ជីប ម៉ុង ឧបត្ថម្ភថវិកា ៥០ ម៉ឺនដុល្លារ សាងសង់ផ្ទះ ១០០ ខ្នង ជាលើកទី ២ ជូនសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជីប ម៉ុង ឧបត្ថម្ភថវិកា ៥០ ម៉ឺនដុល្លារ សាងសង់ផ្ទះ ១០០ ខ្នង ជាលើកទី ២ ជូនសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ជីប ម៉ុង ឧបត្ថម្ភថវិកា ៥០ ម៉ឺនដុល្លារ សាងសង់ផ្ទះ ១០០ ខ្នង ជាលើកទី ២ ជូនសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

(ភ្នំពេញ)៖ ក្នុងស្មារតី ខ្មែរជួយខ្មែរ ក្រុមហ៊ុន ជីប ម៉ុង បានសម្រេចឧបត្ថម្ភថវិកាចំនួន ៥០ ម៉ឺនដុល្លារអាម៉េរិក សម្រាប់ការសាងសង់ផ្ទះចំនួន ១០០ ខ្នង ជាលើកទី ២ ជូនដល់អតីតយុទ្ធជនកម្ពុជា ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្តល់នូវលំនៅដ្ឋានដ៏សមរម្យ ប្រកបដោយផាសុកភាព និងសុវត្ថិភាព ជូនដល់វីរយុទ្ធជន ដែលបានបម្រើជាតិមាតុភូមិនាពេលកន្លងមក។

Advertisement

មិនត្រឹមតែជាការជួយសម្រាលបន្ទុកមួយផ្នែកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះពលិកម្ម និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានការពារសន្តិភាព និងស្ថិរភាពជូនប្រទេសជាតិ។

បើតាមប្រសាសន៍លោកអ្នកឧកញ៉ា លាង ឃុន ក្នុងកម្មវិធីប្រគល់ទទួលថវិកានេះបានឱ្យដឹងថា នេះគឺជាការឧបត្ថម្ភលើកទី ២ របស់ ជីប ម៉ុង ក្នុងការចូលរួមសាងសង់ផ្ទះជូនសមាគមអតីតយុទ្ធជនកម្ពុជា ដោយលើកទី ១ បានធ្វើឡើងកាលពីដើមឆ្នាំ២០២៥ ឧបត្ថម្ភចំនួន ១០០ ខ្នងដូចគ្នានៅខេត្តកំពង់ធំ។ លើសពីនេះ លោកអ្នកឧកញ៉ា លាង ឃុន ក៏បានឧបត្ថម្ភបន្ថែមចំនួន ៨០ លានរៀលទៀត សម្រាប់សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាក្នុងខេត្តកំពង់ធំផងដែរ។

ក្នុងនាមជាក្រុមហ៊ុនខ្មែរ ក្រុមហ៊ុន ជីប ម៉ុង តែងតែរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ជាមួយស្ថាប័នរដ្ឋ និងឯកជនយ៉ាងសកម្ម ដើម្បីភាពរីកចម្រើនរបស់សង្គមខ្មែរលើគ្រប់វិស័យ។ ជីប ម៉ុង បានចូលរួមជួយរក្សាចរន្តផ្គត់ផ្គង់ក្នុងស្រុកតាមរយៈ៖ ការបើកសម្ពោធរោងចក្រផលិតដែកទីប-ស ជីប ម៉ុង, ការពង្រីកសាខារបស់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត, ការផលិត និងចែកចាយភេសជ្ជៈថ្មីជាច្រើនប្រភេទរបស់ ខ្មែរ ប៊ែវើរីជីស ទៅលើទីផ្សារ, ព្រមទាំងផលិតផលប្រើប្រាស់ចំបាច់ក្នុងស្រុកជាច្រើនផ្សេងទៀត។

ទន្ទឹមគ្នានេះ ជីប ម៉ុង បានចូលរួមចំណែកស្តារឡើងវិញនូវសាលារៀនដែលរងការខូចខាតតាមបន្ទាត់ព្រំដែនដោយឧបត្ថម្ភសាងសង់អគារសិក្សាថ្មីសរុបចំនួន៥ទីតាំង រួមមាន៖ នៅខេត្តឧត្តរមានជ័យ ចំនួន ២ ទីតាំង,  ព្រះវិហារចំនួន ២ទីតាំង និង ខេត្តបន្ទាយមានជ័យចំនួន ១ ទីតាំង។​

លើសពីនេះ ជីប ម៉ុង ក៏បានជួយឧបត្ថម្ភកសាងអគារសិក្សាថ្មីចំនួន ១ ខ្នង កម្ពស់ ៣ ជាន់ នៅបឋមសិក្សាព្រៃ-ស ដែលសរុបចំនួន ៦ ទីតាំងនេះ បានចំណាយប្រាក់ឧបត្ថម្ភអស់ជាង ១ លានដុល្លារ។ ថ្មីៗនេះ ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៦ ជីប ម៉ុង ក៏បានចូលរួមឧបត្ថម្ភទៅកាន់កាកបាទក្រហមកម្ពុជា តាមរយៈការចូលរួមដោយផ្ទាល់និងជាមួយស្ថាប័នផ្សេងៗសរុបចំនួន ១​ ៣៥០ ០០០ដុល្លារ ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា