលូន និងខ្លាំងក្លា។ ជាក់ស្ដែងរហូតមកដល់អង្គារសប្ដាហ៍នេះ កងកម្លាំងឆ្មាំបដិវត្តនៅតែបន្តធ្វើការវាយប្រហារតបវិញយ៉ាងចាស់ដៃនៅឡើយទៅដល់ទីតាំងមូលដ្ឋានទ័ពអាម៉េរិក និងសម្ព័ន្ធមិត្តនៅជុំវិញខ្លួនដល់ទៅជាង១០ប្រទេសរួចមកហើយនោះ។

នៅក្នុងអត្ថបទវិភាគមួយដោយកាសែតរុស្ស៊ីបានបរិយាយថា ស្ថានភាពពេលនេះ ការឈឺចាប់របស់អ៊ីរ៉ង់នឹងក្លាយទៅជាគោលនយោបាយថ្មី។ ការបាត់បង់ជីវិតមេដឹកនាំកំពូលនឹងធ្វើឲ្យសហគមន៍អ្នកកាន់សាសនានីកាយ Shiite នៅជុំវិញពិភពលោកទទួលបានស្នាមរបួសមួយដែលមិនអាចលុបបំបាត់បានដែលបន្សល់ទុកដោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល។ ទោះជាយ៉ាងណាក្តី បច្ចុប្បន្ននេះ អ៊ីរ៉ង់ បានជ្រើសមេដឹកនាំថ្មី គឺលោក Alireza Arafi ដើម្បីមកកាន់ការងារបណ្តោះអាសន្ន និងបន្តប្រតិបត្តិការសងសឹកបើទោះបីជាពេលកន្លងមកធ្លាប់មានកិច្ចពិភាក្សាអំពីបេក្ខភាព លោក Mojtaba Khamene ដែលជាកូនប្រុសរបស់លោក Khamenei រួចទៅហើយក្តី។

សារព័ត៌មាន CNBC បានសរសេរថា នៅក្រោមរដ្ឋធម្មនុញ្ញរបស់ប្រទេសអ៊ីរ៉ង់ មេដឹកនាំកំពូលត្រូវបានតែងតាំងដោយសមាជិកសភាទាំង៨៨ រូប។ នៅពេលដែលតំណែងអ្នកដឹកនាំកំពូលទំនេរក្នុងករណីណាមួយ សភានឹងបើកកិច្ចប្រជុំដើម្បីជ្រើសរើសអ្នកស្នងតំណែងនេះ។ ដោយឡែក អាណត្តិរបស់សមាជិកទាំង៨៨រូបនឹងត្រូវបោះឆ្នោតជ្រើសរើសដោយសាធារណៈជនរៀងរាល់៨ឆ្នាំម្តង។

ក្រឡេកទៅមើលសព្វាវុធរបស់អ៊ីរ៉ង់វិញ បើតាមទិន្នន័យដែលចេញដោយ Global Fire Power នៅឆ្នាំ២០២៦នេះ អ៊ីរ៉ង់ បានឈរនៅលេខរៀងកំពូលទី១៦ក្នុងចំណោម១៤៥ប្រទេសប៉ុន្តែកម្លាំងទ័ពជើងគោកមានចំនួនតិចត្រឹមតែប្រមាណ ៦១ម៉ឺននាក់ប៉ុណ្ណោះ ដោយក្នុងនោះ អ៊ីរ៉ង់ បានពង្រឹងខ្លាំងទៅលើប្រភេទមីស៊ីល និងដ្រូនប្រយុទ្ធ។ ជាក់ស្ដែង គ្រាន់តែមីស៊ីលឆ្លងទ្វីបកាលពីឆ្នាំ២០២២ មានប្រមាណជា ៣០០០ក្បាលគ្រាប់នៅក្នុងឃ្លាំងដោយមិនរាប់បញ្ចូលមីស៊ីល និងដ្រូនរយៈចម្ងាយឆ្ងាយ មធ្យម និងខ្លី ផ្សេងទៀតនោះឡើយ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា