វីដេអូ N.John សម្ដែងនៅកូរ៉េ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា ពិសេសអ្នករាំអាជីពនៅទីនោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វីដេអូ N.John សម្ដែងនៅកូរ៉េ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា ពិសេសអ្នករាំអាជីពនៅទីនោះ

វីដេអូ N.John សម្ដែងនៅកូរ៉េ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា ពិសេសអ្នករាំអាជីពនៅទីនោះ

កាលពី​រាត្រី​ថ្ងៃ ២៨ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ N.John បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​មួយ​នៅ​ប្រទេស​កូរ៉េ ដែល​រៀបចំ​ដោយ​ប្រេន Error nyc ហើយ​វីដេអូ​ពេល​តារា​ចម្រៀង​ខ្មែរ​រូប​នេះ​ច្រៀង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មែនទែន ពី​សំណាក់​អ្នក​ចូលរួម។

Advertisement

តាម​រយៈ​វីដេអូ​ដែល N.John add Story IG ឃើញ​ថា ដែល​មាន​វត្តមាន​នៅ​កម្មវិធី​នោះ​បាន​ស្រែក​ច្រៀង​តាម​លោក​ទាំង​បទ «Feel Like This» ព្រម​ទាំង​បទ​ល្បី​ប្រចាំ​អាល់ប៊ុម Lalaland «Pop-Out»។ វត្តមាន​កូន​ប្រុស​ទី​២ កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ សម្ដែង​នៅ​ម្សិលមិញ ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់ dancer អាជីព​នៅ​កូរ៉េ ពិសេស​នារី​ស្អាត​ៗ។

សំឡេង​ស្រែក​ហ៊ោ​បន្ទរ ពេល N.John ច្រៀង​បញ្ជាក់​យ៉ាង​ច្បាស់​ថា កូន​ខ្មែរ​រូប​នេះ ពិតជា​មាន​ឈ្មោះ​ល្បី និង​ត្រូវ​បាន​គេ​ស្គាល់​ច្រើន ក្នុង​នោះ​សូម្បី​តែ​កុមារ​តូច​ៗ។ សម្រាប់ សុវត្ថិ មុនីនាគ ជាតារា​ដែល​មាន​ទេពកោសល្យ ព្រម​ទាំង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ពី​ឪពុក​ផ្ទាល់ មុន​ទៅ​សិល្បៈ​ផ្នែក​សិល្បៈ​នៅ​អាមេរិក​។

ដូចនេះ​ហើយ​សមត្ថភាព ច្រៀង​រាំ ពេល​សម្ដែង របស់​ម្ចាស់​បទ «Pop-Out» ពិតជា​អស្ចារ្យ រហូត​បរទេស​ផ្ទាល់​ក៏​កោតសរសើរ N.John ដែរ៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា