ការប្រគំតន្ត្រីសប្បុរសធម៌ «Carnegie in Cambodia»  ជាមួយវត្តមានអ្នកអង្គម្ចាស់នរោត្តម ចេណ្ណានិងលោក ឃួន សិទ្ធិស័ក្តិ នាំយកតន្ត្រីលំដាប់ពិភពលោកមកសាលាបុរីកោះពេជ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រគំតន្ត្រីសប្បុរសធម៌ «Carnegie in Cambodia»  ជាមួយវត្តមានអ្នកអង្គម្ចាស់នរោត្តម ចេណ្ណានិងលោក ឃួន សិទ្ធិស័ក្តិ នាំយកតន្ត្រីលំដាប់ពិភពលោកមកសាលាបុរីកោះពេជ្រ

ការប្រគំតន្ត្រីសប្បុរសធម៌ «Carnegie in Cambodia»  ជាមួយវត្តមានអ្នកអង្គម្ចាស់នរោត្តម ចេណ្ណានិងលោក ឃួន សិទ្ធិស័ក្តិ នាំយកតន្ត្រីលំដាប់ពិភពលោកមកសាលាបុរីកោះពេជ្រ

ល្ងាចមួយដែរពោរពេញទៅដោយសិល្បៈ និងការបង្ហាញនូវវប្បធម៌ បានប្រារព្ធឡើងនៅសាលាបុរីកោះពេជ្រ ជាមួយ «Carnegie in Cambodia: Julian Gargiulo & Princess Norodom Jenna» ដែលនាំមកនូវតន្ត្រីលំដាប់ពិភពលោក និងការបង្ហាញអត្ថន័យសិល្បៈកម្ពុជា។

Advertisement

រៀបចំដោយ Etoile Performing Arts ដោយមានការគាំទ្រពី ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC), ក្រុមហ៊ុន វឌ្ឍនៈ (Vattanac) និងដៃគូសហការ ព្រឹត្តិការណ៍នេះបានបង្ហាញនូវវប្បធម៌ដ៏សំខាន់មួយនៅក្នុងព្រឹត្តិការណ៏សិល្បៈរបស់រាជធានីភ្នំពេញ។

ការប្រគុំតន្ត្រីនេះមានការចូលរួមសម្តែងដោយអ្នកភ្លេងព្យាណូដ៏ល្បីល្បាញលើឆាកអន្តរជាតិ លោក Julian Gargiulo ដែលការសម្តែងរបស់គាត់បានរួមបញ្ចូលគ្នានូវជំនាញបច្ចេកទេស និងការចូលរួមរបស់ទស្សនិកជន។ ដោយសារតែការបកស្រាយតន្ត្រីដែលពោរពេញដោយអារម្មណ៍ និងវត្តមានលើឆាកដ៏ស្វាហាប់របស់លោក Gargiulo បានផ្តល់ជូននូវកម្មវិធីតន្ត្រីមួយដែលបង្កើតការចាប់អារម្មណ៍ទាំងចំពោះអ្នកស្តាប់តន្ត្រីបុរាណដែលមានបទពិសោធន៍ និងអ្នកស្តាប់តន្រ្តីថ្មីៗដូចគ្នា។

ដោយ​បានចូលរួម​សម្តែង​រួមគ្នា​ ព្រះនាង​នរោត្តម ចេណ្ណា បាន​នាំមក​នូវ​សិល្បៈ​ដ៏​ពិសេស​មួយ ដែល​ឆ្លុះបញ្ចាំង​ពី​ទេពកោសល្យ​ជំនាន់​ថ្មី​របស់​កម្ពុជា​ដែល​ចូលរួម​ជាមួយ​វេទិកា​វប្បធម៌​សកល។ ល្ងាចនេះក៏មានការសម្តែងដោយអ្នកចម្រៀង (Tenor) ឃួន សិទ្ធិស័ក្តិ (Khuon Sethisak) ដែលបង្កើនភាពសម្បូរបែបនៃកម្មវិធីជាមួយនឹងវត្តមានសំឡេងដ៏មានទេពកោសល្យ។ សិល្បករទាំងពីរបានបង្កើតការសន្ទនារវាងសិល្បៈអន្តរជាតិ និងនិង​ការបង្ហាញសមត្ថភាព​ក្នុងស្រុក។

កម្មវិធីតន្រ្តីសប្បុរសធម៌នេះបានស្វាគមន៍ភ្ញៀវកិត្តិយស រួមទាំងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទេសរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត ឆែម គៀត ឫទ្ធី ព្រមទាំងរដ្ឋលេខាធិការ និងសមាជិកនៃអគ្គរាជទូតផ្សេងៗ។​

ក្រៅពីសារៈសំខាន់ផ្នែកសិល្បៈរបស់វា ព្រឹត្តិការណ៍នេះក៏មានគោលបំណងសប្បុរសធម៌ផងដែរ ដោយប្រាក់ចំណូលគាំទ្រដល់គំនិតផ្តួចផ្តើមអប់រំតាមរយៈសាលាមិត្តភាពកម្ពុជា-ជប៉ុន និង Il Nodo Cambodia។ កម្មវិធីនាល្ងាចនោះក៏មាននូវការបើកសម្ពោធនៃការតាំងពិព័រណ៍វត្ថុបុរាណខ្មែរដែលបានប្រគល់មកវិញ «ពីធី» ដែលបានបង្ហាញដល់សាធារណជនជាលើកដំបូង។ ការតាំងពិព័រណ៍នេះនឹងបើកឡើងវិញជាមួយនឹងការចូលទស្សនាដោយឥតគិតថ្លៃពីថ្ងៃទី 22 ខែមេសា ដល់ថ្ងៃទី 4 ខែឧសភា ឆ្នាំ 2026 ចាប់ពីម៉ោង 2 រសៀល ដល់ម៉ោង 6 ល្ងាច៕

កញ្ញា ទ្រីយ៉ា | Ms. Trya

កញ្ញា ទ្រីយ៉ា | Ms. Trya

នាងខ្ញុំជានិស្សិតបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសសម្រាប់ទំនាក់ទំនង និងធ្លាប់ធ្វើការងារការិយាល័យជាង ២ឆ្នាំ ហើយបច្ចុប្បន្ននាងខ្ញុំជាអ្នកសរសេរមាតិកានៅ AMS Infotainment។ នាងខ្ញុំនឹងនាំយកនូវមាតិកាថ្មីៗ ប្លែកៗទាក់ទងម្ហូបអាហារ និងកន្លែងដើរកម្សាន្ត ដើម្បីចែករំលែកដល់ប្រិយមិត្ត។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា