រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។

នេះជាការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី «គម្រោងកែលម្អការតាំងទីលំនៅសហគមន៍ប្រកបដោយសមាហរណកម្ម និងភាពធន់តាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា» កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញពីកិច្ចស្វាគមន៍រាល់កិច្ចសហការពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន និងអង្គការ ដៃគូអភិវឌ្ឍនានា ក្នុងការចូលរួមជាមួយគ្នាដើម្បីជួយប្រជាជនកម្ពុជាឱ្យមានជីវភាពប្រសើរឡើងមួយកម្រិតទៀត ពិសេសបងប្អូនដែលរស់នៅក្នុងសំណង់មិនរៀបរយ ជាក់ស្តែងបងប្អូននៅក្នុងសំណង់មិនរៀបរយនៅខេត្តកែប។

ឯកឧត្តមបញ្ជាក់ថា «ពីនេះទៅមុខ សូមផ្តោតការគិតគូរលើការកសាងខឿនសេដ្ឋកិច្ចនៅនឹងមូលដ្ឋាន ហើយអន្តរាគមន៍ជួយប្រជាជនឱ្យចំកន្លែង និងចំគោលដៅ ដែលក្រៅពីដី និងផ្ទះ យើងត្រូវគាំទ្រហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតដែលអាចធ្វើឱ្យប្រជាជនមានចំណូល បន្ថយបំណុល មានជីវភាពប្រសើរឡើង ព្រមទាំងចូលរួមកសាងជីវិតមនុស្សតាមរយៈការគិតគូរឱ្យមានអាហារហូបចុកគ្រប់គ្រាន់ធ្វើឱ្យសុខភាពរឹងមាំ ជាការកសាងធនធានមនុស្សសម្រាប់ជាតិ»។

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនាពេលនេះ មានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងរក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ អាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងស្ថានទូតចិនប្រចាំកម្ពុជា ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល តំណាង World Bank, តំណាង JICA, តំណាង KOICA, តំណាង UNDP ប្រធានអង្គការ UN-Habitat និងនាយកប្រចាំប្រទេសនៃអង្គការ HFHC ៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា