គម្រប់ខួប ១១ឆ្នាំ SEVENTEEN បរិច្ចាគថវិកាជូនយូណេស្កូ ជួយដល់វិស័យអប់រំនៅឡាវ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រប់ខួប ១១ឆ្នាំ SEVENTEEN បរិច្ចាគថវិកាជូនយូណេស្កូ ជួយដល់វិស័យអប់រំនៅឡាវ

គម្រប់ខួប ១១ឆ្នាំ SEVENTEEN បរិច្ចាគថវិកាជូនយូណេស្កូ ជួយដល់វិស័យអប់រំនៅឡាវ

នៅថ្ងៃទី២៦ ខែឧសភានេះ គណៈកម្មាធិការជាតិកូរ៉េសម្រាប់អង្គការយូណេស្កូ បានប្រកាសថា SEVENTEEN បានអបអរគម្រប់ខួប ១១ ឆ្នាំនៃក្រុម ជាមួយនឹងការបរិច្ចាគថវិកា ដើម្បីជួយគាំទ្រដល់សិស្សានុសិស្សដែលខ្វះខាតនៅក្នុងប្រទេសឡាវ។

Advertisement

ការបរិច្ចាគដែលមិនបានបញ្ជាក់ពីចំនួននេះ ក្រុមតារាចម្រៀងខេប៉ុបបុរសខាងលើ ​បានបរិច្ចាគដល់គម្រោង Bridge Programme ដែលនឹងជួយឱ្យសិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា អាចបន្តការសិក្សាថ្នាក់អនុវិទ្យាល័យ។ ដ្បិតការសិក្សាកម្រិតអនុវិទ្យាល័យនៅក្នុងប្រទេសឡាវមិនមានការបង់ថ្លៃសិក្សាក្ដី ក៏ប៉ុន្តែមានសិស្សតិចណាស់ដែលអាចចុះឈ្មោះចូលរៀនបាន ដោយសារតែបញ្ហាខ្វះលទ្ធភាពទៅលើការចំណាយផ្សេងទៀត។

អគ្គលេខាធិការនៃគណៈកម្មាធិការ KNCU លោក Hong Hyun-ik បានថ្លែងថា៖ “ពួកយើងសូមសម្ដែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រជាបន្តបន្ទាប់របស់ក្រុម SEVENTEEN ចាប់តាំងពីឆ្នាំ ២០២២ មក។ ការរួមចំណែកនេះនឹងជួយដល់សិស្សដែលខ្វះឱកាសក្នុងប្រទេសឡាវ ទទួលបានការអប់រំនៅកម្រិតអនុវិទ្យាល័យក្នុងសាលារដ្ឋ និងអាចកសាងអនាគតដ៏ល្អប្រសើរមួយ”។

យោងតាម The Korea Times ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដែលមានតាំងពីខែសីហា ឆ្នាំ ២០២២ មកម្ល៉េះ ដែលនៅពេលនោះ Pledis Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់សមាជិកទាំង ១៣រូប បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយគណៈកម្មាធិការ KNCU ដើម្បីចាប់ផ្តើមយុទ្ធនាការ #GoingTogether។ MOU នេះធ្វើឡើង ក្នុងគោលបំណងលុបបំបាត់គម្លាតនៃការអប់រំនៅក្នុងសហគមន៍ដែលមិនសូវទទួលបានការយកចិត្តទុកដាក់។

នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ អនុស្សរណៈត្រីភាគីរវាង Pledis Entertainment ទីស្នាក់ការកណ្តាលរបស់អង្គការយូណេស្កូ និងគណៈកម្មាធិការ KNCU បាននាំយកគម្រោងនេះទៅជា គំនិតផ្តួចផ្តើមលំដាប់សកល ដោយ SEVENTEEN បានរៀបចំសម័យប្រជុំពិសេសមួយនៅក្នុងវេទិកាយុវជនរបស់អង្គការយូណេស្កូ។

យុទ្ធនាការនេះ ក៏បានផ្តល់មូលនិធិដល់ការសាងសង់មជ្ឈមណ្ឌលសិក្សាសហគមន៍ចំនួនពីរនៅក្នុងប្រទេសទីម័រខាងកើត និងបានគាំទ្រដល់កម្មវិធីអប់រំនៅក្នុងប្រទេសម៉ាឡាវីផងដែរ។

ដើម្បីជាការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ យូណេស្កូបានតែងតាំង SEVENTEEN ជា ទូតសុច្ឆន្ទៈរបស់អង្គការយូណេស្កូសម្រាប់យុវជន ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ កាលពីខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា