ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ប៊ុលហ្ការី និងតួកគី បានឈានដល់កិច្ចព្រមព្រៀងថាមពលដ៏សំខាន់មួយ

ប្រទេសប៊ុលហ្គារី និងតួកគី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយក្នុងវិស័យថាមពល កាលពីថ្ងៃចន្ទម្សិលមិញ ក្រោមវត្តមានរបស់មេដឹកនាំនៃប្រទេសទាំងពីរ។

Advertisement

យោងតាមការចេញផ្សាយរបស់កាសែតក្នុងស្រុកប៊ុលហ្គារី Novinata បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សាទ្វេភាគីនៅទីក្រុងអង់ការ៉ា មុនពេលចូលរួមសន្និសីទកំពូលរបស់អង្គការណាតូ (NATO) នាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក Rumen Radev និងប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានឯកភាពគ្នាកំណត់យកការតភ្ជាប់ទំនាក់ទំនងឱ្យកាន់តែរឹងមាំឡើង។

ការឯកភាពគ្នានេះ ត្រូវបានចាត់ទុកថា ជាកិច្ចការងារអាទិភាពចម្បងបំផុត ដើម្បីធានាស្ថិរភាពក្នុងតំបន់ និងសុវត្ថិភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ ចំពេលដែលពិភពលោកកំពុងជួបវិបត្តិជាច្រើន។

ក្នុងនោះ សមិទ្ធផលដ៏សំខាន់មួយក្រោយជំនួបនេះគឺ ក្រុមហ៊ុនហ្គាសរបស់ប្រទេសទាំងពីរ គឺ Bulgargaz និង Botasបានចុះហត្ថលេខាផ្អាកកិច្ចសន្យាចាស់រយៈពេល ១៥ ខែ។

ក្នុងអំឡុងពេលនេះ ប៊ុលហ្ការី នឹងបង់ប្រាក់តែលើទំហំហ្គាស ដែលខ្លួនបានប្រើប្រាស់ជាក់ស្តែងប៉ុណ្ណោះ ក្រោមលក្ខខណ្ឌចំណេញជាងមុន ហើយភាគីទាំងពីរនឹងធ្វើការចរចាកិច្ចសន្យាថ្មីឡើងវិញ ឱ្យស្របតាមតម្លៃទីផ្សារបច្ចុប្បន្ន។

ក្រៅពីបញ្ហាថាមពល ថ្នាក់ដឹកនាំទាំងពីរក៏បានកោតសរសើរចំពោះទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងរហូតដល់ ៩ ពាន់លានអឺរ៉ូផងដែរ។

ជាមួយគ្នានេះ ប៊ុលហ្ការីចង់ទាក់ទាញការវិនិយោគបន្ថែមពីតួកគី ខណៈដែលតួកគីបានជំរុញឱ្យសហភាពអឺរ៉ុប អនុវត្តកិច្ចព្រមព្រៀងសហភាពគយឱ្យមានប្រសិទ្ធភាពជាងមុន។

ជាចុងក្រោយ នាយករដ្ឋមន្ត្រីប៊ុលហ្ការី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួកគី ដែលបានជួយរឹតបន្តឹងសន្តិសុខព្រំដែនយ៉ាងម៉ឺងម៉ាត់។

វិធានការនេះមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់ និងជួយគាំទ្រដល់ដំណើរការរបស់ប៊ុលហ្ការី ក្នុងការចូលជាសមាជិកពេញសិទ្ធិនៃតំបន់សេនហ្គេន (Schengen)។

គួរបញ្ជាក់ផងដែរថា ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រីប៊ុលហ្ការី ក៏បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មតួកគី លោកUmer Bolat ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ថែមទៀតផងដែរ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា