ជប៉ុន ផ្តើមបញ្ជូនឧបករណ៍បាញ់មីស៊ីល និងបរិក្ខារយោធាទៅកាន់កោះខាងកើត ត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតឆ្នាំក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ផ្តើមបញ្ជូនឧបករណ៍បាញ់មីស៊ីល និងបរិក្ខារយោធាទៅកាន់កោះខាងកើត ត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតឆ្នាំក្រោយ

ជប៉ុន ផ្តើមបញ្ជូនឧបករណ៍បាញ់មីស៊ីល និងបរិក្ខារយោធាទៅកាន់កោះខាងកើត ត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតឆ្នាំក្រោយ

តូក្យូ ៖ ប្រទេសជប៉ុន កាលពីថ្ងៃ ចន្ទ បានចាប់ផ្តើមដឹកជញ្ជូនឧបករណ៍បាញ់មីស៊ីល និងបរិក្ខារយោធាផ្សេងទៀតទៅកាន់កោះ មីណាមីតូរីស៊ីម៉ា ដែលជាកោះស្ថិតនៅចុងខាងកើតបំផុតរបស់ប្រទេសនេះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅឆ្នាំ ២០២៧ ។

Advertisement

មូលហេតុដែលជប៉ុនបញ្ជូនសម្ភារៈសឹកសង្គ្រាមទៅកាន់កោះ មានចម្ងាយប្រហែល ២,០០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុងតូក្យូមួយនេះ គឺស្ថិតក្នុងគោលបំណងពង្រឹងសមត្ថភាពយោធានៅតំបន់ប៉ាស៊ីហ្វិក ឆ្លើយតបការកើនឡើងសកម្មភាពកងទ័ពជើងទឹកចិននៅក្នុងតំបន់ ។

បើតាម ឆៃណា ដេលី, ក្រសួងការពារជាតិជប៉ុន បានប្រើប្រាស់នាវាដឹកជញ្ជូនឯកជនចេញដំណើរពីកំពង់ផែ ឈីបបា ក្បែរទីក្រុងតូក្យូ ដើម្បីដឹកជញ្ជូនឧបករណ៍បាញ់មីស៊ីល និងបរិក្ខារយោធាទាំងនោះ ទៅកាន់កោះ មីណាមីតូរីស៊ីម៉ា ។

ឧបករណ៍ដែលត្រូវបានដឹកជញ្ជូន រួមមាន ឧបករណ៍បាញ់មីស៊ីលប្រឆាំងនាវាចម្បាំងប្រភេទ ថាយ-១២ រួមជាមួយយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ខ្នាតមធ្យម សម្រាប់ការឃ្លាំមើល និងកំណត់ទីតាំងគោលដៅ ។

សម្រាប់កោះ មីណាមីតូរីស៊ីម៉ា ប្រទេសជប៉ុនមានគម្រោងសាងសង់ទីលានហ្វឹកហាត់បាញ់មីស៊ីលនៅលើកោះដាច់ស្រយាលគ្មានមនុស្សរស់នៅមួយនេះ ។ តួយ៉ាង ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតលើកដំបូង គ្រោងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៧ ៕

ប្រភព ៖ China Daily ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា