សម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមមណ្ឌលជនភៀសសឹកបណ្តោះអាសន្នឃុំស្លក្រាមថា ជា"ភូមិរង់ចាំ" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមមណ្ឌលជនភៀសសឹកបណ្តោះអាសន្នឃុំស្លក្រាមថា ជា"ភូមិរង់ចាំ"

សម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមមណ្ឌលជនភៀសសឹកបណ្តោះអាសន្នឃុំស្លក្រាមថា ជា"ភូមិរង់ចាំ"

បន្ទាយមានជ័យ៖ក្នុងឱកាសសំណេះសំណាលជាមួយជនភៀសសឹកជាង ៣ពាន់នាក់ កំពុងស្នាក់នៅមជ្ឈមណ្ឌលជនភៀស​សឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី​បាន​ប្រសិទ្ធនាម​ឈ្មោះថ្មីដល់ ​មណ្ឌលជនភៀសសឹកបណ្តោះអាសន្ននោះថា ជា “ភូមិរង់ចាំ “។

Advertisement

កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅកាន់មណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងផ្តល់អំណោយជូនជនភៀសសឹកចំនួន ៣.៣១៨គ្រួសារដែលកំពុងស្នាក់​នៅទីនោះ។នៅទីនោះសម្ដេចតេជោ បានកត់សម្គាល់ដោយភ្ញាក់ផ្អើលចំពោះរាជរដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលបានធ្វើ​សកម្មភាព​​​យ៉ាងឆាប់រហ័សតាមរយៈគណៈកម្មការចំពោះកិច្ច ដែលមានឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី ជាប្រធាន និងក្រុម​ការងារ​ដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។សម្ដេចតេជោបញ្ជាក់ថា នេះបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលមិនបាន​ព្រងើយ​កន្តើយ​ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា សម្ដេចចង់ប្រសិទ្ធនាមមណ្ឌលជនភៀសសឹកឃុំស្លក្រាម ថា “ភូមិរង់ចាំ”។
សម្ដេចបានពន្យល់ថា ការបង្កើត «ភូមិរង់ចាំ» គឺដើម្បីផ្ដល់ទីស្នាក់នៅ និងសម្រួលជីវភាពប្រជាពលរដ្ឋដែលរង​ផលប៉ះពាល់ពី​ស្ថានការណ៍តាមតំបន់ព្រំដែន ប៉ុន្តែមិនមែនមានន័យថា រាជរដ្ឋាភិបាលកម្ពុជាបោះបង់ចោលការទាមទារ និងការពារបូរណភាព​ទឹកដីរបស់ខ្លួននោះឡើយ ។

សម្ដេចប្រមុខរដ្ឋស្ដីទី បានគូសបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនណា ដែលកើតឡើងដោយការប្រើប្រាស់កម្លាំង ឬការឈ្លានពាន និងកាន់កាប់ដោយឯកតោភាគីនោះទេ ។ ពោល គឺ នៅក្នុងទំនាក់ទំនងអន្តរជាតិ និងតាមគោលការណ៍​ច្បាប់អន្តរជាតិ នឹងមិនមានការទទួលស្គាល់ការកាន់កាប់ទឹកដីដោយប្រើកម្លាំងនោះឡើយ ។

ជាមួយគ្នានេះ សម្ដេចតេជោបានអះអាងសារជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តការពារអធិបតេយ្យភាព បូរណភាព​ទឹកដី និង​ផលប្រយោជន៍ជាតិ តាមគ្រប់មធ្យោបាយទាំងអស់ ដោយស្របទៅតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ។

តាមរបាយការណ៍ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា មកទល់ពេលនេះ ប្រជា​ពលរដ្ឋ ដែលកំពុងស្នាក់​នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្នមានចំនួន៣.៣១៨គ្រួសារ ក្នុងនោះមានគ្រួសារកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ចំនួន​១៤៥គ្រួសារ ដោយផ្តល់ដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ ក្នុង១គ្រួសារ ទំហំផ្ទះ ៥ម៉ែត្រ គុណ ៧ម៉ែត្រ លើផ្ទៃដីចំនួន ៤០០ហិកតា ដោយដកទុកសម្រាប់ធ្វើកសិកម្ម ចំនួន ១១៣ហិកតា ។
 គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ដំណាច់ខែមេសានិងមកដល់ពេលនេះ ការសាង​សង់​ផ្ទះដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានរួចរាល់ចំនួន២ ៨០៥ខ្នង។ ក្រុមការ​ងារបានរៀបចំទៅតាមភូមិនីមួយៗ ដោយមានស្នាក់ការភូមិគ្រប់ភូមិទាំង៦ និង​ដីសម្រាប់​ធ្វើ​កសិកម្មដែលទទួលខុសត្រូវដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា