កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ភ្នំពេញ ៖ កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ។ នេះបើយោងតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា (CAC) ប្រាប់បណ្ដាញព័ត៌មាន AMS កាលពីពេលថ្មីៗនេះ។

Advertisement

លោក អួន ស៊ីឡូត ប្រធានសមាគមស្វាយចន្ទីកម្ពុជា CAC បានមានប្រសាសន៍ថា គម្រោងទាំងនេះត្រូវបានគេរំពឹងថានឹងជួយកម្ពុជាទាញយកតម្លៃកាន់តែច្រើនបន្ថែម ពីផលិតផលគ្រាប់ស្វាយចន្ទី ខណៈដែលពង្រឹងដល់វិស័យកែច្នៃក្នុងស្រុក។

លោកបានបន្តថា មកដល់ពេលនេះ មានក្រុមហ៊ុនចំនួនបីហើយ ដែលមានគម្រោងកែច្នែសំបកស្វាយចន្ទីទៅជាប្រេង ក្នុងនោះមានមួយគឺជាក្រុមហ៊ុនជប៉ុនឈ្មោះ TPJ ហើយពីរផ្សេងទៀត គឺជាក្រុមហ៊ុនវៀតណាមនៅកម្ពុជា។

លោក បានបញ្ជាក់ថា ដោយសារខាងវៀតណាម គេមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាស្រាប់ ដូច្នេះប្រហែលជានៅខែធ្នូ ចុងឆ្នាំ២០២៦ កម្ពុជានឹងមានម៉ាស៊ីនកែច្នៃប្រេងសំបកស្វាយចន្ទីហើយ។
ការវិនិយោគលើការកែច្នៃនេះ នឹងធ្វើឱ្យកម្ពុជាអាចទទួលបានប្រេងចន្ទី ដែលអាចជួយពង្រឹងវិស័យចន្ទីកាន់តែរឹងមាំ ធ្វើឱ្យតម្លៃចន្ទីកាន់តែស្ថិរភាពខ្ពស់ ខណៈបច្ចុប្បន្នគ្រាប់ស្វាយចន្ទី ដែលកែច្នៃរួចអាចលក់បានក្នុងតម្លៃចន្លោះពី ៨ ពាន់ទៅ ៩ ពាន់ដុល្លារអាម៉េរិកក្នុងមួយតោន។ នេះក៏ជាការចូលរួមចំណែកក្នុងការសម្រេចឱ្យបាននូវផែនការចក្ខុវិស័យរបស់រាជរដ្ឋាភិបាលប្រែក្លាយកម្ពុជាអធិរាជស្វាយចន្ទី។

លោក អួន ស៊ីឡូត បានថ្លែងថា៖

“ក្រុមហ៊ុនចំនួន ៣ នឹងវិនិយោគលើគម្រោងកែច្នៃ (ចម្រាញ់) ហើយរំពឹងថានឹងជួយកម្ពុជាទាញយកតម្លៃកាន់តែច្រើនពីផលិតផលគ្រាប់ស្វាយចន្ទី។”

លោកប្រធាន បន្ថែមទៀតថា នេះជាឱកាសដើម្បីបង្កើតប្រាក់ចំណូលបន្ថែមពីវត្ថុធាតុដើម។ ប្រសិនបើស្វាយចន្ទីអាចកែច្នៃបានគ្រប់ផ្នែកទាំងអស់ ទាំងគ្រាប់ និងសំបក នោះគឺអាចប្រកួតប្រជែងនៅលើទីផ្សារបាន។

បើតាម ស.ស.ក បានឱ្យដឹងថា គុណប្រយោជន៍នៃប្រេង ដែលចម្រាញ់ពីសំបកស្វាយចន្ទីគឺជាសារធាតុធម្មជាតិ ដែលមាននៅក្នុងសំបកគ្រាប់ស្វាយចន្ទី គឺជាសារធាតុធម្មជាតិ ដែលមាននៅក្នុងសំបកគ្រាប់ស្វាយចន្ទី ហើយត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧស្សាហកម្មជាច្រើន រួមមានជ័រ ថ្នាំបៀក សម្រាប់កប៉ាល់ និងផលិតគ្រឿងបង្គំផ្នែកខ្លះសម្រាប់ហ្វ្រាំងយន្តហោះ។

ជាមួយគ្នានេះ ក៏អាចផលិតជាចំណីក្នុងវិស័យចិញ្ចឹមសត្វ ដែលអាចបង្កើនទឹកដោះប្រមាណ ២០ ភាគរយ នឹងអាចបំភាយ ឧស្ម័នមេតាន ពីសត្វប្រមាណ ៣០ ភាគរយ ទៅបរិយាកាស ដែលអាចជួយដល់បរិស្ថានបានយ៉ាងល្អ។បន្ថែមលើនេះក៏អាចផលិតជាគ្រឿងសំអាង Cosmetic ជាដើម។

យោងតាមទិន្នន័យនាំចេញក្រៅផ្លូវការ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបចំនួន ៨៣១,១៧៩ តោន ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ដោយបង្កើតចំណូលបានប្រមាណ ១,៤៤ ពាន់លានដុល្លារ ដែលកើនឡើង ២៤.១៧% ធៀបនឹងឆ្នាំមុន៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា