គួរឲ្យស្រលាញ់ទាំងគូ! ព្រះនាង ជេនណា ឲ្យបងស្រីជីដូនមួយ ​ព្រះនាង អម្រិតា បង្ហាត់ពីរបៀបជិះសេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គួរឲ្យស្រលាញ់ទាំងគូ! ព្រះនាង ជេនណា ឲ្យបងស្រីជីដូនមួយ ​ព្រះនាង អម្រិតា បង្ហាត់ពីរបៀបជិះសេះ

គួរឲ្យស្រលាញ់ទាំងគូ! ព្រះនាង ជេនណា ឲ្យបងស្រីជីដូនមួយ ​ព្រះនាង អម្រិតា បង្ហាត់ពីរបៀបជិះសេះ

ព្រះនាង នរោត្តម ជេនណា បាន​សាកល្បង​ធ្វើ​រឿង​ថ្មី ដោយ​ការ​ទៅ​ហាត់​រៀន​ជិះ​សេះ ដោយ​មាន​ម្ចាស់​បង​ជីដូន​មួយ គឺ​ព្រះនាង នរោត្តម អម្រិតា ដែល​ជា​កីឡា​ករ​ជិះ​សេះ ព្រម​ទាំង​ជា​ម្ចាស់​មេដាយ​មាស​​ពី​ការ​ប្រកួត​កីឡា FEI SEA Youth Cup លើក​ទី​១ កាលពី​ចុងឆ្នាំ ២០២៤ កន្លង​ទៅ។

Advertisement

មិន​ត្រឹម​តែ​បង្កើត​អនុស្សាវរីយ៍​រួម​គ្នា​នៃ​ព្រះនាង​ទាំង ២ ឡើយ កីឡា​ផ្នែក​ជិះ​សេះ​របស់​ព្រះនាង នរោត្តម អម្រិតា កាន់តែ​ធ្វើឲ្យ​មហាជន​ស្ងើចសរសើរ មាន​ការ​ចាប់អារម្មណ៍​បន្ថែម​ទៀត។ អ្វី​កាន់តែ​ពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​បាន​ឃើញ​ពី​ការ​ប្រើប្រាស់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា រវាង​សែ​រាជវង្ស​ មួយ​អង្គ​ជា​អ្នក​សិល្បៈ ហើយ​មួយ​អង្ក​ទៀត​ជា​អត្តពលិក។

សម្រាប់​អ្នក​អង្គ​ម្ចាស់​ក្សត្រិយ៍ ជេននា ជារឿយៗ​តែងតែ​គាំទ្រ​ដល់​ញាតិវង្សានុវង្ស​ជានិច្ច គ្រប់​ផ្នែក​ទាំង​អស់។ នៅ​ក្នុង​វីដេអូ​ឃើញ​យ៉ាង​ច្បាស់​ថា ព្រះនាង នរោត្តម ជេនណា និង​ព្រះនាង នរោត្តម អម្រិតា ពិតជា​គោរព​គ្នា ហើយ​ក៏​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ផង​ដែរ ស័ក្ដិសម​ជា​ខត្តិយៈ​ត្រកូល​ដ៏​ខ្ពង់ខ្ពស់​បំផុត។

នៅ​ក្នុង​វីដេអូ​ដែល​ព្រះនាង​ដែល​មាន​ព្រះជន្ម ១៤ ព្រះ​វស្សា និង​ម្ចាស់​បង អម្រិតា បង្ហាញ​ពី​ភាព​ក្រមិចក្រមើម​គួរឲ្យ​ស្រលាញ់​នៃ​អ្នក​ទាំង ២ ដែល​ខុស​ពី​សកម្មភាព​រាល់​ដង​លើ​បណ្ដាញ​សង្គម។វីដេអូ​ដែល​បង្ហោះ​ឡើង​ដោយ ព្រះនាង នរោត្តម ជេនណា មាន​អ្នក​ទស្សនា​ជាង ២ លាន​នាក់ ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ខ្លាំង​ដល់​ទ្រង់​ទាំង​ទ្វេ៕

រូបភាព៖ Jenna Norodom

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា