កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់។

Advertisement

អាសបេស្ដុស គឺជាសារធាតុដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងឧស្សាហកម្មសំណង់ ជាពិសេសនៅក្នុងសម្ភារៈដំបូល សម្ភារៈអ៊ីសូឡង់ កម្រាល វាយនភ័ណ្ឌ និងផលិតផលផ្សេងៗទៀត។ វាមានលក្ខណៈពិសេសធន់នឹងភ្លើង គីមី និងការប្រេះបែក ដែលធ្វើឱ្យវាមានអាយុកាលយូរ និងសមស្របសម្រាប់បរិយាកាសកម្ដៅខ្ពស់។​ យ៉ាងណាក៏ដោយ ផលប៉ះពាល់ចំពោះសុខភាពបានក្លាយជាក្តីព្រួយបារម្ភធំមួយ ព្រោះបើមនុស្សស្រូបអាសបេស្ដុសចូលទៅក្នុងប្រព័ន្ធដង្ហើម វាអាចបង្កជំងឺធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់ជីវិត។ ជាក់ស្តែង នៅប្រទេសអូស្ត្រាលី មនុស្សប្រមាណពី ៣ ០០០ ទៅ ៤ ០០០ នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែការប៉ះពាល់ពីសារធាតុនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងហានិភ័យនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសហការជាមួយប្រទេសអូស្ដ្រាលី ដើម្បីផ្សព្វផ្សាយអំពីភាពគ្រោះថ្នាក់នៃសារធាតុអាសបេស្ដុស ព្រោះអូស្រ្ដាលីជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងៗ ដែលងាយរងគ្រោះខ្លាំងបំផុតលើពិភពលោកដោយសារសារធាតុអាសបេស្ដុស។

ទ្ទឹមគ្នានេះផងដែរ ក្រសួងរៀបចំដែនដីកំពុងដាក់ចេញវិធានការតឹងរឹង ក្នុងការកំណត់ និងគ្រប់គ្រងសារធាតុអាសបេស្តូសក្នុងគ្រឿងបង្គុំ និងសម្ភារៈសំណង់មួយចំនួន។ គោលដៅ គឺកាត់បន្ថយការប្រើប្រាស់ និងឈានទៅលុបបំបាត់ការនាំចូលសារធាតុដ៏គ្រោះថ្នាក់នេះ ព្រមទាំងធានាបាននូវសុវត្ថិភាពសុខភាពសាធារណៈ ការពារបរិស្ថាន និងលើកកម្ពស់ការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា