មហាអំណាចនុយក្លេអ៊ែរទាំង ៩ ចាយលុយ ១១៩ ពាន់លានដុល្លារ លើកម្មវិធីអាវុធបរមាណូ ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មហាអំណាចនុយក្លេអ៊ែរទាំង ៩ ចាយលុយ ១១៩ ពាន់លានដុល្លារ លើកម្មវិធីអាវុធបរមាណូ ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន

មហាអំណាចនុយក្លេអ៊ែរទាំង ៩ ចាយលុយ ១១៩ ពាន់លានដុល្លារ លើកម្មវិធីអាវុធបរមាណូ ជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន

វ៉ាស៊ីនតោន ៖ មហាអំណាចនុយក្លេអ៊ែរទាំង ៩ របស់ពិភពលោក បានចំណាយលុយសរុបលើកម្មវិធីអាវុធបរមាណូរបស់ពួកគេ រហូតដល់ ១១៩ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ដែលនេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ។

Advertisement

តួលេខនេះ ស្ទុះឡើងចំនួន ១៩ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២៤ ដែលមានត្រឹមតែជាង ១០០ ពាន់លានដុល្លារប៉ុណ្ណោះ ។ បច្ចុប្បន្នប្រទេសមានអាវុធនុយក្លេអ៊ែរក្នុងដៃ រួមមានសហរដ្ឋអាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស ឥណ្ឌា កូរ៉េខាងជើង អ៊ីស្រាអែល និងប៉ាគីស្ថាន ។

យោងតាមរបាយការណ៍ថ្មីមួយ របស់យុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ហៅកាត់ ICAN បានឱ្យដឹងថា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរទាំងនេះ បានបង្កើនការចំណាយលើឃ្លាំងអាវុធប្រល័យលោកក្នុងម្នាក់ជិត ១៧ ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៥ ។

របាយការណ៍ដដែលបញ្ជាក់ថា សហរដ្ឋអាមេរិកបានចំណាយខ្ពស់ជាងមហាអំណាចនុយក្លេអ៊ែរដទៃទៀតទាំងអស់រួមបញ្ចូលគ្នា ពោលគឺចំនួន ៦៩.២ ពាន់លានដុល្លារ កើនឡើង ២២ ភាគរយ ។

រីឯមហាយក្សចិន ឈរលេខ ២ ចំណាយ ១៣.៥ ពាន់លានដុល្លារ កើនឡើង ៧ ភាគរយ, ចក្រភពអង់គ្លេស ចំណាយ ១២.៦ ពាន់លានដុល្លារ កើនឡើង ១៧ ភាគរយ ហើយបន្ទាប់មក គឺរុស្ស៊ី ចំណាយ ៩.៥ ពាន់លានដុល្លារ កើនឡើង ៦ ភាគរយ ។

ក្នុងពេល ៥ ឆ្នាំមកនេះ ICAN ដែលជាស្ថាប័នឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០១៧ រកឃើញថា មហាអំណាចនុយក្លេអ៊ែរទាំង ៩ បានចំណាយលុយច្រើនជាង ៤៧០ ពាន់លានដុល្លារលើឃ្លាំងអាវុធបរមាណូរបស់ពួកគេ ។

យោងតាម Korea times, ការវិនិយោគទាំងនោះ ត្រូវបានអ្នកវិភាគរំពឹងថា នឹងកើនឡើងនៅពេលអនាគត ក្នុងគ្រាដែលពិភពលោកប្រឈមមុខនឹងមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ជាពិសេសការរត់ប្រណាំងអាវុធនុយក្លេអ៊ែរថ្មីមួយ ។

ផ្អែកតាម វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល ហៅកាត់ SIPRI, សហរដ្ឋអាមេរិក និងរុស្ស៊ី បានក្តោបក្តាប់ក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណ ៨៣ ភាគរយ នៃចំនួនសរុបនៅលើពិភពលោក ។ មហាអំណាចទាំងពីរមានក្បាលគ្រាប់នុយក្លេអ៊ែរម្នាក់ៗជាង ៥ ពាន់គ្រាប់ ខណៈចិនកំពុងពន្លឿនឱ្យកើនដល់ ៦២០ គ្រាប់ ៕

ប្រភព ៖ Korea Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា