BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ភ្នំពេញ ៖ ក្រោមកិច្ចអភិវឌ្ឍន៍ឥតឈប់ឈរដើម្បីបំពេញតម្រូវការទីផ្សារ និងការប្រកួតប្រជែងជាសកល BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា និងបំពេញតម្រូវការប្រើប្រាស់គ្រប់ស្ថានភាពលក្ខណៈគ្រួសារ។ បន្ថែមពីនេះ នៅមាន BYD Shark 6 Advanced ប្រភេទរថយន្តភីកអាប់ Plug-in Hybrid ដែលដំឡើងនៅកម្ពុជាជាលើកដំបូងផងដែរ។
រថយន្តទាំងពីរម៉ូដែលនេះ អាចឆ្លើយតបតាមតម្រូវការប្រើប្រាស់គ្រប់ស្ថានភាពចាប់ពីការធ្វើដំណើរប្រចាំថ្ងៃរបស់គ្រួសារ ការដឹកជញ្ជូន ការកម្សាន្ត រហូតដល់ការបើកបរ off-road ផងដែរ។ ដោយផ្អែកលើបច្ចេកវិទ្យាថាមពលថ្មី អភិវឌ្ឍឡើងដោយ BYD និងសមត្ថភាពផលិតក្នុងស្រុកនៅរោងចក្រនាខេត្តព្រះសីហនុ រថយន្តទាំងពីរនេះនឹងផ្តល់ជូនជម្រើសធ្វើដំណើរសន្សំសំចៃ តម្លៃសមរម្យ និងជំរុញការផ្លាស់ប្តូរទៅកាន់រថយន្តអគ្គិសនីនៅកម្ពុជាស្របតាមផែនការរបស់រាជរដ្ឋាភិបាល។

Advertisement

១. BYD Sealion 5 EV ៖ ជាមួយរូបរាងដ៏ប្រណីត BYD Sealion 5 EV ជារថយន្ត SUV អគ្គិសនីសុទ្ធ ផ្តោតលើការធ្វើដំណើរលក្ខណៈគ្រួសារ ដែលអាចបើកបរបានឆ្ងាយរហូតដល់ ៥២០ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង មានកាប៊ីនធំទូលាយ ទំនើប និងមានមុខងារសុវត្ថិភាពពេញលេញក្នុងការដោះស្រាយបញ្ហាកន្លែងចតរថយន្តនៅតំបន់ទីប្រជុំជន ជួយកាត់បន្ថយចំណាយយ៉ាងច្រើនក្នុងការធ្វើដំណើរជាពិសេសមានតម្លៃមិនលើស ២៣,៨០០ ដុល្លារអាម៉េរិកនោះទេ។

២. BYD Shark 6 Advanced ៖ ជារថយន្តភីកអាប់ Plug-in Hybrid លំដាប់កំពូលដែលត្រូវបានដំឡើងនៅកម្ពុជា (CKD)។ រថយន្តនេះបំពាក់ដោយប្រព័ន្ធ DM Super Hybrid របស់ BYD ផ្តល់នូវថាមពលខ្លាំង កម្លាំងហូតដល់ 541 HP និងអាចបង្កើនល្បឿនពី ០ –១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹម ៥.៧ វិនាទី។ វារួមបញ្ចូលទាំងសមត្ថភាពបង្កើនល្បឿនដ៏ល្អឥតខ្ចោះ កម្លាំងបើកបរ off-road ខ្លាំង និងការប្រើប្រាស់ថាមពលទាប។ ជាមួយកាប៊ីនដ៏ប្រណិត និងមុខងារ V2L សម្រាប់ផ្គត់ផ្គង់ថាមពលទៅឧបករណ៍ខាងក្រៅ រថយន្តនេះអាចប្រើប្រាស់បានច្រើនមុខងារ មិនថាសម្រាប់ដឹកទំនិញ អាជីវកម្ម ការធ្វើដំណើរប្រចាំថ្ងៃ ឬការបោះជំរំក្រៅផ្ទះ។ ការដំឡើងនៅក្នុងស្រុកធ្វើឲ្យរថយន្តនេះមានតម្លៃកាន់តែសមរម្យ និងមានគុណតម្លៃលើការ ប្រើប្រាស់រយៈពេលវែង ជាងរថយន្តភីកអាប់ដែលប្រើប្រេងឥន្ធនៈ ជាមួយតម្លៃនៅលើទីផ្សារ ៤៣,៨០០ ដុល្លារអាម៉េរិក។

សូមជម្រាបថា ក្រៅពីរថយន្តស៊េរីថ្មីទាំង២ខាងលើនេះ ក្រុមហ៊ុនក៏ត្រៀមបង្ហាញ Sealion 5 DM-i ស៊េរីថ្មី ជាប្រភេទរថយន្ត Super Hybrid ជំនាន់ថ្មី បំពាក់ថ្មធំ មានសមត្ថភាពផ្ទុកថាមពលខ្ពស់ រួមជាមួយបច្ចេកវិទ្យា BYD Super Hybrid ដែលផ្តល់នូវសមត្ថភាពបើកបរដ៏អស្ចារ្យ គ្រោងដាក់លក់ នៅ ត្រីមាស ទី៤ ឆ្នាំ២០២៦ ។ វាអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានជាង ៣០០ គីឡូម៉ែត្រ និងមានចម្ងាយបើកបរសរុបរហូតដល់ ១,៧៣៥ គីឡូម៉ែត្រ។ រថយន្តនេះ អាចឆ្លើយតប បានយ៉ាងពេញលេញចំពោះតម្រូវការធ្វើដំណើរគ្រប់ស្ថានភាពរបស់អ្នកប្រើប្រាស់នៅកម្ពុជា។ លើសពីនេះ Sealion 5 DM-i ស៊េរីថ្មី ក៏បានរចនាខាងក្រៅជំនាន់ចុងក្រោយរបស់ BYD ដែលធ្វើឱ្យរូបរាងកាន់តែទំនើប ទាក់ទាញ និងមានភាពលេចធ្លោជាងមុន។

លោក Danny Chan នាយកប្រតិបត្តិការផ្នែកលក់រថយន្ត BYD អាស៊ីប៉ាស៊ីហ្វិក សាខាកម្ពុជា នៅក្នុងពិធីប្រកាសដាក់លក់រថយន្តម៉ូដែលថ្មីរបស់ BYD Cambodia ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល BYD & Denza Flagship Center របស់ក្រុមហ៊ុន Harmony iCAR Cambodia នាថ្ងៃទី០៧ ខែកក្កដា បានថ្លែងថា BYD ប្រកាន់ខ្ជាប់នូវទស្សនវិជ្ជា «បច្ចេកវិទ្យាជាស្នូល, នវានុវត្តន៍ជាទុន» ដោយបានអភិវឌ្ឍបច្ចេកវិទ្យាស្នូលដោយខ្លួនឯង រួមមាន Blade Battery, e-Platform, DM Super Hybrid និងកាប៊ីនឆ្លាតវៃ។ ចាប់តាំងពីឆ្នាំ ២០២២ រហូតមក BYD បានឈរនៅលំដាប់លេខ១ លើពិភពលោកផ្នែកលក់រថយន្តថាមពលថ្មីរយៈពេល៤ឆ្នាំជាប់ៗគ្នា ហើយផលិតផលរបស់ខ្លួនត្រូវបាននាំចេញទៅកាន់ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ អឺរ៉ុប និងមជ្ឈិមបូព៌ា។

លោកបានបញ្ជាក់ថា BYD តែងតែប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាសេវាកម្ម «លក់រថយន្តមួយគ្រឿង រាប់អានមិត្តម្នាក់»។ ក្រុមហ៊ុនមិនត្រឹមតែផ្តល់ជូនរថយន្តដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានកសាងប្រព័ន្ធសេវាកម្មដ៏ពេញលេញ រួមមានការលក់ ជួសជុល ផ្គត់ផ្គង់គ្រឿងបន្លាស់ និងការបណ្តុះបណ្តាលបុគ្គលិកជំនាញ ដើម្បីផ្តល់ភាពជឿជាក់ និងលុបបំបាត់ក្តីបារម្ភរបស់អតិថិជនក្នុងការទិញ និងប្រើប្រាស់រថយន្ត។

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា