ធនាគារ អេភីឌី ពង្រឹងសមត្ថភាពធនាគារអន្តរជាតិ តាមរយៈភាពជាដៃគូជាមួយ BNY

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារ អេភីឌី ពង្រឹងសមត្ថភាពធនាគារអន្តរជាតិ តាមរយៈភាពជាដៃគូជាមួយ BNY

ធនាគារ អេភីឌី ពង្រឹងសមត្ថភាពធនាគារអន្តរជាតិ តាមរយៈភាពជាដៃគូជាមួយ BNY

ភ្នំពេញ ៖ ធនាគារ អេស៊ា​-ប៉ាស៊ីហ្វិក ឌីវេឡុបមេន (ធនាគារ អេភីឌី) បានប្រកាសពីសមិទ្ធផលយុទ្ធសាស្ត្រ​ដ៏​សំខាន់មួយ តាមរយៈកិច្ចសហការជាមួយ BNY សម្រាប់ការបង្កើតគណនី​ប្រាក់ដុល្លាអាម៉េរិក​ទូទាត់​ប្រតិបត្តិការអន្តរជាតិ។

BNY គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដ៏ធំមួយ និងមានកេរ្តិ៍ឈ្មោះ​ល្បីល្បាញមួយលើ​សកល​លោក។

Advertisement

ភាពជាដៃគូនេះបានបង្ហាញពីការបោះជំហានដ៏សំខាន់មួយក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធធនាគារអន្តរជាតិរបស់ធនាគារ អេភីឌី និងបង្កើនសមត្ថភាពក្នុងការប្រតិបត្តិការទូទាត់អន្តរជាតិប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព​ខ្ពស់។

លោក Chua Thiam Yew នាយកប្រតិបត្តិ នៃធនាគារ អេភីឌី បានមានប្រសាសន៍ថា ការបង្កើត​ទំនាក់​ទំនងនេះ គឺជាជំហានយុទ្ធសាស្ត្រសំខាន់មួយ ក្នុងការអនុញ្ញាតឲ្យធនាគារ អេភីឌី បានផ្សាភ្ជាប់បន្ថែមទៀតទៅនឹងស្ថាប័ន​ហិរញ្ញវត្ថុ​សកល។

លោកបានបន្ថែមថា៖

«យើងមានមោទន​ភាពដែលបាន​សហការជាមួយ BNY ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញប្បទាន ពាណិជ្ជកម្ម(Trade Finance)ស្តង់ដារអន្តរជាតិ។ ការសហការ នេះបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំដឹកនាំដើម្បី បង្កើតនវានុវត្តន៍ដោយភាពជឿជាក់ និងផ្តល់សេវា ទូទាត់អន្តរជាតិយ៉ាងរលូនសម្រាប់អតិថិជនរបស់យើ»។

ភាពជាដៃគូយុទ្ធសាស្ត្រនេះ ក៏ពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់ធនាគារ អេភីឌី ក្នុងការលើកកម្ពស់សមត្ថភាព​ធនាគារអន្តរជាតិ ពង្រីកវត្តមានជាសកល បង្កើនល្បឿនប្រតិបត្តិការទូទាត់ឆ្លងដែន និងធានាសេវាផ្ទេរ​ប្រាក់ដែល​មាន​សុវត្ថិភាពបំផុត និងអាចទុកចិត្តបាន។

សម្រាប់ដំណើរការរីកចម្រើនប្រកបដោយនិរន្តរភាព ភាពជាដៃគូនេះគឺជាការពង្រីក វិសាលភាពនៃ​ការផ្សារភ្ជាប់​ទៅបណ្តាញធនាគារអន្តរជាតិ របស់ធនាគារ អេភីឌី ខណៈដែល​បន្តគោរពតាមស្តង់ដារខ្ពស់បំផុតនៃសុចរិតភាព អភិបាលកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ។

សមិទ្ធផលនេះបញ្ជាក់បន្ថែមពីការផ្តោតសំខាន់នៃយុទ្ធសាស្ត្ររបស់ធនាគារ អេភីឌី លើនវានុវត្តន៍ ប្រសិទ្ធភាព​ប្រតិបត្តិការ និងដំណោះស្រាយហិរញ្ញវត្ថុផ្តោតលើអតិថិជន ព្រមទាំងចូលរួម​ចំណែក​ក្នុងការអភិវឌ្ឍ​វិស័យហិរញ្ញ​វត្ថុក្នុងប្រទេសកម្ពុជា៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា