លោក Netanyahu ហៅប្រធានាធិបតីតួកគីថា ជាមេដឹកនាំផ្តាច់ការដែល​មានគំនិតប្រឆាំងជនជាតិជ្វីហ្វ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Netanyahu ហៅប្រធានាធិបតីតួកគីថា ជាមេដឹកនាំផ្តាច់ការដែល​មានគំនិតប្រឆាំងជនជាតិជ្វីហ្វ

លោក Netanyahu ហៅប្រធានាធិបតីតួកគីថា ជាមេដឹកនាំផ្តាច់ការដែល​មានគំនិតប្រឆាំងជនជាតិជ្វីហ្វ

ហ្ស៊េរុយសាឡិម ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានហៅប្រធានាធិបតីតួកគី​ លោក Recep Tayyip Erdogan ថា ជា «មេដឹកនាំផ្តាច់ការដែលមានគំនិតប្រឆាំងនឹងជនជាតិជ្វីហ្វ»។
 
ការលើកឡើងនេះ កើតឡើង បន្ទាប់ពីការប្រកាសរបស់តួកគី កាលពីថ្ងៃសុក្រថា ខ្លួនបានស្នើសុំដីកាចាប់ខ្លួនពីអន្តរជាតិ លើរូបលោក Netanyahu ដោយចោទប្រកាន់​ពីបទ «ប្រល័យពូជសាសន៍» ពាក់ព័ន្ធនឹងការដែលអ៊ីស្រាអែលបានស្ទាក់ចាប់ក្បួននាវាដឹកជំនួយសម្រាប់តំបន់ហ្គាហ្សា។
 
ការិយាល័យរបស់លោក Netanyahu បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា​ «អ៊ីស្រាអែលមិនដែលពេញចិត្តចំពោះភាពលាក់ពុតរបស់តួកគីឡើយ។ លោក Erdogan គឺជាមេដឹកនាំផ្តាច់ការដែលមានគំនិតស្អប់ខ្ពើមជនជាតិជ្វីហ្វ ដែលបានសម្លាប់រង្គាលជនជាតិឃើដ (Kurds) គាំទ្រការសម្លាប់រង្គាលរបស់អង្គការភេរវករហាម៉ាស (Hamas) និង គាបសង្កត់ប្រជាជនរបស់ខ្លួនឯង»។
 
សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា អ៊ីស្រាអែលនឹង «បន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការប៉ុនប៉ងរបស់តួកគី ក្នុងការធ្វើឱ្យតំបន់នេះបាត់បង់ស្ថិរភាព និងប្រឆាំងនឹងការគំរាមកំហែងណាមួយចំពោះសន្តិសុខរបស់ខ្លួន»។ 
 
ការលើកឡើងនេះ ក៏បានធ្វើឡើង នៅប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសស៊ីរីបានចោទប្រកាន់អ៊ីស្រាអែលថា បានទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពអាកាសមួយកន្លែង នៅភាគខាងជើងប្រទេស ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនតួកគី។
 
យ៉ាងណា លោក Netanyahu បានលើកឡើងថា លោក Erdogan កំពុងព្យាយាមបង្កើតវត្តមានយោធានៅទីនោះ ប៉ុន្តែ តួកគីបានបដិសេធថា ខ្លួនមិនបានទៅទស្សនាកន្លែងនោះទេ៕
 
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា