ស្ថាបនិកសាលាដូង អ៊ុក វណ្ណដេ និង ហេង វិសាល បន្តពួតដៃគ្នាជួយក្មេងភៀសសឹក ជាសម្ភារៈសិក្សារាប់ពាន់ឈុត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាបនិកសាលាដូង អ៊ុក វណ្ណដេ និង ហេង វិសាល បន្តពួតដៃគ្នាជួយក្មេងភៀសសឹក ជាសម្ភារៈសិក្សារាប់ពាន់ឈុត

ស្ថាបនិកសាលាដូង អ៊ុក វណ្ណដេ និង ហេង វិសាល បន្តពួតដៃគ្នាជួយក្មេងភៀសសឹក ជាសម្ភារៈសិក្សារាប់ពាន់ឈុត

មិន​ស្ងាត់​ហើយ​ក៏​មិន​ស្ងៀម ជា​យុទ្ធ​សាស្ត្រ​របស់​លោក អ៊ុក វណ្ណដេ ក្នុង​ការ​ជួយ​ទៅ​ដល់​ជន​ភៀស​សឹក និង​កុមារ​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​រៀន​សូត្រ។ ជាមួយ​គ្នា អ្នក​ផលិត​មាតិកា​រូប​សង្ហា លោក ហេង វិសាល និង​ភរិយា ក៏​មិន​ឱប​ដៃ​មើល តែង​បន្ត​ជួយ​ឥតដាច់។

Advertisement

ដ្បិតសង្គ្រាម​ឈ្លាន​ពាន​ដែល​បង្ក​ឡើង​ដោយ​កង​ទ័ព​សៀម ហាក់​ស្ងប់ស្ងាត់ ប៉ុន្តែ​ជន​ភៀស​សឹក​ជា​ច្រើន​គ្រួសារ នៅ​ពុំ​ទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅឋាន​និង​ភូមិ​ស្រុក​របស់​ខ្លួន​បាន​នៅ​ឡើយ​ទេ ក្នុង​នោះការសិក្សារបស់​កុមារ​តូចៗ​ក៏ត្រូវជាប់គាំង អាច​ត្រឹម​រៀន​សូត្រ​ក្នុង​ជំរំ​ជាមួយ​គ្រូ​ស្ម័គ្រ​ចិត្ត ឬ​ស្វ័យ​សិក្សា​ដោយ​ខ្លួន​ឯង។ ត្រង់​នេះ ពិត​បាន​បង្ហាញ​ពី​ការ​លំបាក​ចំពោះ​ពួក​គេ ណា​មិន​មែន​កន្លែង​ស្នាក់សមរម្យ ណា​មិន​មាន​សាលា ហើយ​ត្រូវ​ប្រឈម​បញ្ហា​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ។ ជាមួយ​គ្នា លោក អ៊ុក វណ្ណដេ ដែល​មហាជន​ភាគ​ច្រើន​បាន​ស្គាល់​ថា​ជា​អ្នក​ចម្បាំង​សំរាម និង​ជា​ស្ថាបនិក​សាលា​ដូង លើ​ភ្នំ​គិរីរម្យ បាន​បន្ត​ស្វះ​ស្វែង មិន​ថា​ជា​ជំនួយ​ថវិកា ឬ​សម្ភារៈ​សម្រាប់​ផ្គត់ផ្គង់​ការ​រៀន​សូត្រ​ដល់​កុមារ​ភៀស​សឹក ដើម្បី​អាច​បន្ត​លទ្ធភាព​នៃ​ការ​សិក្សា​របស់​ពួក​គេ រហូត​ពួក​គេ​អាច​វិល​ត្រឡប់​ទៅ​កាន់​លំនៅឋាន និង​អាច​ទៅ​សាលា​រៀន​វិញបាន។

ជាមួយ​គ្នា អ្នក​ផលិត​មាតិកា​ក្នុង​ស្រុក លោក ហេង វិសាល ក៏​នៅ​តែ​បន្ត​ជួយ​ជា​រឿយៗ មិន​ដាច់ ដោយ​ថ្មីៗ​នេះ លោក​បាន​ផ្ទេរ​ទឹក​ប្រាក់​ពី Visal Foundation ចំនួន ៣ ពាន់​ដុល្លារ ទៅលោក អ៊ុក វណ្ណដេ ដើម្បី​ទិញ​សម្ភារៈ​សិក្សា ១៨០០ ឈុត​សម្រាប់​ក្មេងៗ​ភៀស​សឹក ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំភៀសសឹក។

គួរ​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា អ្នក​ផលិត​មាតិកា​រូប​សង្ហា និង​ចិត្ត​បុណ្យ​រូប​នេះ ធ្លាប់​បាន​រំលែក​ប្រាក់​ជំនួយ​​ដែល​ទទួល​បាន​ពី​សប្បុរសធម៌​ជិត​ឆ្ងាយ ជូន​ទៅ​កាន់​ស្ថាបនិក​សាលា​ដូង​ដើម្បី​ចាត់​ចែង ក៏​ដូច​ជា​ប្រើប្រាស់​ទៅ​តាម​ភាព​ចាំ​បាច់​ក្នុង​ការ​ជួយ​ជន​ភៀស​សឹក​ក្នុង​សង្គ្រាម​នា​ពេល​កន្លង​ផង​ដែរ៕

រូបភាព ៖ Ouk Vanday

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា