ពាណិជ្ជកម្ម​ចិន​-​អាហ្វ្រិក​កើន​ដល់​ ​១៩៦​ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១​ ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពាណិជ្ជកម្ម​ចិន​-​អាហ្វ្រិក​កើន​ដល់​ ​១៩៦​ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១​ ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​

ពាណិជ្ជកម្ម​ចិន​-​អាហ្វ្រិក​កើន​ដល់​ ​១៩៦​ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆមាស​ទី​១​ ​បំបែក​កំណត់ត្រា​ប្រវត្តិសាស្ត្រ​

​បរទេស​៖​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ ​និង​ទ្វីប​អាហ្វ្រិក ​បាន​សម្រេច​កំណត់​ត្រា​ខ្ពស់​បំផុត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​ ​៦​ ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ ​ដោយ​មាន​ទំហំ​សរុប ​១,៤១​ ​ទ្រីលាន​យន់ ​(​ប្រមាណ​ ​១៩៦,៦​ ​ពាន់​លាន​ដុល្លារ​អាមេរិក​) ​ដែល​ត្រូវបាន​ជំរុញ​ដោយ​គោលនយោបាយ​មិន​យក​ពន្ធ​គយ​ ​០​ ​ភាគរយ​លើ​ការ​នាំចូល​ទំនិញ​ពី​បណ្តា​ប្រទេស​អាហ្វ្រិក​។ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ ​TV​ ​BRICS​។

Advertisement

​លោក​ ​Lin​ ​Jian​ ​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​ចិន ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ ​ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន​ ​និង​ទ្វីប​អាហ្វ្រិក​ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​នេះ​ ​បាន​ឈានដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​។ ​លោក​បញ្ជាក់​ថា​ ​កំណើន​នេះ​កើតឡើង​ក្រោយ​ការ​អនុវត្ត​គោលនយោបាយ​លើកលែង​ពន្ធ​គយ​សម្រាប់​ទំនិញ​នាំចូល​ពី​បណ្តា​ប្រទេស​អាហ្វ្រិក ​ដែល​បាន​ពង្រីក​ឱកាស​ដល់​អ្នកនាំចេញ​នៅ​ទូទាំង​ទ្វីប ​និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ភាគី​ទាំង​ពីរ​។​

ក្រសួង​ការ​បរទេស​ចិន​បាន​លើកឡើង​ថា​ ​និន្នាការ​កំណើន​នេះ​បង្ហាញ​ថា​ ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​កំពុង​បន្ត​ដំណើរការ​ល្អ​ និង​មាន​សក្ដានុពល​បង្កើត​កំណត់ត្រា​ប្រចាំ​ឆ្នាំ​ថ្មី​មួយ​ទៀត​ ​បន្ទាប់ពី​ទីក្រុង​ប៉េកាំង​អនុវត្ត​គោលនយោបាយ​មិន​យក​ពន្ធ​គយ​ចំពោះ​ប្រទេស​អាហ្វ្រិក​ដែល​រក្សា​ទំនាក់ទំនង​ការ​ទូត​ជាមួយ​ចិន​។

​ប្រភព​ដដែល​បញ្ជាក់​ថា​ ​បន្ទាប់ពី​វិធានការ​នេះ​ចូល​ជាធរមាន​ ការ​នាំចូល​ពី​ទ្វីប​អាហ្វ្រិក​បាន​កើនឡើង​ ​២៣,៥​ ​ភាគរយ​ ក្នុង​ខែឧសភា​ ​និង​ខែមិថុនា​ ​ដល់​ប្រមាណ​ ​២៧​ ​ពាន់​លាន​ដុល្លារ​អាមេរិក​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

​ការ​ពង្រីក​ទីផ្សារ​របស់​ចិន​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ផលិតផល​អាហ្វ្រិក​ជាច្រើន​ ​ជាពិសេស​ផលិតផល​កសិកម្ម​ ​ដូចជា​ ​គ្រាប់​កាហ្វេ​ ​គ្រាប់​ស្វាយចន្ទី ​និង​ម្ទេស​ក្រៀម ​ដែល​ជួយ​ឱ្យ​អ្នកផលិត​កាន់តែ​ងាយស្រួល​ចូល​ទៅកាន់​ទីផ្សារ​ចិន​។ ​ទន្ទឹមនឹង​នេះ​ ការ​នាំចេញ​របស់​ចិន​ទៅកាន់​ទ្វីប​អាហ្វ្រិក​ក៏​បាន​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅក្នុង​តំបន់​នេះ​ តាមរយៈ​ការ​ផ្គត់ផ្គង់​គ្រឿងចក្រ ​ឧបករណ៍​ឧស្សាហកម្ម​ ​គ្រឿង​បន្លាស់​ និង​វត្ថុធាតុ​ដើម​សម្រាប់​វិស័យ​កសិកម្ម​ ​និង​ឧស្សាហកម្ម​។

​ភាគី​ចិន​បាន​គូសបញ្ជាក់​ថា​ ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ចិន​ ​និង​អាហ្វ្រិក​បាន​ផ្តល់​ផលប្រយោជន៍​ទៅ​វិញទៅមក​ និង​បន្ត​ពង្រីក​ការ​បើកចំហ​ទីផ្សារ​ ​ទោះបី​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ប្រឈម​បញ្ហា​ជាច្រើន​ក៏ដោយ​។ ​ជាមួយគ្នា​នេះ​ កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​ក៏​កំពុង​ពង្រីក​ទៅកាន់​វិស័យ​ផ្សេង​ៗ​បន្ថែម​ទៀត​ ​ដែល​រំពឹង​ថា​នឹង​រួមចំណែក​ពង្រឹង​ស្ថិរភាព​សេដ្ឋកិច្ច​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា