​បច្ចុប្បន្នភាព​វិស័យការពារ​ជាតិ​ផ្នែកផ្លូវ​សមុទ្ររបស់ ប៊ុលហ្ការី ​ជាមួយ​ការ​បញ្ចប់​ថ្នាក់​នាយ​ទាហាន​ជើង​ទឹក​ជំនាន់ថ្មី​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
​បច្ចុប្បន្នភាព​វិស័យការពារ​ជាតិ​ផ្នែកផ្លូវ​សមុទ្ររបស់ ប៊ុលហ្ការី ​ជាមួយ​ការ​បញ្ចប់​ថ្នាក់​នាយ​ទាហាន​ជើង​ទឹក​ជំនាន់ថ្មី​

​បច្ចុប្បន្នភាព​វិស័យការពារ​ជាតិ​ផ្នែកផ្លូវ​សមុទ្ររបស់ ប៊ុលហ្ការី ​ជាមួយ​ការ​បញ្ចប់​ថ្នាក់​នាយ​ទាហាន​ជើង​ទឹក​ជំនាន់ថ្មី​

​បរទេស ៖ ប៊ុល​ហ្ការី​ បាន​បោះជំហាន​ទៅ​មុខ​យ៉ាង​សកម្មក្នុងវិស័យការពារជាតិ ជាមួយ​ការ​ធ្វើ​បច្ចុប្បន្នភាព​ពីសមត្ថភាពរបស់កងកម្លាំងយោធាការពារដែន​សមុទ្រ​របស់​ខ្លួន​ ​ខណៈ​ដែល​ប្រធានាធិបតី​​ និង​ជា​អគ្គមេបញ្ជាការ​កំពូល​នៃ​កងកម្លាំងប្រដាប់អាវុធ​ ​លោកស្រី​ ​Iliana​ ​Yotova​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បំពាក់​ឋានន្តរស័ក្តិ​នាយ​ទាហាន​ជូន​និស្សិត​បញ្ចប់​ការ​សិក្សា​ជំនាន់ថ្មី​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​ ​Varna កាលពីពេលកន្លងទៅថ្មីៗនេះ​។​

Advertisement

​កាសែត​ប៊ុលហ្ការី​ ​Novinata​ បាន​សរសេរ​ថា ​ពិធី​នេះបំពាក់​ឋានន្តរស័ក្តិ​ដល់នាយ​ទាហាន​ជំនាន់ថ្មីនេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ក្នុង​ឱកាស​ខួប​លើក​ទី ​១៤៧​ ​នៃ​ការ​បង្កើត​កងទ័ព​ជើងទឹក​ប៊ុល​ហ្ការី​ផង​ និង​ជា​ការ​អបអរសាទរដល់នាយទាហានដែលទើបបញ្ចប់​ការ​សិក្សា​លើក​ទី ​១៤០​ ​ផង ​នៃ​សាលា​កងទ័ពជើងទឹក​ជាន់​ខ្ពស់​ «​N​.​ ​Y​.​ ​Vaptsarov​»​ផង​ដែរ។ ​ព្រឹត្តិការណ៍​នេះ​ ក៏បាន​រំលេច​អំពី​កិច្ចខិតខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំប្រទេស​ក្នុង​ការ​បង្កើនសមត្ថភាព​កងកម្លាំងជើងទឹក​ឱ្យ​ទាន់​ពេលវេលា​ ខណៈដេល​តម្រូវការ​សន្តិសុខ​សកល​ក៏​កំពុង​ផ្លាស់ប្តូរ​យ៉ាងឆាប់រហ័ស​។​

​ថ្លែង​ទៅកាន់​និស្សិត​យោធាដែលបញ្ចប់​ការ​សិក្សា​ ​ប្រធានាធិបតី​ ​Yotova​ ​បាន​គូសបញ្ជាក់​ថា​ ​ថ្នាក់​នាយ​ទាហានជំនាន់​ថ្មី​នេះ ​គឺជា​ស្នូល​នៃ​កងកម្លាំង​ជើងទឹក​ដ៏​​ទំនើប​ និង​មាន​សមត្ថភាព​ខាង​បច្ចេកវិទ្យា ​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​នៅក្នុង​តំបន់​ដែល​កំពុង​មាន​ប្រែប្រួល​​។

​ការ​បំពាក់​ឋានន្តរស័ក្តិ​នេះ​ក៏បាន​រំលេច​អំពី​កិច្ចខិតខំប្រឹងប្រែង​ជាបន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំកំពូលរបស់ប៊ុល​ហ្ការី​ ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​កង​នាវា​ ​និង​ពង្រឹង​ការ​ត្រៀមខ្លួន​ការពារ​ជាតិ​។​ ​នាយ​ទាហាន​ទាំង​នេះ​កំពុង​ចូល​បម្រើ​ការងារក្នុងបរិបថដ៏សំខាន់នាពេលបច្ចុប្បន្ននេះ ​ខណៈពេល​ដែលសមុទ្រ​ខ្មៅ​បាន​ក្លាយជា​តំបន់​យុទ្ធសាស្ត្រ​​​មួយ​របស់​អឺរ៉ុប​ ​ចំពេល​មាន​តានតឹង​ជាបន្ត​បន្ទាប់នៅ​អ៊ុយក្រែន ​និង​មជ្ឈិមបូព៌ា​។​

​អ្វីដែលជាកត្តា​សំខាន់​ចំពោះ​ការ​កែទម្រង់​យុទ្ធសាស្ត្រ​នេះ​ ​គឺ​ការ​បញ្ចូល​បច្ចេកវិទ្យា​ជឿនលឿន​ទៅក្នុង​កង​នាវា​។ ​ថ្នាក់​បញ្ចប់​ការ​សិក្សា​នាយទាហានទាំងនេះ​​ គឺជា​នាយ​ទាហាន​ដំបូង​គេ​ដែល​ទទួល​ភារកិច្ច​បញ្ជាការ​លើ​នាវា​ល្បាត​ដែល​ទើប​ទទួលបាន​ថ្មី​ភ្ជាប់ជាមួយប្រព័ន្ធ​ប្រតិបត្តិការ​អាវុធ​ទំនើប​ៗ​ ហើយប្រមុខដឹកនាំក្រសួងការពារជាតិ​​ នឹង​ជំរុញ​ឱ្យ​នាយ​ទាហាន​ជំនាន់ថ្មី​​បន្ត​អភិវឌ្ឍ​ជំនាញ​របស់​ពួកគេ​ ​ដើម្បីឱ្យ​ទាន់​កម្រិត​ស្តង់ដារ​ប្រតិបត្តិការ​ប្រយុទ្ធ​ក្នុងសម័យកាលកាន់តែទំនើប​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា