មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មង្គលការកូនស្រីឧបនាយករដ្ឋមន្ត្រី និងកូនប្រុសត្រកូលអ្នកជំនួញដ៏ល្បីលើទឹកដីអឺរ៉ុប ជ្រើសប្រេនកូនខ្មែរ

មហាជន​ជ្រាប​ស្រាប់​ហើយ​ថា មង្គលការ​កូន​ស្រី​ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​កូន​ចៅ​​ត្រកូល​អ្នក​ជំនួញ​ខ្មែរ​ដ៏​ល្បី​នៃ ជីប ម៉ុង គ្រុប បាន​រៀបចំ​មង្គលការ​បែប​លក្ខណៈ​គ្រួសារ​នៅ​លើ​ទឹកដី​អឺរ៉ុប យ៉ាង​សប្បាយ​រីករាយ ដោយ​មាន​តែ​សាច់ញាតិ​ទាំង​សងខាង និង​មិត្តភ័ក្ដិ​តែ​ប៉ុណ្ណោះ។

Advertisement

ក្រឡេក​ទៅ​មើល​កូន​ក្រមុំ ស៊ុន ស៊ីមុនី ដែល​ជា​កូន​ស្រី​របស់​​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធានទី១ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា លោក ស៊ុន ចាន់ថុល ក្រៅពី​គ្រង​ឈុត​ស​បែប​បស្ចិមប្រទេស ហើយ​នោះ ក៏​បាន​ប្រើប្រាស់​រ៉ូប​ពណ៌​ទឹកមាស​បន្ថែម​ទៀត ដែល​ជា​ប្រេន​កូន​ខ្មែរ និង​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ទូទាំង​ពិភពលោក។

កូនស្រី​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ជ្រើសរើស​ប្រេន ALmée Couture ដ៏​ស្រស់​ស្អាត ស័ក្ដិសម​រូបរាង​ស្រឡូន និង​កម្ពស់​ខ្ពស់​របស់​ខ្លួន។ រ៉ូប​ពណ៌​ទឹក​មាស​ដែល​ច្នៃ​ឡើង​ដោយ​កូន​ខ្មែរ មាន​ឈ្មោះ​ថា Sapphire Wavesនៅ​ក្នុង Collection The World Inside Me ពិត​ជា​ស្អាត ហើយ​ក៏​ស៊ី​គ្នា​ជាមួយ​ស្បែកជើង Christian Louboutin តម្លៃ​កប់​ពពក​ទៀត​នោះ​សម្រស់​កូន​ក្រមុំ​ពិតជា​រក​ពាក្យ​មក​បរិយាយ​មិន​បាន។

ជីប ម៉ុង គ្រុម គឺជា​ក្រុមហ៊ុន​កូន​ខ្មែរ ដែល​ជួយ​លើក​ស្ទួយ​ផលិតផល​ជាតិ ហើយ​ការ​ជ្រើសរើស​ប្រេន​សម្លៀកបំពាក់​ដែល​ច្នៃ​ឡើង​ពី​ស្នាដៃ​កូន​ខ្មែរ ALmée Couture នេះ​ទៀតសោត​ច្បាស់​ណាស់​មិន​ឲ្យ​អ្នក​មាន​ស្នាដៃ​អស់​សង្ឃឹម​ឡើយ ហើយ ALmée Couture ជា​ប្រេន​មាន​មុខ​មាត់ អាច​យក​ទៅ​បង្អួត​សម្រស់​លើ​ទឹកដី​អឺរ៉ុប ដែល​ជា​កន្លែង​ប្រមូលផ្ដុំ​ទៅ​ដោយ Couture ល្បីល្បាញ​មក​ពី​ជុំវិញ​ពិភពលោក។

ប្រេន ALmée Couture កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទាំង​មហាជន​ក្នុង​ស្រុក ក៏ដូចជា​អន្តរជាតិ។ Alméeបាន​ក្លាយ​ជា​ប្រេន​ឈុត​សម្រាប់​កូន​ក្រមុំ​ក្នុង​ពិធី​រៀបការ និង​ក៏​ជា​ទី​ពេញ​និយម​សម្រាប់​តារា​ចិន​ផងដែរ។ មិន​តែ​ប៉ុណ្ណោះ តារា​ស្រី​អាមេរិក​ក៏​ធ្លាប់​បាន​ជ្រើស​យក​ឈុត ALmée Couture ទៅ​គ្រង​ក្នុង​ពេល​បង្ហាញ​ខ្លួន​ចូលរួម​កម្មវិធី​ធំ​ៗ។

ងាក​ទៅ​និយាយ​ពី​មង្គលការ​របស់​កូន​ចៅ​លោកអ្នក​ឧកញ៉ា ភាព ហៀក វិញ​ម្ដង គឺ​ CEO បន្តវេន​​ក្រុមហ៊ុន Khmer Beverages លោក អ៊ឹង វីរៈ និង​កូនស្រីឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រោយ​រៀបការ​នៅ​ប្រទេស​ម៉ូណាកូ ហើយ​នោះ នឹង​ត្រូវ​រៀបចំ​យ៉ាង​ធំ​តាម​បែប​ប្រពៃណី​ខ្មែរ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២៦ ម្ដង​ទៀត។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកឧកញ៉ា លាង ម៉េង ដែល​ត្រូវ​ជា​ប្រធាន​ក្រុម​អគ្គ​នាយក​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង​ត្រូវ​ជា​ឪពុក​មា លោក អ៊ឹង វីរៈ បាន​បញ្ជាក់​បន្ថែម៕

រូបភាព៖ ALmée Couture

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា