ជីប ម៉ុង គាំទ្រ និងអភិវឌ្ឍទៅលើវិស័យបច្ចេកវិទ្យា នវានុវត្តន៍ និងវិទ្យាសាស្ត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជីប ម៉ុង គាំទ្រ និងអភិវឌ្ឍទៅលើវិស័យបច្ចេកវិទ្យា នវានុវត្តន៍ និងវិទ្យាសាស្ត្រ

ជីប ម៉ុង គាំទ្រ និងអភិវឌ្ឍទៅលើវិស័យបច្ចេកវិទ្យា នវានុវត្តន៍ និងវិទ្យាសាស្ត្រ

ភ្នំពេញ៖ ស្របពេលវិស័យវិទ្យាសាស្រ្ត និងនវានុវត្តន៍នៅកម្ពុជាកាន់តែរីកចម្រើន ក្រុមហ៊ុន ជីប ម៉ុង បានគាំទ្រ​ និងអភិវឌ្ឍន៍ទៅលើវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រតាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ ” ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤។

Advertisement

ជីបម៉ុងបានបង្ហាញការវិនិយោគរាប់លានដុល្លារលើការនាំយកគ្រឿងចក្រទំនើប បច្ចេកវិទ្យាចុងក្រោយ។​

ក្នុងឱកាសនោះ លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ ក៏បានបង្ហាញពីសារៈសំខាន់នៃការវិនិយោគលើបច្ចេកវិទ្យាទំនើប ជាពិសេសការបញ្ចូលបច្ចេកវិទ្យាថ្មីៗទៅក្នុងខ្សែសង្វាក់ផលិតកម្ម ដើម្បីធានាប្រសិទ្ធិភាព និងគុណភាពនៃផលិតផលនីមួយៗ ហើយក៏ជាផ្នែកមួយ ដែលបណ្តុះស្មារតីឱ្យប្រជាជនយើង ចាប់ផ្តើមត្រៀមខ្លួនទទួលយកបច្ចេកវិទ្យាថ្មីៗ ដើម្បីតាមទាន់ភាពជឿនលឿនជុំវិញពិភពលោក។

ជាក់ស្តែង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ បានបំពាក់បច្ចេកវិទ្យាទំនើប ដែលមានមុខងារសម្អាតសារធាតុពុលក្នុងផ្សែង កាត់បន្ថយការបញ្ចេញឧស្ម័នពុលទៅបរិយាកាសខាងក្រៅ រួមជាមួយនឹងការកែច្នៃកាកសំណល់ផ្សេងៗ ដែលបង្ហាញពីការយកចិត្តទុកដាក់ គិតគូរដល់បរិស្ថានបំផុត។ ជាមួយនឹងបច្ចេកវិទ្យា Smart Triple Filter ដែលមានប្រព័ន្ធបន្សុទ្ធ ៣ ដំណាក់កាលគឺ Ultra-Filter, Active Carbon Filter, និង Reverse Osmosis ធានាបាននូវ ទឹកពិសាកម្ពុជា ដែលគ្មានកករ គ្មានក្លិន និងគ្មានសារធាតុវ៉ែមិនចាំបាច់សម្រាប់សុខភាព។

ក្រុមហ៊ុន ជីប ម៉ុង ក៏បានដាក់តាំងបង្ហាញពីសមិទ្ធផលជោគជ័យរបស់ខ្លួនផ្សេងៗទៀត ក្រោយការវិនិយោគអស់ជាច្រើនឆ្នាំទៅលើបច្ចេកវិទ្យា ជាពិសេសលើគ្រឿងចក្រទំនើបចុងក្រោយ និងប្រព័ន្ធសុវត្ថិភាពក្នុងខ្សែផលិតកម្មនីមួយៗ ដើម្បីបង្កើនទំនុកចិត្តលើផលិតផលក្នុងស្រុក រួមមាន៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ជារោងចក្រផលិតស៊ីម៉ងត៍លំដាប់ពិភពលោក, ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ រោងចក្រផលិតក្បឿង បេតុង និងទុយោ, ក្រុមហ៊ុន ជីប ម៉ុង ស្ទៀល ជារោងចក្រផលិតដែកទីប-ស ដែលមានគុណភាព និងស្តង់ដាខ្ពស់ប្រើប្រាស់ម៉ាស៊ីនទំនើបបំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបង្អស់។

លោក អ៊ឹង វីរៈ អគ្គនាយកបន្តវេនរបស់ក្រុមហ៊ុនខ្មែរ ប៊ើវើរីជីស បានមានប្រសាសន៍ថា៖ការបង្ហាញវត្តមានរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងទិវាជាតិនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តក្នុងការ «គាំទ្រ និងលើកស្ទួយគ្រប់វិស័យក្នុងប្រទេសកម្ពុជា» តាមរយៈការនាំយកនូវបច្ចេកវិទ្យាទំនើប នវានុវត្តន៍ និងការគិតគូរយ៉ាងម៉ត់ចត់ពីសុវត្ថិភាព និងបរិស្ថាន។ក្រុមហ៊ុន ជីប ម៉ុង គាំទ្រនឹងលើកស្ទួយគ្រប់វិស័យក្នុងប្រទេសកម្ពុជា៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា