កម្ពុជា កំពុងក្លាយជាស្ពានតភ្ជាប់ក្រុមប្រទេស OIF បង្កើនសេដ្ឋកិច្ច និងពង្រីកទីផ្សារពាណិជ្ជកម្មដែលមានទំហំរហូតដល់ប្រមាណ ៩.៣ ទ្រីលានដុល្លារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា កំពុងក្លាយជាស្ពានតភ្ជាប់ក្រុមប្រទេស OIF បង្កើនសេដ្ឋកិច្ច និងពង្រីកទីផ្សារពាណិជ្ជកម្មដែលមានទំហំរហូតដល់ប្រមាណ ៩.៣ ទ្រីលានដុល្លារ

កម្ពុជា កំពុងក្លាយជាស្ពានតភ្ជាប់ក្រុមប្រទេស OIF បង្កើនសេដ្ឋកិច្ច និងពង្រីកទីផ្សារពាណិជ្ជកម្មដែលមានទំហំរហូតដល់ប្រមាណ ៩.៣ ទ្រីលានដុល្លារ

បរទេស ៖ ស្របពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦​ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះត្រូវបានគេដឹងថា ប្រជាជននៃក្រុមប្រទេស/ រដ្ឋ ជាសមាជិក OIF ទាំង៩០ ស្មើនឹងប្រមាណ ១.៤ពាន់លាននាក់ ឬប្រមាណ ១៦ភាគរយនៃចំនួនប្រជាជនសកល ដែលជាចំនួនដ៏ច្រើនយ៉ាងសន្ធឹកសន្ធាប់គឺជាកម្លាំងចលករក្នុងការជំរុញចរន្តសេដ្ឋកិច្ចតាមរយៈការប្រើប្រាស់រាល់ផលិតផល និងចំណីអាហារជាប្រចាំថ្ងៃ ខណៈដែលបណ្តាប្រទេស/ រដ្ឋ ដែលសមាជិកជាអ្នកផលិត ជាអ្នកចែកចាយ និងជាអ្នកប្រើប្រាស់ផ្ទាល់។ តួលេខនេះត្រូវបានដកស្រង់ចេញពីគេហទំព័រផ្លូវការរបស់អង្គការ OIF (francophonie.org) ដែលមានទំហំទីផ្សារពាណិជ្ជកម្មរហូតដល់ប្រមាណ ៩.៣ ទ្រីលានដុល្លារ។

ក្រៅតែពីគ្រឹះនៃទំនាក់ទំនងវប្បធម៌ និងការទូតហើយនោះ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ឬហៅកាត់ថា OIF ក៏ជាក្រុមប្រទេសដែលតំណាងឱ្យប្លុកសេដ្ឋកិច្ចដ៏ធំបំផុតមួយក្នុងពិភពលោកផងដែរ។ ប្លុក OIF គ្របដណ្តប់លើ ៩០ រដ្ឋសមាជិកពេញសិទ្ធិសមាជិកសហការី និងសមាជិកសង្កេតការណ៍នៅទូទាំង ៥ ទ្វីប ឬស្ទើរតែស្មើនឹង ១ ភាគ ៥ នៃកម្រិត GDP របស់ពិភពលោក។

ដោយឡែកបើយោងតាមប្រភពជាច្រើនផ្សេងទៀតបានបង្ហាញផងដែរថា ទិន្នផលសេដ្ឋកិច្ចសរុបរបស់ប្លុកហ្វ្រង់កូហ្វូនីបង្កើតបានផលិតផលក្នុងស្រុករសរុប ឬ GDP ប្រមាណជាង ៩.៣ ទ្រីលានដុល្លារ គឺស្មើនឹង ១៦,៥ ភាគរយ នៃផលិតផលសរុបរបស់សកលលោក ព្រមទាំងមានទំហំរហូតដល់ទៅ ២០ភាគរយនៃពាណិជ្ជកម្មពិភពលោក។

តំបន់សេដ្ឋកិច្ចអន្តរជាតិដ៏ទូលំទូលាយមួយនេះ រួមបញ្ចូលទាំងសមាជិករដ្ឋដែលជាប្រទេសសេដ្ឋកិច្ចឧស្សាហកម្មធំៗ ដូចជា បារាំង និង
កាណាដា ព្រមទាំងទីផ្សារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅទូទាំងតំបន់អាហ្វ្រិកខាងត្បូង អាហ្វ្រិកខាងជើង អឺរ៉ុប និងអាស៊ីអាគ្នេយ៍ផងដែរ។

ការស្រាវជ្រាវសេដ្ឋកិច្ចដោយ CambodgeMag បានគូសបញ្ជាក់ពីរបៀបដែលពាណិជ្ជកម្មអាចវាស់វែងបានកំពុងប្រតិបត្តិការនៅក្នុងបណ្តាញនេះ ហើយជារឿយៗត្រូវបានគេហៅថា ឥទ្ធិពលនៃហ្វ្រង់កូហ្វូនី (Francophonie effect) ។

ជាទូទៅ ប្រទេសសមាជិកតែងតែធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក គិតជាមធ្យម ច្រើនជាង ១៨ ភាគរយ ទៅ ២០ភាគរយ បើប្រៀបធៀបជាមួយប្រទេសដែលមិនមែនជាសមាជិក។ ក្នុងនោះ ការចែករំលែកភាសារួម ក្របខណ្ឌច្បាប់ដែលស្របគ្នា និងចំណង
រដ្ឋបាលដែលមានស្រាប់ ក៏បានជួយកាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងលើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្មក្នុងចំណោមរដ្ឋសមាជិកផងដែរ។

ដោយឡែក សម្រាប់សមាជិកនៅតំបន់អាស៊ី OIF បានបម្រើជាច្រកទ្វារពាណិជ្ជកម្មដោយផ្ទាល់ក្នុងការពង្រីកពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេសនៅទូទាំងអឺរ៉ុប អាហ្វ្រិក និងអាមេរិកខាងជើង។ ដូច្នេះ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី២០ កម្ពុជាស្ថិតក្នុងតំណែងជាស្ពានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ និងទាញយកផលប្រយោជន៍ពីក្របខ័ណ្ឌសេដ្ឋកិច្ចដែលមានតម្លៃសរុបរហូតដល់ប្រមាណ ៩.៣ ទ្រីលានដុល្លារនេះ ដោយជំរុញឱកាសផ្គូរផ្គងពាណិជ្ជកម្មថ្មីៗ ដៃគូពាណិជ្ជកម្ម និងលំហូរវិនិយោគនៅទូទាំងតំបន់ដែលនិយាយភាសាបារាំង៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា