ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

ឯកឧត្តម ​កៅ ​ថា​ច៖​ ​ការ​ប្រើប្រាស់​កម្ចី​វិនិយោគលើ​កសិកម្ម​មិន​មែន​ជា​កំហុស​ទេ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ច្បាស់លាស់​

កំពង់ឆ្នាំង​៖​ ​ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ប្រមាណ​ ​៣០០​ ​នាក់​ ​នៅ​ស្រុក​កំពង់ត្រឡាច ​ខេត្ត​កំពង់ឆ្នាំង​ នា​ថ្ងៃទី​២៣​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​អគ្គ​នាយក​ (​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​គូសបញ្ជាក់​ថា​៖​ «​ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ដើម្បី​យក​ទៅ​វិនិយោគ​លើ​វិស័យ​កសិកម្ម​មិន​មែន​ជា​រឿង​ខុសឆ្គង​នោះ​ឡើយ​ ​បើ​មាន​ផែនការ​ផលិត​ ​និង​ការ​គ្រប់គ្រង​ហានិភ័យ​ ​នោះ​នឹង​ធ្វើឱ្យ​កសិករ​យើង​កាន់តែ​មាន​ជីវភាព​ធូរធារ ​អាច​រួចផុត​ពី​អន្ទាក់​បំណុល​»​។

Advertisement

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​បាន​មានប្រសាសន៍​ថា​ ​ទោះជា​យ៉ាងណា​គន្លឹះ​សំខាន់​ដើម្បីឱ្យ​កសិករ​អាច​បង្កើន​ជីវភាព​ ​និង​ចៀស​ផុត​ពី​ «​អន្ទាក់​បំណុល​» ​គឺ​ទាមទារ​ឱ្យ​មាន​ការ​គ្រប់គ្រង​ហានិភ័យ​បាន​ល្អ​ និង​មាន​ផែនការ​ផលិតកម្ម​ច្បាស់លាស់​ ​ហើយ​ថ្នាក់ដឹកនាំ​រាជ​រដ្ឋាភិបាល​មាន​បំណង​ចង់​ឃើញ​ប្រជាកសិករ​មាន​ជីវភាព​ធូរធារ​មាន​ប្រាក់​ចំណូល​កាន់តែ​ប្រសើរ​ តាមរយៈ​ការ​ធ្វើ​កសិកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​ មិន​មែន​ការ​ខ្ចី​ប្រាក់​ដោយ​គ្មាន​ផែនការ​នោះ​ឡើយ​។

​ឯកឧត្តម​បណ្ឌិត​ ​បាន​ជំរុញ​ឱ្យ​កសិករ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ ​ពី​ការ​ទម្លាប់​ធ្វើ​កសិកម្ម​បែប​ប្រពៃណី​ មក​អនុវត្ត​វិធីសាស្ត្រ​ទំនើប​ជា​កសិធុរកិច្ច​ ​(​Agribusiness​)​ផ្អែក​លើ​បច្ចេកទេស​ និង​ទីផ្សារ​។ ​ការ​គ្រប់គ្រង​ថ្លៃ​ដើម​ និង​បញ្ជី​ស្នាម​ ត្រូវ​កត់​ត្រា​រាល់​ការ​ចំណាយ​ ​និង​ទិន្នផល​ឱ្យ​បាន​ហ្មត់ចត់​ ​ដើម្បី​គណនា​ប្រាក់​ចំណេញ​ឱ្យ​បាន​ច្បាស់លាស់​។

​ជាមួយគ្នា​នេះ​ ការ​ជ្រើសរើស​ពូជ​ដែល​មាន​គុណភាព​ខ្ពស់​ ​ព្រមទាំង​ប្រើប្រាស់​ជី ​និង​ថ្នាំ​កសិកម្ម​ឱ្យ​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​។ ​ការ​ផលិត​ផ្អែក​លើ​តម្រូវការ​ទីផ្សារ​ ​ជាជាង​ផលិត​តាម​ទម្លាប់​ដែល​ប្រឈម​នឹង​ការ​ជន់​ជោរ​ផលិផល​។

​«​កសិកម្ម​បច្ចុប្បន្ន ​មិន​អាច​ពឹងផ្អែក​លើ​បទពិសោធន៍​ ​ឬ​ទម្លាប់​ចាស់​តែ​មួយ​មុខ​បាន​ទៀត​ទេ​។​ កសិករ​ត្រូវ​មាន​ចំណេះដឹង​ បច្ចេកវិទ្យា​ ​និង​ការ​គ្រប់គ្រង​ថ្លៃ​ដើម​ផលិត​ ​ដើម្បី​ធានា​បាន​នូវ​ប្រាក់​ចំណេញ​»​។ ​នេះ​បើ​តាម​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច​។

​ឯកឧត្តម​បណ្ឌិត​បាន​រំលឹក​ជូន​កសិករ​ថា​ វិស័យ​កសិកម្ម​ប្រឈម​នឹង​កត្តា​ជាច្រើន​ ​និង​ងាយ​រងគ្រោះ​ខ្លាំង​ពី​កត្តា​ខាងក្រៅ​ ​ដូចជា​ ​ការ​ប្រែប្រួល​អាកាសធាតុ​ ​គ្រោះ​រាំងស្ងួត​ ​ទឹក​ជំនន់​ ​និង​ការ​បំផ្លាញ​ពី​សត្វ​ល្អិត​-​ជំងឺ​ផ្សេង​ៗ​ ​ដែល​អាច​បណ្តាលឱ្យ​ខាតបង់​ ​ប្រសិនបើ​មិន​អនុវត្ត​ទៅ​តាម​បច្ចេកទេស​ត្រឹមត្រូវ​។ ​ARDB​ ​និង​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​ដាក់ចេញ​នូវ​ដំណោះស្រាយ​គាំទ្រ​រួមមាន​៖​ធនាគារ​ ​ARDB​ ​បន្ត​ផ្តល់​កម្ចី​គាំទ្រ​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម​ទាំងមូល ​រាប់​ចាប់ពី​ការ​ដាំដុះ​ ​ការ​ចិញ្ចឹម​សត្វ ​វារី​វប្បកម្ម ​ការ​កែច្នៃ​ផលិតផល​កសិកម្ម​ ​និង​អាជីវកម្ម​កសិ-​ឧស្សាហកម្ម​។

​ទន្ទឹមនឹង​នេះ​ ​ដើម្បី​ជា​ដំណោះស្រាយ​ ​ប្រជាពលរដ្ឋ​ក៏​អាច​ដាក់​ប្រាក់​សន្សំ​នៅ​ ​ARDB​ ​ប្រកបដោយ​សុវត្ថិភាព​ ​និង​ភាព​ជឿជាក់​បំផុត​ ​ដើម្បី​បង្កើត​ទម្លាប់​ហិរញ្ញវត្ថុ​រឹងមាំ ​ព្រោះ​សព្វ​ថ្ងៃ​នេះ​ធនាគារ​ក៏​មាន​សេវាកម្ម​ ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​លឿន​រហ័ស​ និង​មាន​សុវត្ថិភាព​តាម​រយៈ​កម្មវិធី​ ​ARDB​ ​Mobile​ ​App​ ​មាន​មុខងារ​ច្រើន​ ភ្ជាប់​ផលិតផល​កសិករ​ទៅកាន់​ទីផ្សារ​ផ្ទាល់​ ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ការ​ទូរទាត់​ក្នុង​អាជីវកម្ម​ផងដែរ​។

​ហេតុ​ដូច្នោះ​កសិករ​គួរ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ក្នុង​ការ​ធ្វើ​កសិកម្ម​ដោយ​ផ្តោត​លើ​ការ​គ្រប់គ្រង​ថ្លៃ​ដើម​ផលិត​ ​ការ​កត់ត្រា​រាល់​ការ​ចំណាយ​ ​និង​ទិន្នផល​ ការ​ជ្រើសរើស​ពូជ​ដែល​មាន​គុណភាព​ ​ការ​ប្រើប្រាស់​ជី ​និង​ថ្នាំ​កសិកម្ម​តាម​បច្ចេកទេស ​ដើម្បី​បង្កើន​ទិន្នផល​ទទួលបាន​ប្រាក់​ចំណេញ​៕

លោក កែ ផុស | Mr. Ker Phors

លោក កែ ផុស | Mr. Ker Phors

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា