ឧស្សាហកម្មនៅចិនដែលជាប់ពាក់ព័ន្ធនឹង AI អាចកើនឡើងដល់ជាង ៣០ភាគរយនៅក្នុងឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឧស្សាហកម្មនៅចិនដែលជាប់ពាក់ព័ន្ធនឹង AI អាចកើនឡើងដល់ជាង ៣០ភាគរយនៅក្នុងឆ្នាំនេះ

ឧស្សាហកម្មនៅចិនដែលជាប់ពាក់ព័ន្ធនឹង AI អាចកើនឡើងដល់ជាង ៣០ភាគរយនៅក្នុងឆ្នាំនេះ

បរទេស ៖ តាមរបាយការណ៍ដែលចេញផ្សាយដោយកាសែតប៊ុលហ្ការី Novinata នៅថ្ងៃសុក្រនេះបានបង្ហាញថា ឧស្សាហកម្មដែលជាប់ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត AI នៅក្នុងប្រទេសចិន ត្រូវបានរំពឹងថាអាចនឹងមានកំណើនដល់ជាង ៣០ភាគរយ នៃឧស្សាហកម្មសរុបនៅក្នុងឆ្នាំ២០២៦នេះ។ កំណើនឡើងដ៏ខ្លាំងនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចប្រជុំសន្និសីទសារព័ត៌មានមួយស្ដីពីបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ (World Artificial Intelligence Conference 2026) និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត High-Level Meeting on Global Governance of Artificial Intelligence ដែលប្រព្រឹត្តទៅនៅទីក្រុងសៀងហៃប្រទេសចិន។

Advertisement

សម្រាប់តែទីផ្សារនៅប្រទេសចិន ឧបករណ៍ឆ្លាតវៃ ឬ smart devices ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បានអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយនៅក្នុងឆ្នាំ២០២៥ កន្លងទៅ ការនាំចេញឧបករណ៍នានា ដូចជា ទូរស័ព្ទឆ្លាតវៃ (smartphones) និងកុំព្យូទ័រ ដែលមានមុខងារ AI បានកើនឡើងលើសពី ១០០ លានគ្រឿងរួចទៅហើយ ហើយរហូតដល់ចុងឆ្នាំ២០២៦នេះ ត្រូវបានរំពឹងថា​ ការលក់ឧបករណ៍ដែលមានបំពាក់បញ្ញាសិប្បនិម្មិត អាចវ៉ាដាច់ការលក់ឧបករណ៍ដែលមិនមានបំពាក់បច្ចេកវិទ្យា AI ក្នុងកម្រិតខ្ពស់។

គួរឱ្យដឹងដែរថា សម្ភារៈប្រើប្រាស់ និងឧបករណ៍បែបអេឡិចត្រូនិកមានបំពាក់មុខងារ AI បាន និងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងសហគ្រាសតូច-ធំ ក៏ដូចជាបណ្តាអាជីវកម្មកម្រិតខ្ពស់នៅក្នុងប្រទេសចិនដែលរួមចំណែកនៅក្នុងចរន្តសេដ្ឋកិច្ចហយ៉ាងសំខាន់ ខណៈដែលរដ្ឋាភិបាលនៃក្រុងប៉េកាំងក៏កំពុងយកចិត្តទុកដាក់ក្នុងការជំរុញកិច្ចអភិវឌ្ឍន៍បន្ថែមទៀត៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា