កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ភ្នំពេញ៖ ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចជំនួបពិភាក្សាការងាររវាង លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Christian DesRo ches ឯកអគ្គរាជទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅនេះ នៅអគារធនាគារជាតិនៃកម្ពុជា។

Advertisement

ជាមួយនឹងទិដ្ឋភាពជាក់ស្ដែងនៃវឌ្ឍនភាពវិស័យធនាគារកម្ពុជា ឯកអគ្គរាជទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Christian DesRoches បានកោតសរសើរយ៉ាងខ្លាំងចំពោះភាពរីកចម្រើននៃប្រព័ន្ធទូទាត់របស់ធនាគារនៅកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីភាពជោគជ័យរបស់ក្រុមហ៊ុនកាណាដានាពេលកន្លងមក ដែលកំពុងប្រតិបត្តិការលើវិស័យធនាគារ និងធានារ៉ាប់រងនៅកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញពីសុទិដ្ឋិនិយមថា ៖ ការចូលរួមពីសំណាក់គណៈប្រតិភូវិនិយោគិនកាណាដា ក្នុងឱកាសអមដំណើរឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា នាកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្នុងអំឡុងខែវិច្ឆិកាខាងមុខនេះ នឹងក្លាយជាកាតាលីករជួយបង្កើនការវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា ជាពិសេសលើវិស័យធនាគារ និងហិរញ្ញវត្ថុ។

ឯកឧត្តម Christian DesRoches បានបន្ថែមថា ឯកឧត្តម Mark Carney នាយករដ្ឋមន្ត្រីកាណាដា គ្រោងនឹងដឹកនាំគណៈប្រតិភូ និងវិនិយោគិន ព្រមទាំងថ្នាក់ដឹកនាំធនាគារកណ្តាលកាណាដា ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តល​​នៃបណ្តាប្រទេសនិយាយភាសាបារាំង ហើយក៏ជាសញ្ញាណបង្ហាញពីទំនាក់ទំនងទ្វេភាគីយ៉ាងរឹងមាំផងដែរ។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់វិនិយោគិនកាណាដា ក្នុងការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា ដែលជួយពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

ទន្ទឹមនឹងការរំលេចពីសក្តានុពលសេដ្ឋកិច្ច ប្រព័ន្ធហិរញ្ញវត្ថុ និងការចែករំលែកអំពីបញ្ហាប្រឈមមួយចំនួន លោកជំទាវបណ្ឌិតទេសាភិបាល ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ ការត្រួតពិនិត្យឱ្យមានភាពរឹងមាំ និងយន្តការគាំទ្រផ្សេងៗ ដើម្បីរក្សាស្ថិរភាព លើកកម្ពស់ទំនុកចិត្តវិនិយោគិនមកលើប្រព័ន្ធធនាគារកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុដល់ប្រជា​ពលរដ្ឋ។

សូមជម្រាបថា ចំណុចសំខាន់ៗនៃកិច្ចជំនួបពិភាក្សាការងារនេះ បានផ្តោតសំខាន់លើប្រធានបទធំៗចំនួន ៣៖ ការផ្លាស់ប្តូរទស្សនទានអំពីស្ថានភាព​សេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចកម្ពុជា។ ការវិវត្តនៃការពិនិត្យមើលភាពរីកចម្រើននៃវិស័យហិរញ្ញវត្ថុ ធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា និងឱកាសកិច្ចសហប្រតិបត្តិការ ក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យធនាគារ និងហិរញ្ញវត្ថុរវាងប្រទេសទាំងពីរ៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា