ជីប ម៉ុង ឧបត្ថម្ភថវិកាជាលើកទី ៣ ក្នុងរយៈពេល១០ឆ្នាំ ជូនសមាគមសិល្បករខ្មែរ ជំរុញការអភិវឌ្ឍវិស័យសិល្បៈ និងលើកស្ទួយវប្បធម៌ជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជីប ម៉ុង ឧបត្ថម្ភថវិកាជាលើកទី ៣ ក្នុងរយៈពេល១០ឆ្នាំ ជូនសមាគមសិល្បករខ្មែរ ជំរុញការអភិវឌ្ឍវិស័យសិល្បៈ និងលើកស្ទួយវប្បធម៌ជាតិ

ជីប ម៉ុង ឧបត្ថម្ភថវិកាជាលើកទី ៣ ក្នុងរយៈពេល១០ឆ្នាំ ជូនសមាគមសិល្បករខ្មែរ ជំរុញការអភិវឌ្ឍវិស័យសិល្បៈ និងលើកស្ទួយវប្បធម៌ជាតិ

(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង (Chip Mong) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា បានបន្តឧបត្ថម្ភថវិកាជាលើកទី៣ ជូនដល់សមាគមសិល្បករខ្មែរ ក្នុងកិច្ចសហការរយៈពេល ១០ ឆ្នាំ ដែលមានថវិកាឧបត្ថម្ភសរុបចំនួន ៧៧៧.៧៧៧ ដុល្លារអាម៉េរិក ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ អភិរក្ស និងលើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ​ ឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព។

Advertisement

ការឧបត្ថម្ភរយៈពេលវែងរហូតដល់មួយទសវត្សរ៍នេះ ស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន ក្នុងការថែរក្សា អភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែមានភាពលេចធ្លោ និងសម្បូរបែប។ ជាក់ស្តែង ជីប ម៉ុង ក៏បានរួមសហការជាមួយសមាគមសិល្បករខ្មែរ និងសិល្បករ-សិល្បការិនីដទៃទៀត ក្នុងការផ្សព្វផ្សាយពីមរតកវប្បធម៌ខ្មែរលើឆាកអន្តរជាតិ តាមរយៈការប្រគំតន្ត្រី “Rise For Khmer” នៅទីក្រុងប៉ារីស ក៏ដូចជាការចូលរួមប្រារព្ធកម្មវិធីអបអរសាទរខួប ៩ ឆ្នាំ នៃការដាក់ចាប៉ីដងវែងក្នុងបញ្ជីបេតិ​កភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ដើម្បីរំលឹកដឹងគុណដល់ស្នាដៃបុព្វបុរសខ្មែរ។

ពិធីប្រគល់ និងទទួលជំនួយឧបត្ថម្ភថវិកាលើកទី៣នេះបានប្រារព្ធធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ, លោកជំទាវ គឹម ចាន់ណា សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីប ម៉ុង, ឧកញ៉ា គិត លីច័ន្ទផាន់ណា អនុប្រធាន និងជាទីប្រឹក្សា​ជាន់ខ្ពស់សមាគមសិល្បករខ្មែរ និ​ងលោក អ៊ឹង វីរៈ អគ្គនាយកបន្តវេននៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស រួមជាមួយសិល្បករ សិល្បការិនីជាច្រើនរូប។

លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ បានលើកឡើងថា ការឧបត្ថម្ភរបស់ ខ្មែរ ប៊ែវើរីជីស ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងការចូលរួមថែរក្សាទម្រង់ដើមសិល្បៈ បង្កើនភាពច្នៃប្រឌិត និងជំរុញការរីកចម្រើននៃសម្បត្តិវប្បធម៌ខ្មែរ។

ឧកញ៉ា គិត លីច័ន្ទផាន់ណា អនុប្រធាន និងទីប្រឹក្សាជាន់ខ្ពស់ តំណាងឲ្យលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងថា ការឧបត្ថម្ភប្រចាំឆ្នាំចំនួន ៧៧.៧៧៧ដុល្លារ ជារៀងរាល់ឆ្នាំក្នុងរយៈពេល ១០ឆ្នាំ របស់ ជីប ម៉ុង គ្រុប បានផ្តល់ការគាំទ្រដ៏មានសារៈសំខាន់ដល់និរន្តរភាព និងចក្ខុវិស័យរយៈពេលវែងរបស់សមាគម ព្រមទាំងបង្កើតការលើកទឹកចិត្ត និងឱកាសសម្រាប់សិល្បករ ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈវប្បធម៌ និងរួមចំណែកអភិវឌ្ឍជាតិ ការអភិរក្សវប្បធម៌៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា