លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា "សមាគមសិល្បករខ្មែរកំពុងកសាងអ្វី"? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា "សមាគមសិល្បករខ្មែរកំពុងកសាងអ្វី"?

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ឆ្លើយ​តបចំៗ ក្រោយមានគេសួរថា "សមាគមសិល្បករខ្មែរកំពុងកសាងអ្វី"?

រយៈពេល ២ ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ក្នុង​អាណត្តិ​ទី៦ របស់​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន មាន​ការ​រីក​ចម្រើន និង​ផ្លាស់ប្ដូរ​ច្រើន​ក្នុង​សង្គម និង​សិល្បៈ​យ៉ាង​ណា​ក៏​ដោយ តែ​នៅតែ​មាន​អ្នក​មក​សួរ​នាំ​ថា មកដល់​ពេលនេះ​សមាគម​សិល្បករ​ខ្មែរ​កំពុង​កសាង​អ្វី?

Advertisement

ជា​ការ​ឆ្លើយតប ប្រធាន​សមាគម​សិល្បករ​ខ្មែរ បាន​ឲ្យដឹង​ថា នៅ​សមាគម​សិល្បករ​ខ្មែរ​មិនមែន​គ្រាន់តែ​រៀបចំ​បង្កើត​កម្មវិធី​នោះ​ទេ គឺ​យើង​កំពុង​កសាង​នូវ​អ្វី​ដែល​មិនទាន់​មើល​ឃើញ។ អ្វី​ដែល​អនាគត​អ្នក​ជំនាន់​ក្រោយ​នឹង​ដឹង ដោយ​មិន​ចាំបាច់​ស្គាល់​ឈ្មោះ​យើង​ថា​ជា​នរណា។

ក្នុង​នោះ​ប្រធាន​សមាគម​សិល្បករ​លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​សង្កត់​ធ្ងន់​ថា “យើង​មិនមែន​បង្កើត​នូវ​ឆាក​វេទិកា​នោះ​ទេ ប៉ុន្តែ​យើង​កំពុង​កសាង​នូវ​អ្វី​ដែល​ការ​ទទួល​ស្គាល់​ជា​កម្មសិទ្ធិ​របស់​សិល្បករ។ នោះ​គឺ​ការ​កសាង​នូវ​អនាគត​សម្រាប់​សិល្បករ​ខ្មែរ​រីកចម្រើន​នៅ​លើ​ទឹកដី​មាតុភូមិ​របស់​ខ្លួន“។

លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន រាល់​សិក្ខាសាលា រាល់​ការ​សម្ដែង រាល់​ការ​ជួបជុំ គឺ​សុទ្ធ​សឹង​ជា​ចំណែក​កសាង​នូវ​មូលដ្ឋានគ្រឹះ​មួយ​ដ៏​រឹងមាំ។ រាល់​សិល្បករ​គ្រប់​រូប​រក​ឃើញ​សំឡេង​ដែល​ជា​សក្ដានុពល​របស់​ខ្លួន ចំណែក​ឯ​សិល្បករ​រៀមច្បង​នឹង​មាន​អារម្មណ៍​ពោរពេញ​ដោយ​កិត្តិយស និង​មោទនភាព ហើយ​យុវ​សិល្បករ​អ្នក​បង្កើត​មាតិកា​ថ្មី​ៗ​ហ៊ាន​ឆ្ពោះ​ទៅ​រក​ក្ដី​ស្រមៃ​របស់​ខ្លួន។

ការ​រៀបរាប់​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​​សមាគម​សិល្បករ​ខ្មែរ ​ដែល​កំពុង​កសាង។ ភរិយា​អ្នក​ឧកញ៉ា គិត ម៉េង បាន​បន្ថែម​ទៀត​ថា “នាង​ខ្ញុំមិនដឹងថាខ្លួនឯងធ្វើនេះត្រូវឬខុសនោះទេ ប៉ុន្តែអ្វីដែលនាងខ្ញុំដឹងគឺ នាងខ្ញុំ​មិន​អាច​បញ្ឈប់​បាន​ឡើយ នាង​ខ្ញុំ​មិន​អាច​ជួយ​អ្វី​ធំដុំ​បាន​ឡើយ ប៉ុន្តែ​នាង​ខ្ញុំ​សន្យា​ថា​នឹង​ផ្ដល់​ជូន​ទៅ​តាម​លទ្ធភាព​ដែល​នាង​ខ្ញុំ​មាន។ នេះ​ហើយជាអ្វីដែលយើងកំពុងកសាង​នៅ​សមាគម​សិល្បករ​ខ្មែរ ដែល​មើល​ទៅ​ហាក់សន្សឹមៗ គេ​មើល​មិនឃើញ ប៉ុន្តែ​វា​ការងារ​ដ៏​សំខាន់​ដែល​នាង​ខ្ញុំ​បាន​ធ្វើ“៕

រូបភាព៖ Lok Chumteav Neak Oknha Mao Chamnan

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា