អស្ចារ្យ! អ្នកនាង Sophy Odam ក្លាយជា Mrs Global Tourism 2026 ពីកម្មវិធី Mrs Tourism Queen International 2026 | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អស្ចារ្យ! អ្នកនាង Sophy Odam ក្លាយជា Mrs Global Tourism 2026 ពីកម្មវិធី Mrs Tourism Queen International 2026

អស្ចារ្យ! អ្នកនាង Sophy Odam ក្លាយជា Mrs Global Tourism 2026 ពីកម្មវិធី Mrs Tourism Queen International 2026

កម្មវិធី Mrs Tourism Queen International 2026 បាន​បញ្ចប់​ហើយ ដោយ​រើស​បាន Top 3 ដែល​មាន​សមត្ថភាព​ពេញលេញ ហើយ​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ។ Mrs. Cambodia Tourism Queen International 2026 អ្នកនាង Sophy Odam នឹង​ក្លាយ​ជា Mrs Global Tourism 2026 ចាប់​ពី​ពេល​នេះ​ត​ទៅ។

Advertisement

នេះ​ជា​សមិទ្ធផល​ធំ​របស់​កម្ពុជា ដោយ​អាច​ទទួល​បាន​តំណែង​ល្អ និង​ជាប់​ជា Top កំពូល​ចុងក្រោយ។ បើ​និយាយ​ពី​រូប​សម្រស់ និង​ចំណេះដឹង​របស់ អ្នកនាង Sophy Odam ពិតជា​លេចធ្លោ និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​ពី​មហាជន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

បើ​និយាយ​ពី​តំណែង​កំពូល​ទាំង ៣ នៃ​ Mrs Tourism Queen International 2026 មកុដ​ធំ​បាន​ទៅ​លើ​វៀតណាម, ទី​២ បាន​មក​ប្រទេស​កម្ពុជា និង​ទី ៣ បាន​ទៅ​លើ​ហ្វីលីពីន ដែល​សុទ្ធ​សឹង​តែ​ជា​អ្នក​មាន​សមត្ថភាព​ខ្លាំង និង​ទទួល​បាន​ការ​វាយតម្លៃ​ខ្លាំង​ទាំង​គណៈកម្មការ និង​មហាជន​ដែល​ទស្សនា​ទាំង​ក្នុង​កម្មវិធី​ផ្ទាល់ និង​តាម​រយៈ​ការ Live។

កាន់តែពិសេស​គឺ​ក្នុង​ឈុត​តំណាងជាតិ​របស់​ខ្មែរ ដែល​អ្នកនាង Sophy Odam បាន​នាំ​យក​ក្បូរក្បាច់​ខ្មែរ​ច្បាស់​ៗ ប្រកប​ដោយភាព​ប្រណីតតែម្ដង។

អ្នកនាង Sophy Odom បាន​បង្ហាញ​ពី​ការ​តាំង​ចិត្ត និង​ត្រៀម​ខ្លួន​បាន​រួចជាស្រេច ហើយ​គ្រាន់តែ​ចូល​កង​ប្រកួត​ភ្លាម ស្រ្តី​តំណាង​កម្ពុជា​រូបនេះ ជះ​សម្រស់ និង​ភាព​ស៊ិចស៊ី​វ៉ា​ដាច់​អស់​បេក្ខភាព។ គួរ​បញ្ជាក់​ថាកម្មវិធីប្រកួតសម្រស់អន្តរជាតិ Mrs. Tourism Queen គឺជា​កម្មវិធី​ប្រកួតប្រជែង​សម្រស់​អន្តរជាតិ សម្រាប់ស្ត្រីរៀបការហើយ និង​មាន​វ័យ​កណ្ដាល​ឡើង៕

រូបភាព៖ Mrs. Tourism Queen International Pageant

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា