សំបុត្រយន្តហោះនៅ​កម្ពុជា នឹងឡើងថ្លៃជាមធ្យម ២៤ ដុល្លារ ដោយសារវិបត្តិប្រេងសកល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សំបុត្រយន្តហោះនៅ​កម្ពុជា នឹងឡើងថ្លៃជាមធ្យម ២៤ ដុល្លារ ដោយសារវិបត្តិប្រេងសកល

សំបុត្រយន្តហោះនៅ​កម្ពុជា នឹងឡើងថ្លៃជាមធ្យម ២៤ ដុល្លារ ដោយសារវិបត្តិប្រេងសកល

យោងហោចណាស់​ក្រុមហ៊ុន​អាកាសចរណ៍ចំនួន​ ១៨ ក្នុងចំណោម​ក្រុមហ៊ុន​សរុបចំនួន ៣៦ ដែលកំពុង​ប្រតិបត្តិការហោះហើរចេញ-ចូលកម្ពុជា បានសម្រេចដំឡើងតម្លៃសំបុត្រយន្តហោះ។ នេះ​បើ​យោងតាម​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែល​បាន​ឲ្យ​ដឹង​នៅថ្ងៃអង្គារនេះ។

Advertisement

​ប្រភពដដែល​ បញ្ជាក់ថា ការឡើងថ្លៃជាមធ្យមភាគក្នុងរង្វង់ ២៤ ដុល្លារ ក្នុងសំបុត្រមួយសន្លឹក បើធៀបនឹងតម្លៃធម្មតាកាលពីពេលកន្លងទៅ។ មូលហេតុដោយសារប្រេងឥន្ធនៈពិភពលោកកំពុងហក់ឡើងខ្ពស់ ដែល​បង្កឡើង​ដោយ​វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

យោងតាមអាកាសចរណ៍ស៊ីវិល ផ្អែកលើការត្រួតពិនិត្យជាក់ស្តែង ការដំឡើងតម្លៃនេះមានកម្រិតខុសៗគ្នាលើចម្ងាយផ្លូវហោះហើរជិតឬឆ្ងាយ។ ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៤ រួមមាន Air Cambodia, AirAsia Cambodia, Cambodia Airways, Sky Angkor Airlines បានដំឡើងថ្លៃចន្លោះពី ៥ ដុល្លារ ទៅ ៣២,៥ ដុល្លារ ដែលគិតជាមធ្យមភាគប្រមាណ ២១ ដុល្លារ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍បរទេស ដូចជា  EVA Aire, Singapore Alines, Vietnam Airlines , PAL Express, Malaysia Airlines, Tukish Airlines មានការកើនឡើងជាមធ្យមភាគប្រមាណ ២៨ ដុល្លារ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន AMS ថា ក្រុមហ៊ុនអាកាសចរណ៍នីមួយៗមានសិទ្ធិក្នុងការសម្រេចចិត្តដំឡើង ឬបញ្ចុះតម្លៃសំបុត្រយន្តហោះទៅតាមស្ថានភាពជាក់ស្តែងនៃទីផ្សារ។

ទោះជាបែបនេះក្តី ឯកឧត្តម អះអាងថា មាន​ក្រុមហ៊ុន​អាកាសចរណ៍​​មួយ​ចំនួន​ទៀត មិនទាន់​សម្រេចចិត្តតំឡើង​ថ្លៃ​សំបុត្រនៅឡើយ។ មួយវិញទៀត ឯកឧត្តម ជឿជាក់ថា តម្លៃ​សំបុត្រ​យន្តហោះ​នឹង​វិលមកក្នុងតម្លៃដើមវិញ នៅពេល​ដែល​តម្លៃថាមពល​ស្រុតចុះ៕ អត្ថបទ៖ ទួន សុផល

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

លោក ស៊ុំ ម៉ាណេត | Mr. Sum Manet

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយ និងកាសែតផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអចលនទ្រព្យ។ បច្ចុប្បន្ន លោកជាការីនិពន្ធនៃព័ត៌មានសេដ្ឋកិច្ច AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា