«វេទិកាកសិកម្មកម្ពុជា» ស្វែងរកធាតុចូលបន្ថែមក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«វេទិកាកសិកម្មកម្ពុជា» ស្វែងរកធាតុចូលបន្ថែមក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព

«វេទិកាកសិកម្មកម្ពុជា» ស្វែងរកធាតុចូលបន្ថែមក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធី «វេទិកាកសិកម្មកម្ពុជា» ដែលមានការចូលរួមពីសំណាក់វិស័យឯកជន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ក្រុមការងារពាក់ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រុមហ៊ុន សមាគមឯកជន និងអ្នកពាក់ព័ន្ធដើម្បីពិគ្រោះ ពិភាក្សា រួមគ្នាដោះស្រាយបញ្ហា និងត្រៀមវិធានការសម្រាប់ជំរុញ និងគាំទ្រដល់វិស័យកសិកម្មកម្ពុជា ក្រោមអធិបតី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ “ក” និង ក្រុមការងារ “ឈ” តំណាងផ្នែករដ្ឋាភិបាល ។

Advertisement

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” ផ្នែកឯកជន បានប្រាប់ AMS Economy នារសៀលថ្ងៃទី៣ ខែមីនា ថា៖ ក្នុងវេទិកានេះ វិស័យឯកជនអាចលើកពីបញ្ហាប្រឈម និងធាតុចូល ដើម្បីជំរុញវិស័យកសិកម្ម ។​ វិស័យឯកជន មានឱកាសបានលើកយកភាពខ្វះចន្លោះនៃការគ្រប់គ្រងក្នុងវិស័យ​កសិកម្ម បញ្ហាប្រឈមរបស់វិស័យឯកជន ជូនទៅឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មបាន។

អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន TROPICAM F & V បានឱ្យ AMS Economy ដឹងថា៖ វេទិកាកសិកម្មនេះ ជាការបើកឱកាសដល់អ្នកពាក់ព័ន្ធទាំងអស់ចូលរួមមតិយោបល់ ក៏ដូចជាសំណើ និងសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រី ជាពិសេសទៅដល់ស្ថាប័នមានសក្តានុពល និងប្រជាពលរដ្ឋអាស្រ័យលើវិស័យកសិកម្ម។ វេទិកានេះមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ដល់អ្នកពាក់ព័ន្ធ។ ប្រសិនបើការផ្តល់ធាតុចូលសំខាន់ៗអាចជ្រាបទៅដល់ថ្នាក់ដឹកនាំ និងរដ្ឋាភិបាល ហើយទទួលការឆ្លើយតបជាវិជ្ជមាននោះ សង្ឃឹមថាវេទិកាក្រោយៗទៀត នឹងមានការចូលរួមកាន់តែផុលផុស។

សូមជម្រាបជូនថា ក្នុងឆ្នាំ២០២៥ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៦.១% (គិតជាតម្លៃបច្ចុប្បន្ន)​ ក្នុងផលិតផលសរុបក្នុងស្រុកដោយមានការផ្លាស់ប្តូរឆ្នាំគោល ២០០០ មកឆ្នាំ២០១៤ និងគិតជាតម្លៃថេរ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ១៣.៦% នៃផលិតផលសរុបក្នុងស្រុកនាឆ្នាំ២០២៥។

យ៉ាងណាក៏ដោយ បើទោះបីជាការចូលរួមចំណែករបស់វិស័យកសិកម្មមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំយ៉ាងនេះក្តី តែតម្លៃបន្ថែមសរុបនៃវិស័យកសិកម្ម (Gross Value Added in Agriculture) មានការកើនឡើងជារៀងរាល់ឆ្នាំពី ២០ ៣៨០ ពាន់លានរៀលនៅឆ្នាំ២០១៦ ដល់ ៣៣ ១៤៩ ពាន់លានរៀលនៅឆ្នាំ២០២៥៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា