ជប៉ុន ត្រៀមបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងលើនាវាមុជទឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ត្រៀមបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងលើនាវាមុជទឹក

ជប៉ុន ត្រៀមបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងលើនាវាមុជទឹក

តូក្យូ ៖ ប្រទេសជប៉ុនកំពុងដាក់មហិច្ឆតាឆ្ពោះទៅពង្រីកសមត្ថភាពវាយប្រហារនៅក្រោមទឹក តាមរយៈផែនការបំពាក់មីស៊ីលលឿនជាងសំឡេងលើនាវាមុជទឹករបស់ខ្លួន ។

បើតាម Times of India, មីស៊ីលល្បឿនលឿនជាងសំឡេងបាញ់ចេញពីនាវាមុជទឹក ដែលជប៉ុនគ្រោងផលិតនេះ នឹងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបំបាំងកាយក្រោមទឹក និងភាពបត់បែននៃអាវុធល្បឿនលឿនជាងសំឡេងផងដែរ ។

ការបំពាក់មីស៊ីលលឿនជាងសំឡេងលើនាវាមុជទឹកនេះ គឺជាផ្នែកមួយនៃផែនការរបស់ក្រសួងការពារជាតិជប៉ុន ដែលកំពុងស្នើសុំកញ្ចប់ថវិការការពារជាតិបំបែកកំណត់ត្រាដល់ជាង ៦០ ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៧ ។

គម្រោងធ្វើទំនើបកម្មយោធារបស់ជប៉ុនលេចឡើង ចំពេលដែលប្រទេសចិន ដែលជាមហាយក្សនៅអាស៊ី ក៏កំពុងពង្រីកសមត្ថភាពកងនាវាចម្បាំង និងកងកម្លាំងវាយប្រហារចម្ងាយឆ្ងាយរបស់ខ្លួន នៅទូទាំងតំបន់ប៉ាស៊ីហ្វិកខាងលិច ។

ក្រៅពីមីស៊ីលល្បឿនលឿនជាងសំឡេង ប្រទេសជប៉ុនក៏កំពុងសំងំអភិវឌ្ឍប្រព័ន្ធបាញ់មីស៊ីលបញ្ឈរ ហៅកាត់ VLS សម្រាប់បំពាក់លើនាវាមុជទឹកជំនាន់ថ្មីផងដែរ ។

ប្រព័ន្ធ VLS នឹងត្រូវរចនាឡើងដើម្បីអាចផ្ទុកមីស៊ីលបានចន្លោះពី ១៤ ទៅ២៤គ្រាប់ក្នុងមួយគ្រឿង ដែលអាចប្រើប្រាស់បានទាំងមីស៊ីលនាំផ្លូវ និងមីស៊ីលល្បឿនលឿនជាងសំឡេង ។

មិនត្រឹមតែប៉ុណ្ណោះ ប្រទេសមហាអំណាចសេដ្ឋកិច្ច និងបច្ចេកវិទ្យាឈានមុខគេនៅអាស៊ីមួយនេះ ក៏មានផែនការអភិវឌ្ឍយន្តហោះដ្រូនប្រយុទ្ធតម្លៃធូរថ្លៃ និងយានមុជទឹកគ្មានមនុស្សបើក ដែលអាចបាញ់មីស៊ីលចម្ងាយឆ្ងាយផងដែរ ៕

ប្រភព ៖ Times of India ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា