ប្រធានាធិបតីប៊ុលហ្គារីអះអាងថា បញ្ហានៅអ៊ីរ៉ង់ មិនអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនឡើយ

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីប៊ុលហ្គារីអះអាងថា បញ្ហានៅអ៊ីរ៉ង់ មិនអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនឡើយ

ប្រធានាធិបតីប៊ុលហ្គារីអះអាងថា បញ្ហានៅអ៊ីរ៉ង់ មិនអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនឡើយ

បរទេស ៖ នៅខាងក្រៅកិច្ចប្រជុំកំពូលថ្នាក់ជាតិមួយកាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីនៃប្រទេសប៊ុលហ្គារី លោកស្រី Iliana Yotova បានឆ្លើយតបទៅកាន់ក្រុមអ្នកកាសែតថា គ្មានការគំរាមកំហែង ឬគ្រោះថ្នាក់ណាមួយដែលអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់ប៊ុលហ្គារីនោះឡើយ បើទោះជាជម្លោះយោធារវាងសហរដ្ឋអាម៉េរិក អ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែបន្តភាពតានតឹងក៏ដោយ។

Advertisement

កិច្ចប្រជុំដែលធ្វើឡើងអស់រយៈពេល២ម៉ោង លោកស្រីប្រធានាធិបតីបានបញ្ជាក់ថា៖ មិនមានការគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេសប៊ុលហ្គារីដោយសារបញ្ហាជម្លោះនៅមជ្ឈិមបូព៌ានោះទេ។

លោកស្រីបានបន្តថា ៖

«យើង​បាន​តាមដាន និងសង្ខេប​ការ​វិវឌ្ឍន៍​នៃ​ជម្លោះ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​នៅ​គ្រប់វិស័យ​ទាំងអស់ រាប់ចាប់ពី​ផ្នែក​យោធា មនុស្សធម៌ សេដ្ឋកិច្ច ហើយរាល់ព័ត៌មានទាំងអស់ត្រូវបានថ្លឹងថ្លែងយ៉ាងលម្អិត»។

លោកស្រី Iliana Yotova បានចង្អុលបង្ហាញអំពីផែនការនៃការជម្លៀសប្រជាជនប៊ុលហ្គារីពីបណ្តាប្រទេសនៅក្នុងតំបន់ដែលរងផលប៉ះពាល់។

លោកបញ្ជាក់ថា ៖

«​ពេល​អាកាសយានដ្ឋាន​បើកដំណើរការឡើងវិញ យើង​នឹង​មាន​ឱកាស​សម្រាប់​ការ​ជម្លៀស​​។ ប្រមុខរដ្ឋាភិបាលក៏បានលើកឡើងពីអង្គភាពដែលមានការរៀបចំយ៉ាងល្អរួចជាស្រេចពីសំណាក់ក្រសួងការបរទេសជាមួយនឹងទីស្នាក់ការកណ្តាលដែលកំពុងមានវិបត្តិ»។

គួរឲ្យដឹងដែរថា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើគោលដៅសំខាន់ៗនៅក្នុងប្រទេសអ៊ីរ៉ង់ទាំងគួរឲ្យភ្ញាក់ផ្អែល នាថ្ងៃទី ២៨ ខែកុម្ភៈ។ ជាការឆ្លើយតប កងឆ្មាំបដិវត្តរបស់អ៊ីរ៉ង់បានបើកការសងសឹងយ៉ាងខ្លាំងទៅលើមូលដ្ឋានទ័ពរបស់អាម៉េរិកជាច្រើនកន្លែងដែលមាននៅជាង១០ប្រទេស ក្នុងតំបន់មជ្ឈឹមបូព៍ា៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា