«Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
«Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក

«Tourism Augmented Reality App» ជាគំនិតច្នៃប្រឌិតថ្មី និងវៃឆ្លាត ដែលជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» ទៅកាន់ពិភពលោក

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាអបអរសាទរក្នុងកម្មវិធី “Green Season Networking និងសម្ពោធកម្មវិធី Tourism Augmented Reality App” ដោយមានវត្តមានចូលរួមពីឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា លោក Eric Lim នាយកប្រតិបត្តិនៃក្រុមហ៊ុន Advantage by Universal Alliance Co., Ltd. ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំពីក្រសួង-ស្ថាប័នរដ្ឋ តំណាងស្ថានទូត សមាគមពាណិជ្ជកម្ម វិនិយោគិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ១០០រូប នៅសណ្ឋាគារ Novotel។

Advertisement

ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក្រុមហ៊ុន Advantage by Universal Alliance Co., Ltd. ក្រសួង និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្មរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះដែលបានបង្កើតវេទិកាសំខាន់សម្រាប់ភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ព្រមទាំងសម្តែងការអបអរសាទរដល់ ចំពោះការច្នៃប្រឌិតបង្កើតកម្មវិធី Tourism Augmented Reality App ដែលជាកម្មវិធី (App) ដ៏ល្អជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលក្រោមការដឺកនាំប្រកបដោយគតិបណ្ឌិតរបស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញបម្លែងឌីជីថល និងកសាងវិស័យទេសចរណ៍ទំនើប មានភាពធន់ និងប្រកួតប្រជែងខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំភ្ជាប់ជាមួយកម្មវិធី Green Season Tourism & Travel Exhibition និង Family Chefs Competition និង Made in Cambodia Exhibition ដែលមានគោលបំណងបង្ហាញសក្តានុពលវិស័យទេសចរណ៍ ការធ្វើដំណើរ និងផលិតផលជាតិ ព្រមទាំងលើកស្ទួយវប្បធម៌ម្ហូបអាហារខ្មែរ និងស្នាដៃសហគ្រិនក្នុងស្រុក។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងជួយបង្កើតឱកាសថ្មីៗ សម្រាប់ការវិនិយោគ ការចែករំលែកបទពិសោធន៍ និងការចាប់ដៃគូរវាងអាជីវកម្មក្នុងស្រុក និងអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែរីកចម្រើន និងមានចីរភាព ជាពិសេសគឺការជំរុញទេសចរណ៍ក្នុងស្រុកនារដូវកាលបៃតង។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល៤ខែឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាង១,៣ លាននាក់ ដែលបង្ហាញពីកំណើនវិជ្ជមាន និងភាពធន់នៃវិស័យទេសចរណ៍។ ភ្ញៀវទេសចរ ចង់មកទស្សនាកម្ពុជា និងស្វែងយល់ពីបទពិសោធនៃការលាយបញ្ចូលគ្នារវាងវប្បធម៌បុរាណដ៏អស្ចារ្យ និងធម្មជាតិដ៏ស្រស់ស្អាត បដិសណ្ឋារកិច្ចកក់ក្តៅដែលល្បីថា «ស្នាមញញឹមកម្ពុជា» និងម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់របស់កម្ពុជា ជាពិសេសការផ្តល់ជូនដ៏ពិសេសនារដូវកាលបៃតងដែលត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។

រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា