សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សៀមរាប ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច (IDE) រៀបចំសិក្ខាសាលាស្តីពី «កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនរបស់យុវជនសម្រាប់អាជីពវិជ្ជាជីវៈក្នុងវិស័យមីក្រូហិរញ្ញវត្ថុ» នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ កម្មវិធីនេះមានការចូលរួមពីលោកជំទាវ ឌិត នីតា ប្រធានគណៈកម្មាធិការអប់រំ និងមូលនិធិអភិវឌ្ឍន៍បុគ្គលិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោកបណ្ឌិត ចែម ចន្ថា នាយករងប្រតិបត្តិ នៃវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច លោក ឈន វឌ្ឍនៈ អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងសិស្ស-និស្សិតនៃវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ចជាច្រើនរូប។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមសិស្ស-និស្សិត ព្រមទាំងបញ្ជ្រាបការយល់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹង តួនាទីដ៏សំខាន់ និងការចូលរួមចំណែករបស់វិស័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សំដៅឱ្យសិស្ស-និស្សិតមានចំណេះដឹងគ្រប់គ្រាន់ និងត្រៀមខ្លួនបានកាន់តែប្រសើរ ដើម្បីចូលប្រឡូកក្នុងអាជីពវិជ្ជាជីវៈនាពេលអនាគត។

ក្នុងកម្មវិធីនោះដែរ លោក ឈន វឌ្ឍនៈ អគ្គលេខាធិការ នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងលោក នុត ថេង ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អពាក់ព័ន្ធនឹង តួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ព្រមទាំងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារ និងឱកាសអាជីពក្នុងវិស័យហិរញ្ញវត្ថុ។

តាមរយៈកម្មវិធីនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងបន្តពង្រឹងកិច្ចសហការជាមួយស្ថាប័នអប់រំ និងដៃគូពាក់ព័ន្ធ តាមរយៈការចែករំលែកចំណេះដឹង កម្មវិធីទស្សនកិច្ចសិក្សា ព្រមទាំងសិក្ខាសាលា និងការតម្រង់ទិសអាជីព ដើម្បីចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការត្រៀមខ្លួនរបស់យុវជនក្នុងអាជីពការងារ ព្រមទាំងរួមចំណែកអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា