សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

Advertisement

ក្រុមហ៊ុន CSNJ Jewellery ដែល​បាន​ទិញ​សិទ្ធិ​ពី Miss International បាន​តែងតាំង​បវរកញ្ញា សុខគា គឹមលាង ជា Miss International Cambodia 2026 ដែល​នឹង​ត្រូវ​តំណាង​កម្ពុជា​ចូលរួម Miss International 2026 នៅ​ប្រទេស​ជប៉ុន​នា​ចុង​ឆ្នាំ​នេះ។ ​ម្ចាស់​មកុដ Miss International 2025 កញ្ញា Catalina Duque ជា​អ្នក​​បំពាក់​មកុដ​ឲ្យ សុខគា គីមលាង ផ្ទាល់​កាលពី​រាត្រី​ថ្ងៃ ៩ ខែ​កក្កដា ឆ្នាំ ២០២៦។

សុគា គីមលាង ស័ក្ដិសម​នឹង​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទាំង​ព្រម ដោយ​កញ្ញា​ជា​នាដការី​ដែល​មាន​ទាំង​សម្រស់ និង​ចំណេះដឹង។ នាង​មិន​ត្រឹម​តែ​ជា​នារី​របាំ​ដែល​មាន​តែ​សម្រស់​នោះ​ឡើយ តែ​ការងារ​សង្គម ការងារ​សប្បុរសធម៌ ភាព​លេចធ្លោ​នៃ​កិរិយាមារយាទ​សម​ជា​នារី​ខ្មែរ ដែល​គួរ​ជា​អ្នក​បង្ហាញ​ឲ្យ​បរទេស​បាន​ស្គាល់​ពី​កម្ពុជា។

Miss International Cambodia 2026 សិក្សា​នៅ​សាលា​វិចិត្រ​សិល្បៈ តាំង​ពី​អាយុ ៩ ឆ្នាំ ហើយ​ក៏​បន្ត​រហូត​ដល់​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ នាង​មាន​សម្ដី​សំដៅ​សុភាព ស្រទន់ រូប​សម្រស់​ល្អ​គន់ ព្រម​ទាំង​ចំណេះដឹង​ដែល​ផ្នែក​ភាសា និង​ប្រវត្តិ​នានា​របស់​កម្ពុជា ដែល​អាច​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​ដែល​មាន​ចម្រុះ​ជាតិសាសន៍​ចូលរួម។

គឹមលាង មិន​ដែល​រំលង​ការ​សិក្សា​ឡើយ បើ​ទោះ​ជា​រវល់​រវល់​យ៉ាង​ណា​ក៏​ដោយ។ បវរកញ្ញា​រវ័យ​២៨ ឆ្នាំ​រូប​នេះ ខិតខំ​រៀន​សូត្រ​បន្ថែម​មិន​ថា​ភាសា​បរទេស ការ​ដើរ សុទ្ធតែ​មិន​ចោល ព្រោះ​ដើម្បី​ពង្រឹង​សមត្ថភាព​ឲ្យ​កាន់​តែ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ទម្រាំ​ដល់​ពេល​ប្រកួត។

គួរ​បញ្ជាក់​ថា​កម្មវិធី Miss International 2026 លើក​ទី​៦៤ ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​Tokyo Dome City Hall ប្រទេស​ជប៉ុន ដោយ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦៕

រូបភាព៖ Missosology, Kon Ant និង Miss International Cambodia

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា