ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត។ នេះបើយោងតាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

Advertisement

លោក Matt Western MP ថ្លែង​នៅ​មុន​ដំណើរ​ទស្សន​កិច្ច​​ថា វា​គឺជាក្ដីសោមនស្ស​រីករាយ​ដែល​បាន​ត្រឡប់​មក​​កម្ពុជា​វិញ ​ចំពេលដ៏​សំខាន់ដែលប្រទេសកម្ពុជាកំពុងចម្រើន​។ ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនបញ្ចប់ពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួច  នេះគឺជាឱកាសពិតប្រាកដក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅ ពង្រឹងភាពជាដៃគូផ្នែកជំនាញ និងការអប់រំ និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មកម្ពុជា។

លោកបានថ្លែងថា៖

“ចក្រភពអង់គ្លេសមានមោទនភាពក្នុងការធ្វើការជាមួយកម្ពុជានៅក្នុងផ្នែកដែលមានភាពខ្លាំង និងមហិច្ឆតារបស់យើងស្របគ្នារួមមាន ហេដ្ឋារចនាសម្ព័ន្ធបៃតង, សេវាកម្មហិរញ្ញវត្ថុ និងទីផ្សារមូលធន, និងការអប់រំ។ វិស័យទាំងនេះមានសក្តានុពលក្នុងការទ្រទ្រង់កំណើនប្រកបដោយនិរន្តរភាព បង្កើតការងារ ទាក់ទាញការវិនិយោគ និងជាគន្លឺះទៅរកភាពរុងរឿងរយៈពេលវែង។”

លោកបានបន្តថា វិធីសាស្រ្តបើកចំហរ និងការគិតគូរទៅខាងក្រៅរបស់កម្ពុជាចំពោះពាណិជ្ជកម្ម និងការវិនិយោគបង្កើតឱកាសសំខាន់ៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។ ធុរកិច្ចរបស់អង់គ្លេសបានចូលរួមចំណែកជាវិជ្ជមាននៅទូទាំងប្រទេសរួចហើយ ហើយវានៅតែមានសក្តានុពលធំធេងក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ខណៈពេលដែលកម្ពុជាកំពុងអភិវឌ្ឍន៍ទម្រង់សេដ្ឋកិច្ចរបស់ខ្លួន។

លោក Matt Western MP បានលើកឡើងដូច្នេះថា៖

“ក្នុងដំណើរទស្សនៈកិច្ចនេះ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយថ្នាក់ដឹកនាំ និយតករ ធុរកិច្ច និងអ្នកអប់រំកម្ពុជា ដើម្បីស្វែងយល់ពីរបៀបដែលយើងអាចពង្រឹងភាពជាដៃគូ, បើកឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ, និងគាំទ្រដល់ជំហានបន្ទាប់នៃភាពរីកចម្រើនរបស់កម្ពុជា។ តាមរយៈការធ្វើការជាមួយគ្នា យើងអាចបង្កើតភាពជាដៃគូដែលផ្តោតលើអនាគតដែលផ្តល់អត្ថប្រយោជន៍យូរអង្វែងសម្រាប់មនុស្ស និងអាជីវកម្មនៅក្នុងប្រទេសទាំងពីរ។”

ក្នុង​ដំណើរ​ទស្សនកិច្ចនេះ លោក Matt Western MP  ​នឹង​ជួប​ជាមួយ​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា រួម​មាន ​ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព) ។ ការពិភាក្សានឹងផ្តោតលើអាទិភាពពាណិជ្ជកម្ម និងការវិនិយោគសំខាន់ៗរបស់កម្ពុជា, ការអនុវត្តបន្តបន្ទាប់ពីវេទិកាពាណិជ្ជកម្ម និងការវិនិយោគរួម (JTIF), កំណែទម្រង់បទប្បញ្ញត្តិ, និង ការបង្កើនទាញយកផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធរបស់ចក្រភពអង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (DCTS)។ កិច្ចប្រជុំក៏នឹងបង្ហាញពីតួនាទីរបស់អ្នកជំនាញ និងកម្មវិធីនានារបស់ចក្រភពអង់គ្លេសផងដែររួមមាន កម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស (EIP) សម្រាប់ជួយដល់កំណើនរយៈពេលវែងរបស់កម្ពុជា។

លោក Western នឹងជួបជាមួយអ្នកតំណាងមកពីអគ្គិសនីកម្ពុជា (EDC) ដើម្បីជជែកអំពីមហិច្ឆតារបស់កម្ពុជាលើវិស័យថាមពល, ភាពជាដៃគូខាងហិរញ្ញប្បទាន, និង តួនាទីរបស់ចក្រភពអង់គ្លេសក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងការផ្លាស់ប្តូរទម្រង់នៃវិស័យថាមពលនៅកម្ពុជា។ លើសពីនេះ លោកនឹងចូលរួមជាមួយសមាជិកនៃក្រុមការងារអភិវឌ្ឍន៍ទីផ្សារមូលធនចក្រភពអង់គ្លេស-កម្ពុជា ដែលបង្កើតឡើងក្រោមភាពជាដៃគូជាមួយសភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា (BritCham) ដើម្បីពិនិត្យមើលលទ្ធផលកន្លងមក, ពិភាក្សាលើជំហានបន្ទាប់, និងស្វែងរកឱកាសក្នុងការនាំយកជំនាញវិជ្ជាជីវៈ និងសេវាកម្មហិរញ្ញវត្ថុរបស់អង់គ្លេស មកគាំទ្រដល់ការអភិវឌ្ឍទីផ្សារទុនរបស់កម្ពុជា។

មិនត្រឹមតែប៉ុណ្ណោះ លោក Western នឹងធ្វើទស្សនកិច្ចអាជីវកម្មរបស់អង់គ្លេសដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជារួមមាន Reigate Grammar School Phnom Penh និង Unilever ដើម្បីបង្ហាញពីការរួមចំណែករបស់ពួកគេក្នុងការបង្កើតការងារ ការអភិវឌ្ឍន៍ជំនាញ និងកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

លោកក៏នឹងចូលរួមក្នុងងពិធីជួបជុំបង្កើតបណ្តាញទំនាក់ទំនងមួយ ជាមួយស្ថាប័នអង់គ្លេស, ក្រុមហ៊ុនអាជីវកម្មនានា, សភាពាណិជ្ជកម្មអង់គ្លេស (BritCham), និង ដៃគូខាងភាគីកម្ពុជា ដែលមានគោលបំណងពង្រឹងកិច្ចសហការ និងពង្រឹងភាពជាដៃគូលើវិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍឲ្យកាន់តែស៊ីជម្រៅ។ ចក្រភព​អង់គ្លេសបន្ត​ប្តេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​កម្ពុជា ដើម្បី​ជំរុញ​ភាពរីកចម្រើនទៅវិញទៅមក, ​បើក​ឱកាស​ពាណិជ្ជកម្ម, និង​ ជំរុញការវិនិយោគ​ថ្មី​ៗដែល​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា