លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកសន្និសីទ វិទ្យាសាស្ត្រ អបអរសាទរខួប ៨០ឆ្នាំ នៃ ស.វ.ស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកសន្និសីទ វិទ្យាសាស្ត្រ អបអរសាទរខួប ៨០ឆ្នាំ នៃ ស.វ.ស

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញបើកសន្និសីទ វិទ្យាសាស្ត្រ អបអរសាទរខួប ៨០ឆ្នាំ នៃ ស.វ.ស

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងថា អតីតនិស្សិតនៃសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស) ជាច្រើនរូប បាននិង កំពុងបំពេញបេសកកម្មយ៉ាងសកម្មនៅតាមមន្ទីរពេទ្យ និងស្ថាប័នសុខាភិបាលនានានៅទូទាំងប្រទេស ដោយ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិត និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋគ្រប់ទិសទី ដើម្បីធានាថា «គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានមើល រំលងឡើយ»។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកឡើងបែប នេះកាលពីព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៦ ក្នុងឱកាស លោកជំទាវ អញ្ជើញ​ជាអធិបតីភាពក្នុងពិធីបើក សន្និសីទ វិទ្យាសាស្ត្រ ដើម្បីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ជាមួយនឹងការរំលេចខាងលើលោកជំទាវបណ្ឌិត ក៏បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ថ្នាក់ ដឹកនាំ សាស្ត្រាចារ្យ និងបុគ្គលិក ស.វ.ស គ្រប់ជំនាន់ ដែលបានខិតខំកសាង និងថែរក្សាកេរ្តិ៍ឈ្មោះស្ថាប័នមួយ នេះឱ្យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខក្នុងការបណ្តុះបណ្តាលធនធានមនុស្សវិស័យសុខាភិបាលជូនជាតិ។ លោកជំទាវបណ្ឌិត បានបន្ថែមថា សុខភាពប្រជាជន ជាទ្រព្យធនដ៏សំខាន់របស់ជាតិ ហើយការលើកកម្ពស់ វិស័យសុខាភិបាល ក៏ជាអាទិភាពស្នូលនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋា ភិបាលផងដែរ។

ក្នុងសន្និសីទដដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន ក្នុងនេះ៖ ត្រូវបន្តពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាល ចំណេះ-ជំនាញ អមដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ,ជំរុញសមត្ថភាពសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ ដោយបង្កើន​កិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុង និងក្រៅប្រទេស ,និស្សិតទាំងអស់ត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យា និងចងចាំថា វិជ្ជាជីវៈ សុខាភិបាលទាមទារនូវការទទួលខុសត្រូវខ្ពស់បំផុតនិងស្នើឱ្យអតីតនិស្សិតជួយគាំទ្រដល់សាកលវិទ្យាល័យវិញ តាមរយៈការចែក​រំលែកបទពិសោធន៍ និងការបណ្តុះ បណ្តាល ដល់អ្នកជំនាន់ក្រោយ ។

លោកជំទាវបណ្ឌិត បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំ ថា សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងបន្ត ដំណើរឆ្ពោះទៅរកឧត្តមភាព នវានុវត្តន៍ ប្រកបដោយ គុណធម៌ សុច្ចរិតភាព និងស្មារតីបម្រើជាតិយ៉ាងពិត ប្រាកដនាពេលអនាគត៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា