មេទ័ពម៉ាឡេស៊ីនឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេទ័ពម៉ាឡេស៊ីនឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា

មេទ័ពម៉ាឡេស៊ីនឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា

ឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។

Advertisement

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញពីឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា មេទ័ពម៉ាឡេស៊ីនឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន និងឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ ស្រី ដាតុ សេរី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុយឡាយម៉ាន នឹងមានជំនួបទ្វេភាគី ដើម្បីពិភក្សាគ្នាពីការដាក់ចេញវិធានការ និងសកម្មភាពជំរុញ និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ រវាងកងទ័ពនៃប្រទេសទាំងពីរផងដែរ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កិច្ចសហការលើវិស័យការពារជាតិ និងសន្តិសុខរវាងកម្ពុជានិងម៉ាឡេស៊ី ហាក់មានកម្រិតកាន់តែស៊ីជម្រៅ ដោយសារតែប្រទេសទាំងពីរមានការផ្លាស់ទស្សនកិច្ចគ្នាទៅវិញទៅមក ជាពិសេសក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីមកកម្ពុជាក្នុងសប្ដាហ៍នេះ។

ខ្វូតសំឡេង៖ ទំនាក់ទំនងក្នុងវិស័យការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធក្នុងក្របខណ្ឌទ្វេភាគី និងក្នុងក្របខណ្ឌពហុភាគី ដូចជាយន្តការអាស៊ានក៏កាន់តែមានលក្ខណៈស៊ីជម្រៅ ហើយគួរឲ្យកត់សម្គាល់ផងនោះថាម៉ាឡេស៊ីជាប្រធានអាស៊ានកាលពីឆ្នាំទៅ ក្នុងនោះតួនាទីរបស់កងទ័ពម៉ាឡេស៊ីគឺមានសារសំខាន់ដែរក្នុង (AOT) ជាអ្នកដែលសង្កេតការន៍ក្នុងការអនុវត្តបទឈប់បាញ់។

ពាក់ព័ន្ធដំណើរទស្សនកិច្ចនេះដែរ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទថាគឺជាជំហានថ្មីដ៏សំខាន់មួយទៀតដែលគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ អគ្គមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា -ម៉ាឡេស៊ី ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។

សូមរំលឹកថា ក្នុងនាមជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំ២០២៥ ប្រទេសម៉ាឡេស៊ីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរឿងជម្លោះព្រំដែន កម្ពុជា-ថៃ ជាពិសេសបានបញ្ជូនទាហានមកតាមដានការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងទាំងពីរទៀតផង៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា