មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

មិនធម្មតា! សាន្ត កុសុមៈ ចង់ក្លាយជាតារា K-Pop ធ្លាប់ទៅប្រកួត Audition ផលិតកម្ម SM

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​សុខ​ៗ​ស្រាប់តែ​តារា​សម្ដែង និង​ជា​គ្រូ​បង្រៀន កញ្ញា សាន្ត កុសុមៈ បាន​ទម្លាយ​រឿង​ដែល​មហាជន​មិន​ធ្លាប់​ដឹង។ នោះ​គឺ​កញ្ញា​ធ្លាប់​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​តារា K-Pop និង​បាន​ដាក់​ពាក្យ​ចូល​ប្រកួត Audition ថែម​ទៀត​ផង ដោយ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង ព្រោះ​រូប​សម្រស់ និង​ទឹក​ដម​សំឡេង។

Advertisement

កាលពី​ប៉ុន្មាន​ឆ្នាំ​មុន សាន្ត កុសុមៈ ហេតុ​តែ​ក្លាយ​ជា​តារា K-pop នាង​បាន​ដាក់​ពាក្យ ដើម្បី​ចូល Audition នៅ​បរទេស ​គ្រា​នោះ​កញ្ញា​បាន​ជ្រើសរើស​ផលិតកម្ម​យក្ស SM។ Audition ដែល​ផលិតកម្ម SM ធ្វើ​គឺ​នៅ​ទីក្រុង​ហូជីមិញ ដោយ​មាន​បេក្ខជន​ប្រមាណ ៥ ពាន់​នាក់​ឯណោះ។

ទោះ​ជា​យ៉ាង​ណា​នៅ​ក្បាល​វីដេអូ កុសុមៈ មិន​បាន​ទម្លាយ​ប្រាប់​ពី​ឆ្នាំ​ដែល​នាង​បាន​ទៅ​ដាក់​ពាក្យ​ប្រកួត​នោះ​ទេ ដោយ​គ្រាន់តែ​និយាយ​ថា គ្រា​កាល​នាង​នៅ​ពី​ក្មេង​ប៉ុណ្ណោះ។ តារា​ស្រី​រូប​ស្រស់ និង​មាន​សមត្ថភាព​រូប​នេះ​បាន​បន្ថែម​ថា ការ​ចូល​ទៅ Audition ទោះ​មិន​បាន​ជាប់​បាន​ចូល​វគ្គ​បន្តបន្ទាប់ តែ​នាង​ពិតជា​មាន​មោទនភាព នឹង​ខ្លួនឯង​ខ្លាំង ដោយ​ពេល​ចាប់ផ្ដើម​បញ្ចេញ​សមត្ថភាព​ក៏​បាន​ពេញលេញ និង​នៅ​ដល់​ចប់​ចុង​ចប់ដើម។

ធីតា​ឯក​សង្ក្រាន្ត​ឆ្នាំ ២០២១ រូប​នោះ​អាច​ឆ្លងកាត់​ការ​ប្រកួត Audition នោះ​ដល់​ដំណាក់កាល​ចុងក្រោយ តែ​អ្វី​ដែល​ធ្វើឲ្យ​នាង​ធ្លាក់​ចេញ​ពី​ការ​ប្រកួត អាច​មក​ពី​កត្តា​អាយុ ដែល​នៅ​ពេល​នោះ​មាន​មាន​វ័យ ១៨ ឆ្នាំ​ទៅ​ហើយ មក​ទល់​ពេលនេះ​មាន​រយៈពេល​ជិត​១០ ឆ្នាំ​ហើយ ដោយ​បច្ចុប្បន្ន​កញ្ញា​មាន​វ័យ ២៦ ឆ្នាំ។

អ្នក​គាំទ្រ​បាន​លើក​ឡើង​ថា ប្រសិនបើ​ពេល​នោះ កុសុមៈ ជាប់ audition ស្រមៃ​ថា​បើ​នាង​បាន​ប្រឡង​ជាប់​ការ​វគ្គ audition និង​បាន​ហ្វឹកហាត់ នាង​អាច​នឹង​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជំនាន់​ក្រុម Aespa ក៏​ថា​បាន៕

វីដេអូពេញ៖ https://www.facebook.com/reel/1843780186301936

រូបភាព៖ Kosamak san

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា