ប៊ុល​ហ្ការី ​ស្នើ​បង្កើត​សម្ព័ន្ធភាព​ថ្មី​មួយ ​ដើម្បី​ជំរុញ​ការ​កែទម្រង់​គោលនយោបាយ​អន្តោប្រវេសន៍​នៅអឺរ៉ុប​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៊ុល​ហ្ការី ​ស្នើ​បង្កើត​សម្ព័ន្ធភាព​ថ្មី​មួយ ​ដើម្បី​ជំរុញ​ការ​កែទម្រង់​គោលនយោបាយ​អន្តោប្រវេសន៍​នៅអឺរ៉ុប​

ប៊ុល​ហ្ការី ​ស្នើ​បង្កើត​សម្ព័ន្ធភាព​ថ្មី​មួយ ​ដើម្បី​ជំរុញ​ការ​កែទម្រង់​គោលនយោបាយ​អន្តោប្រវេសន៍​នៅអឺរ៉ុប​

​បរទេស ៖ ប្រធានាធិបតី​ប៊ុល​ហ្គារី ​លោកស្រី​ ​Iliana​ ​Yotova​ នៅ​សប្តាហ៍​នេះ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ប៊ុលហ្ការី​គួរ​រៀបចំ​គោលនយោបាយថ្មីមួយក្នុងនាមជា​អ្នកដឹកនាំ​បង្កើត​សម្ព័ន្ធភាព​ដ៏​រឹងមាំ​ជាមួយបណ្តា​ប្រទេស​នៅខាងក្រៅ​ប្លុក​អ៊ឺរ៉ុប ​ដើម្បី​ជំរុញឲ្យ​មាន​ការ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​​នៅក្នុង​ក្របខ័ណ្ឌ​អន្តោប្រវេសន៍​របស់​សហភាព​អឺរ៉ុប​។​ ​គោលបំណង​នៃ​ការ​​ផ្តួចផ្តើមឱ្យមានការរៀបចំគោលនយោបាយថ្មី​នេះ​ត្រូវបាន​​ចេញផ្សាយ​ដោយ​កាសែត​ប៊ុលហ្ការី​ Novinata​ កាលពី​ថ្ងៃអង្គារ​ក្នុងសប្ដាហ៍​នេះ​។ ​

Advertisement

ថ្លែង​នៅក្នុង​ឱកាស​ទស្សនកិច្ច​នៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ ​Perperikon​ ​លោកស្រី​ ​Yotova​ ​បាន​លើកឡើង​ថា​ ​បណ្តា​ប្រទេស​នៅ​ជួរ​មុខ​ដែល​រង​សម្ពាធ​​អំពី​បញ្ហា​អន្តោប្រវេសន៍​ខ្លាំង​ជាង​គេ​បច្ចុប្បន្ន​ រួមមានដូចជា​ ​ប្រទេស​អេស្ប៉ាញ ​អ៊ីតាលី​ ក្រិក​ និង​ម៉ាល់​តា ​ដែលត្រូវតែ​រួបរួម​គ្នា​ប្រឹងប្រែងតាម​ផ្នែកការ​ទូត ​ដើម្បី​ផ្លាស់​ប្តូរ​គោលនយោបាយ​រួម​របស់​អឺរ៉ុប​។

​នៅក្នុងឱកាសនោះ លោកស្រី​ប្រធានាធិបតី​ បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​វិធីដែល​ទីក្រុង​ប្រ៊ូសែល​គ្រប់គ្រង​លើដំណើរការ​អន្តោប្រវេសន៍​ ជាមួយនឹងការលើកឡើង​ចំ​ៗ​ថា​ ​ធាតុ​ផ្សំ​សំខាន់​ៗ​នៃ​ប្រព័ន្ធ​ធ្វើការ​នៅ​ពេល​នេះ​គឺ​ហួស​សម័យ​ និង​​គ្មាន​ប្រសិទ្ធភាព​ទៀត​ឡើយ​។ ​វិធាន​បច្ចុប្បន្ន​បាន​ដាក់​បន្ទុក​មិន​ស្មើភាព​គ្នា​ឡើយ​ទៅ​លើ​បណ្តា​ប្រទេស​នៅ​ព្រំដែន​ជាប់សហភាពអឺរ៉ុប​តាមរយៈ​​ទម្លាក់​ការ​ទទួលខុសត្រូវ​ភាគ​ច្រើន​ទៅលើការ​ពិនិត្យ​ពាក្យ​សុំ​ភៀសខ្លួន​មក​លើ​ពួកគេ​ ​ហើយ​​គ្មាន​ការ​គាំទ្រ​គ្រប់គ្រាន់​។​

​យ៉ាងណាក៏ដោយ បើទោះបីជា​កិច្ចព្រមព្រៀង​ថ្មី​ស្តីពី​អន្តោប្រវេសន៍​ ​និង​ការ​ជ្រកកោន​របស់​សហភាព​អឺរ៉ុប ​(EU​ ​Pact​ ​on​ ​Migration​ ​and​ ​Asylum​​) បាន​ចូល​ជាធរមាន​កាលពី​ថ្ងៃទី​ ​១២​ ​ខែមិថុនា ​ឆ្នាំ​​២០២៦​ ​ក្ដី​ ​ប៉ុន្តែលោកស្រី​​នៅតែ​ប្រកាន់​គោលជំហរ​ថា​ ​ការ​កែប្រែ​គោលនយោបាយ​បន្ថែម​ទៀត​គឺជា​រឿង​ចាំបាច់​ ​ដើម្បី​ការពារ​ប្រយោជន៍​របស់​បណ្តា​ប្រទេស​នៅ​ព្រំដែន​ ​ព្រមទាំង​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​នៃ​វិបត្តិ​អន្តោប្រវេសន៍​នា​ពេល​ថ្មី​ៗ​នេះ​ ​នៅ​តំបន់​ស្វយ័ត​ Ceuta​ របស់ប្រទេស​អេស្បាញ ​លោកស្រី​ ​Yotova​ ​បាន​កត់​សម្គាល់​ថា​ ​ព្រឹត្តិការណ៍​បែប​នេះ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ​ដោយ​លោកស្រី​បាន​រំលឹក​អំពី​ជម្លោះ​នា​ពេល​កន្លងមក​​ពាក់ព័ន្ធ​នឹង​ការ​កសាង​របាំង​ព្រំដែន​ដោយ​អាជ្ញាធរ​អេស្បាញ​។​

​លោកស្រី​បាន​បញ្ជាក់​ថា​ ​ប៊ុល​ហ្ការី​ នៅតែ​បន្ត​រក្សា​សន្តិសុខ​ព្រំដែន​ខាងក្រៅ​របស់​ខ្លួន​បាន​ល្អ​បំផុត​​នៅក្នុង​សហភាព​អឺរ៉ុប​ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ទីភ្នាក់ងារ​ ​Frontex​ ​និង​ដៃគូ​អឺរ៉ុប​។ ​ជាមួយគ្នានេះដែរ ដើម្បី​ជួយ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​​មាន​ទំនុកចិត្ត​ ​លោកស្រី​ ​បាន​បន្ថែម​ថា​ ​ទោះបីជា​មាន​ជម្លោះ​សកល ​និង​ក្នុង​តំបន់​កំពុង​កើតមានឡើង​ក៏ដោយ​ ​ក៏​ប៊ុលហ្ការី​នៅតែ​ជា​​គោលដៅ​ប្រកបដោយ​សុខ​សន្តិភាព​ ​និង​សុវត្ថិភាព​ ​ហើយ​លោកស្រី​ជឿជាក់​យ៉ាង​មុតមាំ​ថា​ ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច​ ​នឹង​គាំទ្រ​គំនិត​ផ្តួចផ្តើម​លើការសុំ​កែទម្រង់​របស់​លោកស្រី​ជាក់ជា​មិន​ខាន​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា