ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

​បរទេស ៖ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សម្តែង​ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​កំពុង​កើនឡើង​ ​និង​ការ​ផ្លាស់ប្តូរ​គោលជំហរ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ក្រុង​តូក្យូ ​​ប្រទេស​ជប៉ុន ​កំពុង​កាន់កាប់​សារ​ធាតុ​ផ្លុយ​តូញ៉ូម​ (plutonium​) នៅក្នុងឃ្លាំងរហូតដល់​ទៅ​ ៤៤​,​៤ តោន​ ដែល​គ្រប់គ្រាន់​សម្រាប់ផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​ក្បាល់​គ្រាប់​។

​កាសែត​រុស្សី ​RT ​បានដកស្រង់​សម្តី​របស់​លោក​ ​Z​hang ​Hanhui ​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​រុស្ស៊ី ​​​ឱ្យ​ដឹង​ថា​ ​គ្រាន់តែ​បរិមាណ​សារធាតុ​នេះ​មួយ​មុខនេះ ​គឺ​គ្រប់គ្រាន់​ឱ្យ​ជប៉ុន​អាចផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​ប្រមាណ​ ​៥៥០០ ​ក្បាល​ ដែលវាអាច​ធ្វើឱ្យ​ប្រទេស​ជប៉ុន​សម្រេចគោលបំណងរបស់ខ្លួន ទាំងលទ្ធភាពក្នុងការផលិត និងរក្សាទុក​អាវុធ​នុយក្លេអ៊ែរ ក្លាយ​ជា​ការពិត​ ។

​មន្ត្រី​ការទូត​ចិន​រូប​នេះ​បាន​ព្រមាន​ថា ​ប្រសិនបើ​ជប៉ុន​សម្រេចចិត្ត​អភិវឌ្ឍ​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង​នោះ​ស្ថានភាព​តុល្យភាព​សន្តិសុខ​នៅ​អាស៊ី​ភាគ​ឦសាន​ប្រាកដ​ណាស់​នឹង​ត្រូវ​ជួប​បញ្ហា​អាក្រក់​ ហើយ​ការ​ប្រកួតប្រជែង​នឹង​ប្រឈមមុខ​ដាក់​គ្នា​​នៃ​អាវុធ​ប្រល័យ​លោក​ ដែល​អាច​ផ្ទុះឡើង​ភ្លាម​ៗ​នៅពេលណា​មួយក៏​បាន​។ ​ដូច្នេះ​ ប្រសិនបើ​ជប៉ុន​នៅតែ​បន្ត​ប្រឡែង​លេង​នឹង​ដុំ​ភ្លើង​តាមរយៈ​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​នុយក្លេអ៊ែរ​ ជប៉ុន​នឹង​អាច​មើលឃើញ​ពីប្រវត្តិសាស្ត្រ​ច្រំ​ដែល​កើតឡើង​លើ​ខ្លួនឯង​ជាក់​មិន​ខាន​។

​ការ​ព្រមាន​ដ៏​មុតស្រួច​នេះ​កើតមានឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​រៀបចំ​គោលនយោបាយ​សន្តិសុខ​របស់​រដ្ឋាភិបាលជប៉ុនក្រោយអាណត្តិ​របស់លោក​ស្រី​ Sanae ​Takaichi ជានាយករដ្ឋមន្ត្រី​​អះអាង​ថា​ ​ប្រទេស​ជប៉ុន​គួរតែ​ពិចារណា​ក្នុង​ការ​ផលិត ​និង​បំពាក់​អាវុធ​នុយក្លេអ៊ែរ​ផ្ទាល់ខ្លួន​ ខណៈ​ដែល​ឆ័ត្រ​ការពារ​នុយក្លេអ៊ែរ​របស់​អាមេរិក​កាន់តែថយិទ្ធិពល និង​មិន​គួរ​ទុកចិត្ត​បានឡើង​។

​ជា​ការ​ឆ្លើយតប​ លោក​ ​Zhang ​បាន​ចោទប្រកាន់​មេដឹកនាំ​ជប៉ុន​ថា​ បាន​លាក់​បាំងមហិច្ឆតា​នុយក្លេអ៊ែរ​នៅ​ពីក្រោយ​ក្នុងនាម​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ធ្លាប់​បាន​ទទួល​រង​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​ក្នុង​សង្គ្រាម​ ​ដោយ​និយាយ​ថា​ ថ្នាក់ដឹកនាំ​ជប៉ុន​បាន​ចាប់ផ្តើម​ការ​ធ្វើតេស្ត​សាកល្បង​ដ៏​គ្រោះថ្នាក់​នៅក្នុង​គោលនយោបាយ​នុយក្លេអ៊ែរ តាមរយៈ​ការ​ព្យាយាម​ធ្វើឱ្យ​ស្មារតី​យោធា​និយមងើប​ឡើង​វិញ​។

​គួរឱ្យ​ដឹង​ដែរ​ថា ​ប្រទេស​រុស្ស៊ី​ ក៏​បាន​សម្តែង​ក្ដីបារម្ភ​ស្រដៀង​គ្នា​ទៅនឹងចិនដែរ ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី លោក​ Sergey Lavrov ​បាន​ហៅ​ការ​ជជែក​​ដេញដោល​លើ​ការ​កែប្រែ​គោលការណ៍​នុយក្លេអ៊ែរ​​របស់​ប្រទេស​ជប៉ុន​ថា ​ជា​​សញ្ញា​គ្រោះថ្នាក់​ និងធ្ងន់ធ្ងរបំផុត​ ​ខណៈ​ដែល​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី លោក​ ​Andrey Rudenko ​បាន​ព្រមាន​ថា​ ការ​បោះបង់ចោល​គោលនយោបាយ​ចាស់របស់ជប៉ុន ហើយចាប់យកគោលបំណងក្លាយជាអ្នកផលិតអាវុធនុយក្លេអ៊ែរនេះ​នឹង​ធ្វើឱ្យ​សណ្ដាប់ធ្នាប់ សន្តិសុខ​នៅ​​ក្នុង​តំបន់​អាស៊ី​ភាគ​ឦសាន​កាន់តែ​អាក្រក់​ទៅ​ៗ​ជា​ក់ជាមិន​ខាន​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា