លោក Trump គំរាមកំហែងការលក់របស់ក្រុមហ៊ុនផលិតយន្តហោះកាណាដា Bombardier | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump គំរាមកំហែងការលក់របស់ក្រុមហ៊ុនផលិតយន្តហោះកាណាដា Bombardier

លោក Trump គំរាមកំហែងការលក់របស់ក្រុមហ៊ុនផលិតយន្តហោះកាណាដា Bombardier

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃចន្ទ បានគំរាមឱ្យរារាំងការលក់របស់ក្រុមហ៊ុនផលិតយន្តហោះកាណាដា Bombardier នៅអាមេរិក លុះត្រាតែក្រុមហ៊ុនមួយនេះសាងសង់យន្តហោះ នៅក្នុងទឹកដីអាមេរិក ដោយត្អូញត្អែរពីបទប្បញ្ញត្តិពាណិជ្ជកម្មទ្វេភាគី “អយុត្តិធម៌” ចំពេលដែលលោក Trump បង្កើនសង្គ្រាមពន្ធគយ។

លោក Trump បានបង្ហោះនៅលើវេទិកាសង្គម Truth Social ថា «គ្មានការលក់ Bombardier នៅសហរដ្ឋអាមេរិកទៀតទេ!»។ ទោះបីជាមិនបានបញ្ជាក់ពីរបៀបដែលលោកនឹងសម្រេចបាននូវការបញ្ឈប់ការលក់ក៏ដោយ, លោក Trump បាននិយាយថា «ប្រសិនបើពួកគេចង់បានទីផ្សាររបស់យើង ពួកគេត្រូវតែសាងសង់នៅទីនេះ ហើយឈប់ចាត់ទុកអាមេរិកដូចជា ធនាគារជ្រូក។ កាណាដារារាំងធនាគារ និងក្រុមហ៊ុនអាមេរិកដ៏អស្ចារ្យរបស់យើង ពីការរកស៊ីនៅទីនោះ»។ លោក Trump បាននិយាយបន្ថែមថា «យុគសម័យនោះចប់ហើយ!»។

បើតាម CNA, ទីផ្សារអាមេរិកមានចំនួនច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន Bombardier ។

ក្រុមហ៊ុន Bombardier បានឆ្លើយតបនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ដោយបញ្ជាក់ថា ខ្លួនបានបង្កើតការងាររាប់ម៉ឺនកន្លែងនៅទូទាំងសហរដ្ឋអាមេរិក តាមរយៈការពង្រីកវត្តមានរបស់ក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិក ក៏ដូចជា តាមរយៈខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន ដែលមានក្រុមហ៊ុនអាមេរិកប្រហែល ២.៨០០ ក្រុមហ៊ុននៅក្នុងរដ្ឋចំនួន ៤៧។

ប្រភពបន្តថា «ឧស្សាហកម្មអាកាសចរណ៍ និងអវកាសរបស់សហរដ្ឋអាមេរិក គឺជាអ្នកទទួលបានផលចំណេញយ៉ាងច្បាស់លាស់លើវិស័យពាណិជ្ជកម្ម និងការនាំចេញ ហើយ ក្រុមហ៊ុន Bombardier គឺជាអ្នករួមចំណែកដ៏សំខាន់មួយដល់វិស័យនេះ»៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា