តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

​ស្វាយ​រៀង​៖​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ​។

​លោក​ ស៊ូ ​ម៉ុល ​អភិបាល​ស្រុក​រមាសហែក ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​ពាក់ព័ន្ធ​កំពុង​ប្រមូល​ទិន្នន័យ​ ​និង​សិក្សា​លម្អិត​លើ​ទីតាំង​គម្រោង​ផ្ទាល់​។​ ​ទោះជា​យ៉ាងណា​ ​ព័ត៌មាន​អំពី​ប្រទេស​ដើម​របស់​អ្នក​វិនិយោគ ​និង​ទំហំ​ទុន​វិនិយោគ​ ​មិន​ទាន់​អាច​បញ្ចេញ​ជា​សាធារណៈ​នៅឡើយ​ទេ​។

​លោក​រំពឹង​ថា​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​នេះ​នឹង​ជួយ​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន​សម្រាប់​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ​ហើយ​អាច​ផ្តល់​ឱកាស​ដល់​អ្នក​ដែល​ធ្លាប់​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅ​ខេត្ត ​និង​ទៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ វិល​មក​ធ្វើការ​នៅ​ក្បែរ​ផ្ទះ​វិញ​។​

​ឯកឧត្តម​ ​ហ៊ាង​ ​សុទ្ធា​យុត្តិ ​អគ្គ​លេខាធិការ​រង ​និង​ជា​ប្រធាន​ក្រុម​អ្នក​នាំពាក្យ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​CDC​) ​បាន​បញ្ជាក់​ថា​ ​ខេត្ត​ស្វាយរៀង​បច្ចុប្បន្ន​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ​១៣​ទីតាំង​ ​លើ​ផ្ទៃដី​ជាង​ ​២​,​៥០០​ ​ហិកតា​។​

​តំបន់​ទាំងនេះ​មាន​រោងចក្រ​ ​និង​សហគ្រាស​ជាង​ ​៤០០ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ​៥​,​០០០​ ​លាន​ដុល្លារ ​និង​បាន​ផ្តល់​ការងារ​ដល់​កម្មករ​-​និយោជិត​ជាង​ ​១២​ម៉ឺន​នាក់​។

តាម​របាយការណ៍​របស់​ ​CD​C ​គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១ ​ឆ្នាំ​២០២៦ ​កម្ពុជា​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ ​៦៥​ ​តំបន់ ក្នុង​នោះ​ ​៣៩​ ​តំបន់​កំពុង​មាន​សកម្មភាព​ ​និង​បាន​ទាក់ទាញ​គម្រោង​វិនិយោគ​សរុប​ចំនួន​ ១​,​១២២​ ​គម្រោង​។

​គម្រោង​ទាំងនេះ​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ​១៤​,​៥៩ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​៕

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

លោក​ ​ជិន​ សុភ័ក្ដ្រ | Mr. Chin Sopheak

ជីវប្រវត្តិ៖ ប្រឡូកក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាង ១៩ឆ្នាំ​ លោកបានបំពេញភារកិច្ចជាអ្នកសារព័ត៌មានអាជីពនៅតាមស្ថាប័នសារព័ត៌មានជាតិ​ និងអន្ដរជាតិ មានដូចជា ទស្សនាវដ្ដី​ កាសែត​ វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ បច្ចុប្បន្ន លោកជា អ្នករាយការណ៍ជាន់ខ្ពស់នៅ AMS។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា