សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការលើកឡើងរបស់ភាគីថៃថាកម្ពុជាបិទទ្វារការចរចាបញ្ហាព្រំដែនគោក មិនមែនជារឿងត្រឹមត្រូវនោះទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការលើកឡើងរបស់ភាគីថៃថាកម្ពុជាបិទទ្វារការចរចាបញ្ហាព្រំដែនគោក មិនមែនជារឿងត្រឹមត្រូវនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការលើកឡើងរបស់ភាគីថៃថាកម្ពុជាបិទទ្វារការចរចាបញ្ហាព្រំដែនគោក មិនមែនជារឿងត្រឹមត្រូវនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងការបរទេសថៃ ថាកម្ពុជាបានបិទទ្វារសម្រាប់ការចរចាព្រំដែនគោក ដោយសារតែកម្ពុជាងាកទៅរកយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រUNCLOS គឺជារឿងមិនត្រឹមត្រូវ និងយុត្តិធម៌នោះទេ។

Advertisement

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងបទសម្ភាសជាមួយសារព័ត៌មានអាមេរិក Bloomberg នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ចំពេលខួបមួយឆ្នាំនៃការបើកការវាយប្រហារពីយោធាថៃមកលើកម្ពុជា។

សម្តេចធិបតី បានលើកឡើងថា កម្ពុជាសម្រេចជ្រើសរើសយន្តការផ្សះផ្សាដោយបង្ខំលើបញ្ហាសមុទ្រ ក៏ព្រោះតែភាគីថៃខ្លួនឯងជាអ្នកលុបចោល MOU ឆ្នាំ២០០១មុន បើទោះបីជាកម្ពុជាព្យាយាមជំទាស់ស្នើឱ្យថៃកុំលុបចោលជាច្រើនលើករួចហើយក៏ដោយ។ MOU ឆ្នាំ២០០០នេះជាយន្តការទ្វេភាគីតែមួយគត់សម្រាប់ដោះស្រាយបញ្ហាសមុទ្ររួមគ្នា។

សម្តេចធីបតី បានលើកឡើងថា ដំណាក់កាលនេះ ប្រទេសទាំងពីរត្រូវរុញច្រានដំណើរការដោះស្រាយតាមយន្តការ UNCLOS ឱ្យទៅមុខសិន ពោលមិនមែនជាអ្វីដែលប្រទេសទាំងពីរត្រូវដាក់ចេញនូវសំណើកំណត់ព្រំដែន និងការអភិវឌ្ឍរួមគ្នានោះទេ។

អស់រយៈពេល២៥ឆ្នាំមកហើយ ដែលប្រទេសកម្ពុជា និងថៃ មិនអាចដោះស្រាយជម្លោះលើតំបន់ត្រួតស៊ីគ្នានៃឈូងសមុទ្រថៃ ដែលត្រូវបានប៉ាន់ស្មានថាមានឧស្ម័នធម្មជាតិជិត១២ពាន់លានហ្វីតគូប និងប្រេងចំនួន៧០០លានបារ៉ែល និងមានតម្លៃចំនួន៣០០ពាន់លានដុល្លារអាមេរិក។

យោងតាម ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល តំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃត្រូវបានគេប៉ាន់ប្រមាណថា មានសក្តានុពលផ្ទុកឧស្ម័នធម្មជាតិប្រមាណ ១២ ទ្រីលានហ្វីតគូប (ឬប្រហែល ៣៤០ ពាន់លានម៉ែត្រគូប) និងប្រេងប្រមាណ ៧០០ លានបារ៉ែល។ បើគិតជាតម្លៃ គឺប្រមាណ ៣០០ពាន់លានដុល្លារ។

ឯកឧត្តម បានថ្លែងនៅក្នុងសារព័ត៌មាន Asia Times ថា នៅពេលបញ្ហាដែនសមុទ្រនេះត្រូវបានដោះស្រាយ មិនត្រឹមតែប្រទេសទាំងពីរនឹងមានឱកាសប្រែក្លាយជម្លោះនេះទៅជាប្រភពនៃការងារ ការវិនិយោគ សន្តិសុខថាមពល និងការអភិវឌ្ឍសង្គមសម្រាប់មនុស្សរាប់លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ច និងថាមពលពលដល់តំបន់អាស៊ានទាំងមូលផងដែរ៕

សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា